សេចក្តីថ្លែងការណ៍

ការ​វិភាគរួម​ផ្នែកច្បាប់​ពាក់ព័ន្ធនឹង​សេចក្តីព្រាងច្បាប់​ស្តីអំពីសហភាព​នៃសហគ្រាស

ចេញផ្សាយ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះ មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍ (CLEC) និង​អង្គការ​​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​​ការ​ពារ​សិទ្ធិ​មនុស្ស ​លីកាដូ (LICADHO) ចេញ​នូវ​ការ​វិភាគ​ផ្នែក​​ច្បាប់​មួយ​​នៃ​​សេចក្តី​ព្រាង​ច្បាប់​ស្តី​​អំពី​សហជីព​នៃ​សហ​គ្រាស (ច្បាប់​ស្តី​អំពី​​សហ​ជីព​ពាណិជ្ជកម្ម) ចុង​​ក្រោយ​ ដែល​បាន​​ទទួល​កាល​ពី​ចុង​ខែ​ឧសភា​ ឆ្នាំនេះ។ នៅ​ពេល​​ដែល​សហជីព​បាន​​ចាប់​ផ្តើម​​ធ្វើ​យុទ្ធ​នា​ការ ស្តី​អំ​ពី​ការ​ទាម​ទារ​តំឡើង​​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧ដុល្លា អាមេរិក ក្នុង​មួយ​ខែ​​នៅ​ទូ​ទាំង​ប្រទេស​​កាល​ពី​ម្សិល​មិញ សេច​ក្តី​​ព្រាង​ច្បាប់​​ស្តី​អំពី​សហជីព​ពាណិជ្ជ​កម្ម បង្ហាញ​អំពី​​ចេតនា​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​ជ្រៀត​​ជ្រែក និង​រំលោភ​​បំពាន​លើ​សកម្មភាព និង​ការ​​បង្កើត​សហជីព។

មុនព្រឹត្តិការណ៍កាលពីម្សិលមិញរបស់សហជីពដែលបានគ្រោងទុក យោធាដែលមកពីកងពលលេខ ៧០ និង ៩៩ រួម​បញ្ចូល​ទាំង​កង​កាំ​ភ្លើង​ធំ ត្រូវ​បាន​ដាក់​ត្រៀម​នៅ​តាម​ដង​ផ្លូវ​វេង​ស្រេង និង​នៅ​ខាង​ក្នុង​សួន​ឧស្សា​ហកម្ម​កា​​ណា​​ឌី​យ៉ា​នេះ​បាន​​បង្ហាញ​​ពី​ចេតនា​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​គំរាម​កំហែង និង​រំខាន​មេ​ដឹក​នាំ​សហជីព ក៏​ដូច​ជា​សិទ្ធិ​សេរី​ភាព​របស់​កម្មករ​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ជួបជុំ និង​ការ​ចូល​រួម​ផង​ដែរ។

មុនព្រឹត្តិការណ៍កាលពីម្សិលមិញព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រៀប​ចំ​ដីកា​ចោទ​ជា​មួយ​នឹង​ចៅ​ក្រម​ស៊ើប​អង្កេត​ដោយ​ចោទ​ប្រកាន់​តំណាង​សហជីព​​ចំនួន ៦នាក់​រួម​មាន៖ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហ​ជីព​ចលនា​កម្មករ (CUMW) លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា (FTU) លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C.CAWDU) លោក​ ម៉ម ញឹម ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ជាតិ​នៃ​ឧស្សា​ហកម្ម​វាយ​ភ័ណ្ឌ​កាត់​ដេរ​កម្ពុជា (NIFTUC) អ្នក​ស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​​សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU) និង​លោក រ៉ុង ឈុន ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​ឯក​រាជ្យ​ (CITA) ពី​បទ​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោសធ្វើឲ្យខូចខាត​ដោយ​ចេត​នាមានស្ថានទម្ងន់ទោស (មាត្រា ២១៨ និងមាត្រា ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ) គំរាម​កំហែង​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ (មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ) និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ (មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក) ពាក់​ព័ន្ធ​នឹង​បាតុកម្ម​របស់​កម្មករ​ដែល​បាន​កើត​ឡើង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ២០១៤។

ទោះ​បី​ជាចៅក្រមស៊ើបសួរបានចេញដីការកោះទៅកាន់តំណាងសហជីពទាំង ៦នាក់រួចហើយក៏ដោយ ក៏​ប៉ុន្តែ​កន្លង​មក​គឺ​មាន​តែ​លោក ប៉ាវ ស៊ីណា និងលោក ជា មុនី តែប៉ុណ្ណោះដែលត្រូវបានធ្វើការសាកសួរ។ បន្ទាប់​ពី​ត្រូវ​បាន​សាក​សួរ​ពី​សំណាក់​ចៅ​ក្រម​ស៊ើប​អង្កេត​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ចំ​ពោះ​លោក ប៉ាវ ស៊ីណា ចៅក្រមមិនទាន់បានដាក់លក្ខខណ្ឌចំពោះការដាក់ឲ្យនៅក្រោមការត្រួត​ពិនិត្យ​​របស់​​តុលា​ការ​នោះ​ទេ ប៉ុន្តែលោក ជា មុនី្នត្រូវ​បាន​ដាក់​លក្ខខណ្ឌ​ដោយ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការជួប​ជុំ​ជា​មួយ​នឹង​តំណាង​សហជីព​ដ៏ទៃ​ទៀត​ឡើយ​។

អ្នកនាង ណាលី ពីឡូក នាយិការបស់អង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់​កង​កម្លាំង​យោធា​ដើម្បី​បំភិត​បំភ័យនិងគំរាមកំហែង​កម្មករ​ពីការ​ចូល​រួម​សកម្មភាព​របស់​សហជីព គឺ​មិន​អាច​ទទួល​យក​​បាន​​ឡើយ​ដែល​សកម្មភាព​ទាំង​អស់​នេះ​​ត្រូវ​បាន​បន្ត​រំលោភ​បំពាន​លើ​ប្រព័ន្ធ​យុត្តិធម៌ នឹង​មាន​គោល​បំណង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នយោបាយ”។ “ភាព​ខុស​គ្នា​នៅក្នុង​វិធាន​ការណ៍​ទៅ​លើ​រវាង​មេ​ដឹក​នាំ​សហជីពនិង​កង​សន្តិ​សុខ​របស់​រាជ​រដ្ឋាភិបាល មិន​ដែល​មាន​ភាព​ច្បាស់​លាស់​ទាល់​តែសោះដោយ​មិន​ទាន់​មាន​ការចោទ​ប្រកាន់​នៅ​តុលាការ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ចំនួន ៤នាក់ ដោយ​កង​សន្តិសុខ​មួយ​ចំនួន​អំឡុង​ពេល​ដូចគ្នា​នោះ។”

ការអ្វីដែលនៅតែស្ថិតនៅពីក្រោយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីតែគម្រាមកំហែងកម្មករនិង​មេ​ដឹក​នាំ​សហ​ជីព នៅ​​ខណៈ​​ដែល​​យុទ្ធនា​​ការ​តំឡើង​ប្រាក់​ឈ្នួល​ថ្មីបានចាប់ផ្តើម គឺសេច​ក្តីព្រាង​ច្បាប់​ស្តីពី​សហ​ជីព​​នៃ​​សហ​គ្រាស ដែល​ជា​ការ​គម្រាម​កំហែង​យ៉ាងធំដល់សេរីភាពនៃការជួបជុំ នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​របស់​ច្បាប់​នេះ។ការ​វិភាគ​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) និង​​សម្ព័ន្ធ​​ខ្មែរ​​ជំរឿន និង​​ការ​ពារ​សិទិ្ធ​​មនុស្ស លីកាដូ (LICADHO) រក​ឃើញថា សេចក្តីព្រាងចុងក្រោយដែល​ត្រូ​វបាន​ចេញ​ផ្សាយ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​នេះ​​បន្ត​​គម្រាម​​កំហែង​សិទិ្ធ​​របស់​​កម្មករ​​ក្នុង​​កា​រ​ជួប​​ជុំ​ដោយ​​សេរី តាម​រយៈ​លក្ខ​ខណ្ឌ​តម្រូវ​ឲ្យ​ចុះ​បញ្ជី ក៏​ដូច​ជា​ការ​រឹត​បណ្តឹង​ដែល​មិន​ច្បាស់​លាស់​និង​សម្រេច​​តែ​​លើ​​មន្ត្រី​រាជ​ការ លើ​​សកម្មភាព និង​​ស្វ័យ​​ភាព​​របស់​​សហជីព។ ការ​​វិភាគ​​បាន​​រក​​ឃើញ​​ថា​​សេច​​ក្តី​​ព្រាង​​​ច្បាប់​​ក៏​អះ​​អាង​​ក្នុង​​ការ​​ពង្រីក​​ការ​​គ្រប់​គ្រង​​របស់​​ក្រសួង​​ការ​ងារ​ដោយ​​មិន​​ត្រឹមត្រូវ ដោយ​​ផ្ទេរ​​អំណាច​​យ៉ាង​​ច្រើន​​ដល់​​ក្រសួង ដែល​​អំណាច​​ទាំង​​នេះ​​គួរ​​តែ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់តុលាការ។

លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់អប់រំសហគមន៍ (CLEC) បាន​មាន​ប្រសាសន៍​ថា៖ “នីតិ​រដ្ឋ​ដ៏រឹង​មាំ​ដែល​អាច​កសាង​ទំនុកចិត្ត និង​ភាព​ជឿ​ជាក់​ពី​សាធារណៈ​ជន ទៅ​លើ​រាជ​រដ្ឋា​ភិបាល​អាច​ធ្វើ​ឡើង​ទៅ​បាន​ដោយ​ការ​អនុម័តនិងការ​ពង្រឹង​ច្បាប់​ដែល​ការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ។ លោក​បាន​បន្ត​ទៀត​​ថា៖ “សេច​ក្តី​ព្រាង​ច្បាប់​ដែល​មាន​ការ​គំរាម​កំហែងរំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ដោយ​មាន​តម្លា​ភាព និង​មាន​ការ​ចូល​រួម ហើយ​ប្រសិន​បើ​មិន​មាន​ការ​កែ​ប្រែ​នោះ​ទេ អស្ថិរ​ភាព​សង្គម និង​សេដ្ឋ​កិច្ច​នឹង​មាន​ការ​កើត​ឡើង។”

យើងអំពាវនាវស្នើសុំឲ្យមានការត្រួតពិនិត្យសារឡើងវិញ នូវ​សេច​ក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​បំផុត​ស្តី​ពី​សហ​ជីព​នៃ​សហ​គ្រាសដើម្បីធានា​ឲ្យ​មាន​ការ​ការ​ពារ​ពេញ​លេញ​នូវ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​កម្មករ ក្នុង​ការ​ចូល​រួម​ជួប​ជុំ​ដោយ​សេរី​ដើម្បី​ថែ​រក្សានិង​ធ្វើ​ឲ្យ​ប្រ​សើ​ឡើង​នូវ​លក្ខ​ខណ្ឌ​ការ​ងារ​របស់​អ្នក​ទាំង​នោះ ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​សហ​ជីព​អនុវត្ត​សិទិ្ធ​របស់​អ្នក​ទាំង​នោះក្នុង​ការ​ត​ថ្លៃ​ជា​សមូហ​ភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់អប់រំសហគមន៍ (CLEC) អ៊ីមែល: tola@clec.org.kh

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា