សេចក្តីថ្លែងការណ៍

កុមារភាពនៅក្នុងពន្ធនាគារ៖ ការចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជា៖ រឿងរ៉ាវរបស់ សុខ គុន

ចេញផ្សាយ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៣
F T M

នៅប្រទេសកម្ពុជាបច្ចុប្បន្នមានក្មេងៗចំនួន ៣៨ ដែល​កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​ជា​មួយ​ម្ដាយ របស់អ្នកទាំងនោះ ត្រូវ​​បាន​​ឃ្លាំ​មើល​​ដោយ​​អង្គការ លីកាដូ។ កុមារ​ទាំង​នេះ​មិន​មែន​ជា​អ្នក​ទោស​នោះ​ទេ ប៉ុន្តែ​​​អ្នក​​ទាំង​​នោះ​ជា​រឿយៗ​ត្រូវ​បាន​ចាត់​ទុក​ដូច​អ្នក​ទោស​ដូច្នោះ​ដែរ។

របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ លីកាដូ អំពី៖ “កុមារ​ភាព​នៅ​ក្នុង​ពន្ធនាគារ៖ ការ​ចំរើន​វ័យនៅក្នុងពន្ធនាគារកម្ពុជា៖ រឿងរ៉ាវរបស់សុខគន្ធ” បាន​រៀបរាប់​លំអិត​អំពី​បទ​ពិសោធន៍​នៃកុមារម្នាក់ពីក្នុងកុមារទាំងឡាយដែលរស់នៅក្នុងពន្ធនាគារ គឺ “សុខគន្ធ” (មិនមែនជាឈ្មោះពិត) ដែលធ្លាប់បានរស់ ជា​មួយ​ម្តាយ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ (ម២) រហូត​ដល់​សុខ​គន្ធ​មាន​អាយុ ៦ឆ្នាំ ១០ ខែ។

នេះជាករណីសិក្សាលើកដំបូងក្នុងករណីសិក្សាមួយឈុត ដែល​អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ ដោយ​ធ្វើការ​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះ​ពាល់ទៅលើកុមារ ដែល​កំពុង​ចំរើនវ័យ​នៅក្នុងពន្ធនាគារ​កម្ពុជា។ ករណីសិក្សាមួយឈុតនេះ មាន​គោល​ដៅ​ផ្ដល់​ការ​យល់​កាន់​តែ​លំអិត​ខ្លាំង អំពី​ផល​វិបាក​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​សំរាប់​កុមារ ដែល​បាន​រស់​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ​របស់​ទាំង​នោះ។

កញ្ញា ង៉ែត សុគន្ធ អ្នកគ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ធាតុ​ពិត​នៃ​ពន្ធនា​គារ​នៅ​ប្រទេស​កម្ពុជា គឺ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​សំរាប់ បុគ្គល​គ្រប់​រូប ប៉ុន្តែ​លក្ខណៈ​ធ្ងន់ធ្ងរ​នេះ អាច​បង្ក​ភាព​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​ដល់​កុមារ​ផង​ដែរ”។ កញ្ញា បាន​បន្ថែម​ទៀត​ថា៖ “កុមារ​រស់​នៅ​ក្នុង​ពន្ធនា​គារ​នៅ​ប្រទេស​កម្ពុជា ជារឿយ​ៗ​ត្រូវ​បាន​សង្គម​បំភ្លេច​ចោល។ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន កុមារ​ជា​រឿយ​ៗ​ក៏​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​អាជ្ញាធរ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ទាំង​នោះ​ដែរ”។

របាយការណ៍ រកឃើញថា ថ្វីត្បិតតែមានគុណប្រយោជន៍យ៉ាងច្បាស់មួយចំនួននៅពេល​ដែល​កុមារ​រស់​នៅ​ជា​មួយ​ម្តាយ​របស់​អ្នក​ទាំង​នោះ ប៉ុន្តែប្រព័ន្ធពន្ធនាគារនៅប្រទេសកម្ពុជា គ្មានសមត្ថភាពក្នុងការផ្ដល់ដល់កុមារ នូវ​សេចក្ដី​ត្រូវ​ការ​ជា​មូល​​ដ្ឋាន​​បំផុត រាប់ទាំងការអប់រំ ជីវិត គ្រួសារ អាហារូបត្ថម្ភសមរម្យ និងការថែទាំខាងវេជ្ជសាស្រ្ត។ កុមារ​ដែល​នៅ​ឯក​កោ​ពី​ប្រភព​ខាង​ក្រៅ និងទទួលអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ជានិច្ចកាល​ប្រឈមនឹង​បញ្ហាធ្ងន់​ធ្ងរ​ក្នុង​ការ​ចំរើន​លូត​​​លាស់ ហើយ​ប្រឈម​នឹង​ពេល​វេលា​ដ៏​លំបាក ដើម្បីសម្របខ្លួន​ទៅ​ក្នុង​សង្គម នៅ​ពេល​ពួកគេ ចាក​ចេញ​ពី​ពន្ធ​នាគារ។

ទាំងអង្គការលីកាដូ បានធ្វើការវាយតម្លៃទៅលើផលប៉ះពាល់ពីបទពិសោធន៍ពន្ធនាគារទាំងនេះទៅលើ សុខ គុន ជា​មួយ​នឹង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល Chibodia ដែលធ្លាប់បានមើលថែរក្សាសុខ គុន ចាប់តាំងពីសុខ គុន បាន​ចាក​ចេញ​ពី​ពន្ធនាគារកាលពីខែមករា ឆ្នាំ២០១២។

នៅក្នុងពន្ធនាគារ សុខ គុន ជាញឹកញាប់ត្រូវបានគេចាក់សោរទុកក្នុងបន្ទប់ឃុំខ្លួន ដែល មានភាព​ចង្អៀត​ណែន និង​ក្ដៅ​មិន​ឲ្យ​ចេញ​ជា​ច្រើនម៉ោងរៀងរាល់ថ្ងៃ។ គេបានរស់នៅក្នុងបរិយា កាសតឹងតែង និង​ប្រកប​ដោយ​ហិង្សា​ដែល​ជា​ទីកន្លែង​មាន​ការ​វាយ​តប់​គ្នា ការជេរប្រមាថគ្នា និងការលែងល្បែងបានកើតឡើងជាធម្មតា។ របាយការណ៍នេះ ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​ផល​ប៉ះពាល់​នៃបទពិសោធន៍ទាំងនេះទៅលើសុខ គុន ដែលទទួលរងសុបិនអាក្រក់ និង​ស្រមោល​អតីត​កាល លួចអាហារ និងវត្ថុកំប៉ិកកំប៉ុកដ៏ទៃទៀត ព្រមទាំងបង្ហាញឲ្យឃើញនូវអាការៈតក់ស្លុត និងការភ័យ ខ្លាច​ខុស​ប្រក្រតី​ពី​ការ​រង​របួសរាងកាយ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “រឿង​រ៉ាវ​របស់​សុខ គុន បង្ហាញអំពីសារសំខាន់ក្នុងការការពារ​កុមារដែលត្រូវបានដាក់នៅក្នុងពន្ធនាគារ​ជាមួយម្តាយ​របស់​អ្នក​​ទាំង​នោះ”។ អ្នកនាង បានបន្តទៀតថា៖ “ហើយរឿងនេះ ក៏បានបង្ហាញឲ្យឃើញនូវអ្វី​ដែល​អាច​កើត​មាន​ឡើង​​នៅ​ពេល​ដែល​ខ្វះនូវវិធានការសមស្របមួយចំនួន”។

ដោយសារកង្វះខាតជាទូទៅនៃការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា អង្គការ លីកាដូ សង្ឃឹម​ថា​អាជ្ញាធរ និងអង្គការដៃគូមួយចំនួន នឹងអនុវត្តបន្តនូវគំនិតផ្តួចផ្តើមនេះ ដោយដាក់​ចេញ​​នូវ​វិធាន​ការណ៍​មួយ​ចំនួន ក្នុងការយល់ដឹង និងលើកកំពស់សិទិ្ធកុមារនៅក្នុងពន្ធនាគារ រំលឹកឡើងវិញនូវដំណើរ​ការ​ចំនួន​ក្នុងការ​សម្រេច​ចិត្ត ដែលបណ្តាលឲ្យកុមារទាំងនោះទៅរស់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់អ្នកទាំងនោះ ហើយ​និង​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​នៃការឃុំឃាំងទៅលើកុមារ។

របាយការណ៍ថ្មីនេះ ដែលមានចំនងជើងថា៖ “កុមារភាពនៅក្នុងពន្ធនាគារ៖ ការ​ចំរើន​វ័យ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿង​រ៉ាវ​របស់ សុខ គុន” អាចស្វែងរកបានដោយចូលទៅកាន់គេហទំព័ររបស់អង្គការ លីកាដូ តាមរយៈ៖ www.licadho-cambodia.org។
សម្រាប់​របាយ​ការណ៍​ពី​មុនៗ របស់​អង្គការ លីកាដូ ទៅលើបញ្ហាការឃុំឃាំងកុមារ​ជា​មួយ​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ សូម​ចូល​ទៅ​ក្នុង៖

• គម្រោងផ្តល់ជំនួយដល់កុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ៖ ការពិនិត្យ​ឡើងវិញនូវស្ថានភាព​​រស់​នៅ​របស់​ម្តាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា, ខែកក្កដា ឆ្នាំ២០១០
http://www.licadho-cambodia.org/reports.php?perm=141&khmer
• អ្នកគ្មានទោសក្នុងពន្ធនាគារ៖ របាយការណ៍អង្គការលីកាដូ ស្តីពីសិទិ្ធរបស់​កុមារ​ដែល​ចំរើន​វ័យ​ក្នុង​ពន្ធនាគារ, ខែមិថុនា ឆ្នាំ២០០២
http://www.licadho-cambodia.org/reports.php?perm=34&khmer

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ង៉ែត សុគន្ធ អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការ លីកាដូ (ភាសាខ្មែរ), ទូរស័ព្ទលេខ៖ ០១៦ ៧៩៧ ៣០៥
 អ្នកនាង ណាលី ពីឡូក នាយិកា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (ភាសាបារាំង និងអង់គ្លេស), ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា