សេចក្តីថ្លែងការណ៍

សិទ្ធិនៅ​លើការ​ទិញដូរ៖ ជីវិត​នៅក្នុង​ពន្ធនាគារ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៥
F T M

អង្គការ លីកាដូ នឹង​ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ស្តី​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ពន្ធនាគារ​កម្ពុជា និង​សិទ្ធិ​មនុស្ស ដែល​ជាប់​ទាក់ទង​លើ​ការ​ជំនុំ​ជម្រះ​សកម្មជន​ទាំង ១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ នៅ​មុន​ពេល​បើក​សវនាការ​សាលា​ឧទ្ធរណ៍​ នៅ​សប្តាហ៍​នេះ​លើ​ករណី​អ្នក​ទាំងនោះ ដែល​គ្រប់​ការ​ផ្តន្ទាទោស និង​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ​ដោយ​មិន​ត្រឹមត្រូវ​នៅ​ក្នុងការ​ជំនុំ​ជម្រះ​ដោយ​អយុត្តិធម៌ ។

របាយ​ការណ៍​ស្តី​អំពី “សិទ្ធិ​នៅ​លើ​ការ​ទិញដូរ៖ ជីវិត​នៅក្នុង​ពន្ធនាគារ​កម្ពុជា” រៀបរាប់​យ៉ាង​លម្អិត​លើ​ការ​រំលោភ​បំពាន ការ​រើសអើង ការ​កេងប្រវ័ញ្ច និង​អំពើ​ពុករលួយ ដែល​កំពុង​បន្ត​កើត​មាន​ឡើង និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​កត់​សម្គាល់​ថា​ទោះ​បី​ជា​បាន​ចាប់ផ្តើម​ជំហាន​ក្នុង​ការ​កែ​ទម្រង់​ក៏ដោយ ក៏​ឧបសគ្គ​មួយ​ចំនួន​នៅ​តែ​មាន ដូចជាភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​មាន​ភាព​ខ្វះខាត ខ្វះមធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា​ឧទ្ធរណ៍ ខ្វះខាត​ក្នុងការ​អនុវត្តច្បាប់ និង​កង្វះ​សមត្ថភាព​ខាង​ចំណេះ​ដឹង​ក្នុង​ចំណោម​មន្រ្តី​ពន្ធនាគារ​មួយ​ចំនួន។

​ អ្នកស្រី នូ សមអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “បញ្ហា​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា គឺមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ហើយ​គួរ​ឲ្យ​សោកស្តាយ យើង​មិនទាន់​ឃើញមានការប្តេជ្ញាចិត្ត​ពិតប្រាកដ ក្នុង​ការស្វែងរក​ដំណោះស្រាយ​រយៈពេលយូរ​នៅឡើយនោះទេ”។ អ្នកស្រីបានបន្តទៀតថា៖ “បន្ថែម​លើ​នេះទៅទៀត វិធានការ​ជម្រើស​ផ្សេង ក្រៅ​ពី​ការដាក់ពន្ធនាគារ​នៅមិនទាន់​ត្រូវបានយកមក​ពិចារណា​ឲ្យបាន​ត្រឹមត្រូវ​នៅឡើយនោះទេ ដោយមនុស្សជាច្រើន ដែលត្រូវបានគេឃុំខ្លួន​ក្នុងពន្ធនាគារ ក្នុង​ករណី​មិន​ចាំបាច់”។

បើទោះជាពន្ធនាគារកម្ពុជាមានភាពខុសប្លែកគ្នាបែបនេះក៏ដោយ ក៏នូវមានកត្តាមួយចំនួន ដែល​បង្ហាញនូវលក្ខណៈទូទៅ​របស់ប្រព័ន្ធពន្ធនាគារទាំងមូលផងដែរ។ ភាពចង្អៀតណែន និង​ភាពខ្វះ​អនាម័យ ជាបញ្ហាទូទៅ​របស់ពន្ធនាគារ ហើយ​អំពើ​ពុករលួយ​ក៏នៅតែមានផងដែរ។ សម្រាប់​ជនជាប់​ឃុំ​ភាគច្រើន លុយជាកត្តាដែលកំណត់នូវស្ថានភាពនៃការឃុំឃាំង ការប្រព្រឹត្ត​មកលើជនជាប់ឃុំ ការមក​សួរ​សុខទុក្ខ​របស់គ្រួសារ និង​ការទទួលបាននូវសេចត្តី​ត្រូវការចាំបាច់មួយចំនួន ដូចជា អាហារ ទឹក ពន្លឺថ្ងៃ និងខ្យល់ចេញចូលធម្មជាតិជាដើម។ រចនាសម្ព័ន្ធដឹកនាំ​ក្នុងបន្ទប់ពន្ធនាគារដែលមានអំណាច និងភាពគ្មាន​របៀបរៀបរយ បានជះឥទ្ធិពលដល់​ជីវិតដែលរស់នៅ និង​អនុវត្តដោយ​មាន​អំពើ​និទ្ទណ្ឌភាព។
កម្រិតនៃការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅខ្ពស់នៅឡើយ ជាពិសេស​ក្នុងចំណោម​ស្រ្តី និង​អនីតិជន ហើយ​មានករណីនៃការឃុំឃាំង​ខុសច្បាប់ជាច្រើនដែល ត្រូវបានកត់ត្រាកន្លងមក និង​ការរង់ចាំសវនាការសាលាឧទ្ទរណ៍យ៉ាងយូរ។ ស្ថានភាពជនជាប់ឃុំដែលមានបញ្ហាផ្លូវចិត្ត អនីតជន ស្ត្រីមានផ្ទៃពោះ និងកុមាររស់នៅក្នុងពន្ធនាគារជាមួយម្តាយ ក៏ជាក្តីកង្វល់មួយយ៉ាងខ្លាំងផងដែរ ពិសេស​ដោយសារ​តែស្ថានភាពមិនល្អយ៉ាងខ្លាំងនៃសម្ភារៈបរិក្ខារពេទ្យរបស់ពន្ធនាគារ និង​ករណី​រំលោភ​បំពាន ដែលបន្តកើតមាន។

ណាលី ពីឡូក នាយិការអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ បានមាន ប្រសាសន៍ថា៖ “អាជ្ញាធរកម្ពុជាគួរតែគោរព និងការពារសិទ្ធិ​របស់ជនជាប់ឃុំ ប៉ុន្តែជាក់ស្តែង​អ្នកទាំង នោះនៅតែ​ត្រូវបាន​គេ​រំលោភសិទ្ធជាមូលដ្ឋានរបស់អ្នកទាំងនោះដដែល។ អ្នកនាង​បានបន្តទៀតថា៖ “គួរឲ្យ​សោក​ស្តាយ​ណាស់ ដែលអាជ្ញាធរពន្ធនាគារមិនបានយកចិត្តទុកដាក់ទ​ទួលខុសត្រូវ ក្នុងការ អនុវត្ត ការការពារ​ជនជាប់ឃុំ ដោយសាររឿងសេដ្ឋកិច្ច និងនយោបាយទៅវិញ។”

នៅក្នុងរបាយការណ៍ អង្គការ លីកាដូ បានសន្និដានថា ដោយមិនមានការផ្លាស់ប្តូរ​ជាមូលដ្ឋាននោះទេ អាជ្ញាធរពន្ធនាគារ នឹងនៅតែមិនអាចបំពេញតួនាទីរបស់ខ្លួន ឲ្យបានពេញលេញ​ក្នុង​ការធានាឲ្យមានការអប់រំ ការស្តារនីតិសម្បទា និងការថែរក្សាបរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​បានឡើយ។ ដើម្បីសម្រេចបានការផ្លាស់ប្តូរពិតប្រាកដ តុលាការ ត្រូវតែ​ស្វែងយល់​អំពី​ផលប៉ះពាល់​នៃគោលនយោបាយ ក្នុងការផ្តន្ទាទោសពន្ធនាគាររបស់តុលាការ។ ហើយអាជ្ញាធរពន្ធនាគារ ត្រូវតែ​មាន​ការងាកចេញពីកត្តាចំបង ដែលបច្ចុប្បន្ននេះធ្វើការកំណត់ជីវិតក្នុងពន្ធនាគារ មានដូចជា ការរីករាលដាលនៃអំពើពុករលួយ ឥទ្ធិពលនៃអំណាចក្នុងការគ្រប់គ្រងដឹកនាំបន្ទប់ពន្ធនាគារ និង​ស្ទើរ តែមិនមានការទទួលខុសត្រូវទាំងស្រុងរបស់អជ្ញាធរពន្ធនាគារ។

អ្នកដែលនឹងត្រូវធ្វើការចូលខ្លួនក្នុងសវនាការសាលាឧទ្ធរណ៍នៅសប្តាហ៍នេះ គឺមានត្រឹមតែ​អ្នក ជាប់ឃុំមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមអ្នកជាប់ឃុំជាច្រើន ដែលត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ដោយ​ការចោទប្រកាន់តាមហេតុផលនយោបាយ។ ភាគច្រើននៃអ្នកទាំងនោះ ត្រូវបានគេឃុំខ្លួន​នៅក្នុង មណ្ឌលអប់រំកែប្រែទី១ និងទី២ ក្នុងពន្ធនាគាររាជធានីភ្នំពេញ ដែល​ជា​ពន្ធនាគារ ក្នុងចំណោម ពន្ធនាគារ ដែលពិបាកបំផុតក្នុងប្រទេស។ អ្នកជាប់ឃុំមួយចំនួនផ្សេងទៀត រួមមាន​ទាំង​ស្រ្តី​មានផ្ទៃពោះ និងអនីតិជនត្រូវបានឃុំខ្លួន ដោយករណី​មិនចាំបាច់​ក្នុងពន្ធនាគារ​ទូទាំង​ប្រទេស​សម្រាប់​បទល្មើស តូចតាច។ មួយចំនួនផ្សេងទៀតត្រូវបានគេឃុំខ្លួន ដោយមិនត្រឹមត្រូវ ដោយសំអាង​ទៅលើភាព​មិន ប្រក្រតីនៃច្បាប់ និងនីតិវិធី។

របាយការណ៍នេះ យោងទៅលើការស្រាវជ្រាវរបស់អង្គការលីកាដូ នៅក្នុងពន្ធនាគារចំនួន១៨ កន្លែង ដែលត្រូវបានឃ្លាំមើលជាទៀងទាត់ ដោយរួមទាំងការសម្ភាសន៍ជាមួយជនជាប់ឃុំ អតីត​ជនជាប់ឃុំ គ្រួសារ​របស់ជនជាប់ឃុំ ការជួបប្រជុំជាមួយប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារ​ផ្សេង ទៀត។ របាយការណ៍នេះ ​ក៏បានប្រើប្រាស់ព័ត៌មាន ដែលទទួលបាន​ពីការចុះទៅទស្សនកិច្ចក្នុង ពន្ធនាគារ ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរឆ្នាំកន្លងមកហើយ និងព័ត៌មានទទួលបានមក​ពីក្រុម គ្រូពេទ្យរបស់អង្គការលីកាដូ ដែលបានចុះទៅផ្តល់ការព្យាបាលជាទៀងទាត់ដល់ជនជាប់ឃុំ និង​មន្ត្រី ពន្ធនាគារ នៅតាមពន្ធនាគារចំនួន ១៤កន្លែងផងដែរ។ របាយការណ៍នេះ រួមបញ្ចូលទាំង​សំណុំ អនុសាសន៍​ទៅកាន់អាជ្ញាធរកម្ពុជាស្តីអំពីរបៀបក្នុងការបង្កើនគោលនយោបាយ និងការអនុវត្ត​ឆ្ពោះទៅ​កាន់ការលើកស្ទួយ និងការការពារសិទ្ធិរបស់ទណ្ឌិតឲ្យបានពេញលេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ (ជាភាសាខ្មែរ បារាំង និងអង់គ្លេស) ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា