សេចក្តីថ្លែងការណ៍

ដីសម្បទាន១២.៤៤ ហិចតា ត្រូវជាដំណោះ ស្រាយសម្រាប់អ្នកភូមិបឹងកក់ កំពុងរស់នៅបច្ចុប្បន្ន

ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

សហគមន៍បឹងកក់ និងអង្គការសង្គមស៊ីវិលដូចមាន
រាយនាមខាងក្រោម សូមអំពាវនាវឲ្យមានការដាក់បញ្ចូលចំនួនគ្រួសារ ដែល
នៅសេសសល់ ទៅក្នុងតំបន់ដីសម្បទានចំនួន១២,៤៤ ហិចតា ដែលស្ថិតនៅ
ជិតអតីតបឹងធម្មជាតិ។ ផែនការថ្មីដែលដាក់បង្ហាញជូន ដោយសហគមន៍ ថ្ងៃនេះ
បង្ហាញយ៉ាងលម្អិតលម្អិត ពីវិធីដែលគម្រោងផែនការនេះអាចសម្រេចទៅបាន
ប្រកបដោយសមស្របនិងសមធម៌។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើ អនុក្រិត្យលេខ ១៨៣
ផ្តល់ដីសម្បទានចំនួន ១២.៤៤ ហិចតា នៃផ្ទៃដីតំបន់បឹងកក់ ទៅឲ្យសហគមន៍ដែលមានជម្លោះតាំងពីឆ្នាំ ២០០៧
ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីនដែល គ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនឈ្មោះ ឡៅ ម៉េងឃីន។
តាំងពីពេលនោះមក មានគ្រួសារចំនួន ៦៣១គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ ដីរបស់ពួកគេ។ ទោះជាដូច្នោះ
ក៏ដោយ មានគ្រួសារចំនួនជាង ៧០គ្រួសារ ដែលមានផ្ទះមិន ស្ថិតនៅក្នុងបរិវេណដីសម្បទាន ដែលបានចារនៅក្នុង
អនុក្រិត្យនេះត្រូវបានកាត់ចេញ។

ថ្ងៃនេះ សហគមន៍បឹងកក់ បានផ្តួចផ្ដើមបង្ហាញផែនការលម្អិតមួយសម្រាប់ដាក់បញ្ចូលគ្រួសារ ដែលត្រូវបានកាត់ចេញ
ទាំងអស់។ បន្ទាប់ពីបានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកឈ្មោះ សមាគមធាងត្នោតដែលហៅកាត់
ថា (STT) នៅក្នុងឆ្នាំ២០១២ រួចមក យើងរកឃើញថាមានដីឡូត៏ទំនេរចំនួន ៤០០ឡូត៏ដែលគ្របដណ្ដប់លើផ្ទៃដីជាង
២ហិចតា នៅក្នុងតំបន់សម្បទាននេះ។ របាយការណ៍ដែលចេញដោយអង្គការ (STT) នៅខែ មិថុនា ឆ្នាំ២០១២ ដែល
មានចំណង ជើងថា “នៅក្រៅព្រំ” អាចដោះស្រាយបញ្ហាករណីជំលោះរ៉ាំរ៉ៃនេះ តាមរយៈ ការផ្តល់ដីឡូត៏ដែលស្ថិតនៅ
តំបន់ ១២.៤៤ ហិចតានេះឲ្យទៅគ្រួសារដែលបានកាត់ចេញ។

ក្រោយពីការចេញផ្សាយរបាយការណ៍នេះ សហគមន៍បឹងកក់បានបន្ដធ្វើការជាមួយអង្គការ STT ដើម្បីបង្កើនផែនការ
លម្អិតមួយសម្រាប់ការដាក់បញ្ចូលក្រុមគ្រួសារដែលត្រូវបានកាត់ចេញ។ ផែនការដែលកំពុងដាក់បង្ហាញជូនក្នុងថ្ងៃនេះ
បានបង្ហាញពីរបៀបនៃការដាក់បញ្ចូលគ្រួសារ​ដែលបានកាត់ចេញដែលមានទំហំដីខុសៗគ្នាទៅក្នុងដីសម្បទានចំនួន
១២.៤៤ ហិចតា។ ផែនការនេះបានគូសបង្ហាញពីរបៀបដែលគ្រួសារត្រូវបានកាត់ចេញនៅក្នុងភូមិ១, ៦, ២២
និង ភូមិ២៤ គួរទទួលបានដីឡូត៏ដែលមានទំហំ ៦៤ម២ ហើយបានកំណត់ដីឡូត៍ ដែលមិនទាន់ ម្ចាស់ចំនួន៣០
ដែលអាចចែកចាយទៅឲ្យគ្រួសារដែល កំពុងកាន់កាប់ដីធំជាងអ្នកផ្សេង ដែលហេតុនេះហើយទើបត្រូវការដីច្រើន
ជាងមួយឡូត៏ នៅក្នុងតំបន់សម្បទាននេះ។ ផែនការនេះ ក៏បាន​បែងចែកដីមានទំហំធំជាងគេមួយចំនួនទៅឲ្យ
គ្រួសារចំនួន១៣គ្រួសារ មកពីភូមិ ១ ដែល អ្នកទាំងនេះជាម្ចាស់ដីមានទំហំធំមុនពេលដែលភូមិរបស់ពួកគេត្រូវ
បានចាក់ពន្លិចដោយដីខ្សាច់កាលពីឆ្នាំ ២០១០។

សម្រាប់ជាជម្រើសក្នុងការរកដំណោះស្រាយ ផែនការនេះក៏បានបង្ហាញឲ្យឃើញថាការដាក់ បញ្ចូលដីថែម
១ហិចតាទៀតនៅក្នុងភូមិ២២ ទៅក្នុងតំបន់សម្បទាននឹងអាចឲ្យគ្រួសារចំនួន ១៨គ្រួសារ បន្ដនៅកន្លែង
ដែលពួកគេកំពុងតែរស់នៅបច្ចុប្បន្ន ខណៈដែលគ្រួសារចំនួន ៥៦គ្រួសារទៀតអាចសង់នៅក្នុងតំបន់នេះ។

លោក ចាន់ ពុទ្ធិស័ក ដែលជាតំណាងក្រុមគ្រួសារដែលបានកាត់ចេញបានលើកឡើងថា៖ “ពួកយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថាផែនការនេះបានបង្ហាញពីដំណោះស្រាយឈ្នះ ឈ្នះ” ។ “ពួកយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថាលោក
នាយករដ្ឋមន្រ្តី ចេញអនុក្រិត្យនេះឡើង មានបំណងសម្រាប់ជាដំណោះស្រាយដល់ប្រជាពលរដ្ឋដែលនៅ​សេស
សល់នៅក្នុងតំបន់បឹងកក់នេះ។ ឥឡូវនេះពួកយើងខ្ញុំទាំងអស់គ្នា បានចូលរួមបង្កើតផែនការនេះដើម្បីឲ្យក្ដីស្រមៃនេះ
ក្លាយជាការពិត” ។

អ្នកស្រី ផាន់ ឈុនរ៉េត ដែលជាតំណាងឲ្យភូមិ ២២ មានប្រសាសន៍ថា៖ “គ្រួសារចំនួន៤៨គ្រួសារ បានឯកភាព
គ្នាជាមួយនឹងផែនការនេះ។ ហេតុដូច្នេះពួកយើងសូមអំពាវនាវដល់សាលា រាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា
សហការជាមួយពួកយើងខ្ញុំទាំងអស់គ្នា ដើម្បីឲ្យ ផែនការនេះអាចអនុវត្តទៅបាន”។

អ្នកស្រី ខែក ចាន់ស្មី ជាតំណាងអ្នកភូមិ២១ បានមានប្រសាសន៍ថា “ជម្លោះដីធ្លីនេះនឹងនៅតែបន្ដ ល្គឹកណាតែ
ដំណោះស្រាយមិនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះទេ” “អ្នកភូមិទាំងអស់ គ្នានៅក្នុងដីសម្បទាន
ឯកភាពអនុម័តទទួលយកគម្រោងផែនការនេះ ពីព្រោះថាយើងទាំងអស់ គ្នាចង់បញ្ចប់ជម្លោះដីធ្លីអូសបន្លាយ
ដ៏យូរមកនេះហើយវិលត្រឡប់រកការអភិវឌ្ឍន៍សហគមន៍របស់យើងប្រកប​​ ទៅដោយសន្ដិភាព”។ ភ្នាក់ងារសង្គម
ស៊ីវិលក៏សង្ឃឹមថាការចេញផ្សាយផែនការនេះ ជាសាធារណៈនឹងជួយជំរុញភាគីទាំងអស់ចូលមកចរចារគ្នាដើម្បី
បង្កើតជាដំណោះស្រាយឡើង។

លោកអ៊ី សារ៉ុម ជាប្រធានសម្របសម្រួលកម្មវិធីនៅអង្គការ សមាគមធាងត្នោតបានមានប្រសាសន៍ ថា “ខណៈដែល
ផែនការនេះមិនអាចដោះស្រាយបញ្ហាដែលប្រឈមដោយគ្រួសារចំនួន ៣៥០០គ្រួសារដែលត្រូវបានបណ្ដេញចេញពី
បឹងកក់រួចទៅហើយ វាគឺជាដំណោះស្រាយដ៏សម្យស្រម និងជាក់ស្ដែងដែលអាចអនុវត្តទៅបានសម្រាប់គ្រួសារដែល
ត្រូវបានកាត់ចេញ។ ជាការពិតណាស់ ផែនការនេះ វានឹងត្រូវការចរចារ និងអភិវឌ្ឍលម្អិតបន្ថែមទៀតក៏ប៉ុន្ដែយើង
សង្ឃឹមថា ភាគីទាំងអស់យកផែនការនេះជាចំណុចចាប់ផ្ដើមមួយសម្រាប់កិច្ចពិភាក្សាដ៏ជាក់លាក់”។

លោក អៀង វុទ្ធី ជានាយកប្រតិបត្តិរបស់អង្គការសមធម៌កម្ពុជាមានប្រសាសន៍ថា “នេះជាដំណោះ ស្រាយដ៏ងាយ
ស្រួលបំផុត និងត្រូវឆ្លើយតបចំជម្លោះដីធ្លីអូសបន្លាយដ៏យូរមកនេះ” “ការអនុញ្ញាត ឲ្យអនុវត្តផែនការនេះ នឹងបញ្ជាក់
យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋភិបាល ក្នុងការដោះ ស្រាយបញ្ហាដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់ខ្លួន” ។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ស្រ្ដីបឹងកក់តស៊ូដើម្បីសិទ្ធិលំនៅដ្ឋាន
២. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
៣. អង្គការសមធម៌កម្ពុជា
៤. អង្គការសមាគមធាងត្នោត
៥. សហព័ន្ធសហជីពលកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
៦. សមាគមមន្រ្ដីរាជការកម្ពុជា
៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
៨. មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា
៩. បណ្ដាញយុវជនកម្ពុជា
១០. សម្ព័ន្ធសហគមន៏កសិករកម្ពុជា
១១. ក្រុមការងារពិសេសសម្រាប់សិទ្ធិលំនៅឋាន
១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
១៣. សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្ដូរ
១៤. សកម្មភាពសង្គមដើម្បីការផ្លាស់ប្ដូរ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ចាន់ ពុទ្ធិស័ក តំណាងភូមិ១ ទូរស័ព្ទលេខ៖ ០១២ ៩១០ ០២៣
 អ្នកស្រី ទេព វន្នី តំណាងភូមិ២២ ទូរស័ព្ទលេខ៖ ០១២ ៦០៤ ៦៤៨
 លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធី អង្គការសមាគមធាងត្នោត ទូរស័ព្ទលេខ៖ ០១២ ៨៣៦ ៥៣៣
 លោក យ៉េង វីរៈ នាយកប្រតិបត្តិ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០០០
 លោក អៀង វុទ្ធី នាយកប្រតិបត្តិ អង្គការសមធម៌កម្ពុជា ទូរស័ព្ទលេខ៖ ០១២ ៧៩១ ៧០០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា