សេចក្តីថ្លែងការណ៍

ការដើរហែក្បួន​ធម្ម​យាត្រា - សិទិ្ធ​យាត្រា​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ ដើម្បី​ប្រារព្ធទិវា​សិទិ្ធមនុស្ស​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

សកម្មជនសិទិ្ធមនុស្សប្រមាណជាង ៦០០ នាក់ ដែល​ត្រូវ​បាន​ដឹក​នាំដោយព្រះសង្ឃនឹងធ្វើការដើរហែក្បួន​ធម្មយាត្រា-សិទិ្ធយាត្រា លើ​ដង​ផ្លុវ​ជាតិ​ចំនួន ៦ ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៦ នៃ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ (IHRD)។សហគមន៍​មួយ​ចំនួន​ដែល​​ទទួល​​រង​គ្រោះ​ពី​ជម្លោះ​ដីធ្លី​នានា​សមាគមន៍ ​បណ្តាញសហជីព និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា​​ក៏​​ដូច​​ជា​អ្នក​​ភូមិ​​នៅ​​ក្នុង​​សហគមន៍​​នៅ​​ទី​​ជន​​បទ និង​​​ទី​ប្រ​ជុំ​ជន​នៅ​តាម​ដង​ផ្លូវ​ជាតិ ក៏​បាន​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ​ផង​ដែរ។

នៅតាមដងផ្លូវ បន្ថែមពីការតស៊ូមតិសិទិ្ធមនុស្ស អ្នកចូលរួមនឹងចូលរួមនៅការផ្តល់នូវពុទ្ធឱវាទ និងសិទិ្ធមនុស្សវគ្គ​សំនួរ​ចម្លើយ សំនួរល្បងប្រាជ្ញា និងកំណាព្យ។

ព្រះតេជគុណ លួន សុវាត បានមានសង្ឃដីកាថា៖ “ព្រះពុទ្ធសាសនា គឺជាសាសនាដែលការពារសិទិ្ធមនុស្ស​តាម​រយៈ​គោល​ការណ៍​សន្តិភាព សេរីភាព និងយុត្តិធម៌សង្គម។ សម្រាប់អត្មា ព្រះសម្មាសម្ពុទ្ធក៏​ជា​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស​​មួយ​អង្គផងដែរហើយ​ខ្ញុំ​សូម​ធ្វើ​ការ​ស្នើ​សុំ​ពី​គ្រប់​ព្រះ​សង្ឃ​ទាំង​អស់ ឲ្យ​ក្រោក​ឈរ​ឡើង​ចង​ជា​ធ្នង់​មួយ ជា​មួយ​សកម្ម​ជន​សិទិ្ធមនុស្សដទៃទៀត ដើម្បីយុត្តិធម៌សង្គម។”

នៅថ្ងៃទី១០ ខែធ្នូ គ្រប់អ្នកដើរហែក្បួនតាមផ្លូវជាតិទាំងអស់ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ​និង​បង្ហាញ​ញត្តិ​របស់​អ្នក​ទាំង​នោះ​ទៅ​ដល់​រដ្ឋ​សភាជាតិ ក៏ដូចជាបង្ហោះប៉ោងប៉ោង និងច្រៀងបទភ្លេងជាតិផងដែរ​ដើម្បី​ជូន​ជា​ដំណឹង​ដល់​អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​អំពី​សារ​នៃ​សិទិ្ធ​មនុស្ស​អន្តរជាតិនាឆ្នាំនេះ គឺ “ការគោរពសិទិ្ធមនុស្សនាំមកនូវសន្តិភាព!”

ក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍សិទិ្ធមនុស្សអន្តរជាតិនាឆ្នាំនេះ សមាជិកសហគមន៍ជនជាតិដើមភាពតិចប្រមាណ ៣០០ នាក់ នៅខេត្តរតនគិរី រួមជាមួយព្រះសង្ឃ យុវជន និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន​ក៏​នឹង​ចូល​រួម​រៀប​ចំ​ព្រឹត្តិ​​ការណ៍​ធម្មយាត្រា-សិទិ្ធយាត្រា ជាលើកដំបូងនៅទីនោះផងដែរ។

លោក ម៉ង វិចិត្រ ជំនួយការនាយិកាសមាគមខ្មែរលើ (Highlander Association) បានមានប្រសាសន៍ថា៖ “យើង​មាន​អារម្មណ៍​រំភើបឥតឧបមា ក្នុងការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិចទាំងអស់មកពីខេត្តរតនគិរី​នៅ​ក្នុង​ការ​ដើរ​ហែរ​ក្បួន​ធម្ម​យាត្រា-សិទិ្ធយាត្រា នាឆ្នាំនេះ។” លោក បានបន្ត​​ទៀតថា៖ “ព្រឹត្តិ​ការណ៍នេះ នឹ​ង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៣ ខែធ្នូ នៅ​ស្រុក​អូរជុំ​ជា​កន្លែង​ដែល​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច នឹងសម្តែងរបាំប្រពៃណីរបស់អ្នកទាំងនោះ និង​ចែក​រំលែក​នូវរឿងរ៉ាវអំពីជម្លោះដីធ្លី​ហើយ​និង​បញ្ហា​រំលោភ​សិទិ្ធ​មនុស្ស​ផ្សេងៗ​ទៀត ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់អ្នកទាំងនោះ។”

បន្ទាប់ពីព្រឹត្តិការណ៍នៅថ្ងៃទី៣ ខែធ្នូ គ្រប់អ្នកចូលរួមទាំងអស់ដែលមកពីខេត្តរតនគិរី នឹង​ធ្វើ​កា​រដើរ​ហែរ​ក្បួន​ធម្មយាត្រា-សិទិ្ធ​យាត្រា ទៅ​កាន់​ទីក្រុង​បាន​លុង​នៃ​ខេត្ត​រតន​គិរី នៅ​ថ្ងៃ​ទី៤ ខែធ្នូ ហើយ​បន្ត​ដំណើរ​ទៅ​ទី​រួម​ស្រុក​កូន​មុំ នៅថ្ងៃទី៥ ខែធ្នូ មុន​ពេល​ដែល​អ្នក​ទាំង​នោះ​ទៅ​ជួប​ជុំជាមួយក្រុមដើរហែរក្បួនមួយក្រុមទៀតនៅលើផ្លូវជាតិលេខ ៦ នៅថ្ងៃទី៦ ខែធ្នូ។ ជាចុងក្រោយ អ្នកទាំងនោះ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី១០ ខែធ្នូ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​អ្នកតំណាងរាស្ត្រទាំងអស់ស្តីពីសិទិ្ធរបស់ជនជាតិដើមភាគតិច។

នៅក្នុងការប្រមើលមើលនូវព្រឹត្តិការណ៍នាឆ្នាំនេះ ព្រះតេជគុណ កែវ សុមាលី បានអំពាវនាវសូមឲ្យរាជរដ្ឋាភិបាល សូមមេត្តាគោរពនូវសិទិ្ធមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។ ព្រះអង្គមានសង្ឃដីកាថា៖ “អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា កំពុងប្រឈមមុខនឹងអំពើហិង្សា ការបំភិតបំភ័យ និងការកម្រាមកំហែងកាន់តែច្រើនឡើងៗ ពីអាជ្ញាធររដ្ឋ ហើយសកម្មភាពនេះ ត្រូវ​តែ​បញ្ឈប់។ ជាថ្មីម្តងទៀត អត្មាភាពសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមលោកមេត្តាគោរពនូវច្បាប់របស់សាសនា និង​សិទិ្ធ​មនុស្ស ដើម្បី​ធានាឲ្យមាននូវយុត្តិធម៌ សេរីភាព និង​សន្តិភាព​នៅ​ក្នុងប្រទេសកម្ពុជា។”

ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា ជាច្រើនថ្ងៃ នាឆ្នាំនេះ នឹងត្រូវបានប្រព្រឹត្តិឡើងដោយចែកចេញជា ៦ក្រុមធំៗ ទៅលើផ្លូវជាតិចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។ ក្បួនធម្មយាត្រា-សិទិ្ធយាត្រា នឹង​ចាប់​ផ្តើម​ចាប់​ពី​ចំនុច​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ដូចខាងក្រោម៖

- ផ្លូវជាតិលេខ ១៖ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
- ផ្លូវជាតិលេខ ២៖ វត្តសោម ស្រុកគិរីវង្ស ខេត្តតាកែវ
- ផ្លូវជាតិលេខ ៣៖ វត្តដីក្រហម ភូមិដីក្រហម ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
- ផ្លូវជាតិលេខ ៤៖ វត្តភ្នំពេជ្យនិល ឃុំត្រៃត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- ផ្លូវជាតិលេខ ៥៖ វត្តឧទុមពរ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង
- ផ្លូវជាតិលេខ ៦/៧៖ វត្តត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ផ្លូវជាតិលេខ ១៖ ព្រះភិក្ខុ អ៊ិន ពុទ្ធី, វត្តស្ទឹងមានជ័យ, ទូរស័ព្ទលេខ៖ ០១០ ២៥៨ ៦៩០
 ផ្លូវជាតិលេខ ២៖ ព្រះភិក្ខុ កែវ សុម៉ាលី, បណ្តាញព្រះសង្ឃឯករាជ្យ, ទូរស័ព្ទលេខ៖ ០៧០ ៧៧០ ៥៧៥
 ផ្លូវជាតិលេខ ៣៖ ព្រះភិក្ខុ ណាំ ចាន់ថេន, បណ្តាញព្រះសង្ឃឯករាជ្យ, ទូរស័ព្ទលេខ៖ ០៩៦ ៦៨៦៩ ៦៨៦
 ផ្លូវជាតិលេខ ៤៖ ព្រះភិក្ខុ ពិសិដ្ឋ ចៅសែន្យរដ្ឋា, វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ, ទូរស័ព្ទលេខ៖ ០៦៨ ៩៨១ ៩៩៩
 ផ្លូវជាតិលេខ ៥៖ ព្រះភិក្ខុ ថង ណារិទ្ធិ, វត្តនាគវ័ន្ត, ទូរស័ព្ទលេខ៖ ០៩៣ ៥៤៦ ២៥៨
 ផ្លូវជាតិលេខ ៦/៧៖ លោក ស៊ុម ម៉ាណែត, សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC), ទូរស័ព្ទលេខ៖ ០១២ ៤៦៥ ៧០៨
 ផ្លូវជាតិលេខ ៧ (ខេត្តរតនគិរី)៖ ព្រះភិក្ខុ ងីម សៅរិ៍សំខាន់, អង្គការធម្មទានសង្គម, ទូរស័ព្ទលេខ៖ ០៩៨ ៤៧៤ ៧៩២ / ០១៧ ៤៩៤ ៣២៤
 រាជធានីភ្នំពេញ៖ ព្រះភិក្ខុ ថង ណារិទ្ធិ, វត្តនាគវ័ន្ត, ទូរស័ព្ទលេខ៖ ០៩៣ ៥៤៦ ២៥៨
 គណកម្មាការមុខរដ្ឋសភាជាតិ៖ អ្នកស្រី ប៊ូវ សោភា, សហគមន៍បឹងកក់, ទូរស័ព្ទលេខ៖ ០៨៥ ៤៦២ ២២២

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា