សេចក្តីថ្លែងការណ៍

សង្គមស៊ីវិលសូមអំពាវនាវ​ឱ្យ​បញ្ឈប់​និទណ្ឌភាពនៅ​កម្ពុជា​ក្នុង​ឱកាសទិវា​បញ្ឈប់​​និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆាំងទៅ​លើអ្នកសារ​ព័ត៌មាន

ចេញផ្សាយ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆំាង​អ្នកសារ​ព័ត៌មាន​លើកទីពីរ​របស់​អង្គការ​សហ​ប្រជាជាតិ យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម​សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​ជា​ដដែលៗ​នៅ​កម្ពុជា និង​ត្រូវ​ធានា​ថាជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​ត្រូវបាន​នាំខ្លួន​មក​ផ្តន្ទា​ទោស។

សេចក្តីថ្លែងការណ៍រួមនេះធ្វើឡើងមួយសប្តាហ៍​បន្ទាប់ពីមានការ​វាយប្រហារ​ដោយហិង្សា​ទៅ​លើអ្នកតំណាងរាស្ត្រ​គណបក្សជំទាស់​គឺលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីថ្ងៃច័ន្ទកន្លងទៅ​នេះក្នុងអំឡុងពេលការ​តវ៉ាទាមទារឱ្យមានការដកតំណែង​អនុប្រធានគណបក្ស​សង្គ្រោះជាតិ (“គ.ស.ជ”) លោក កឹម សុខា ចេញពីតំណែង​ជាអនុប្រធានទី១ នៃរដ្ឋសភា​នៅខាងក្រៅ​វិមានរដ្ឋសភា។ អ្នកនយោបាយ​ទាំងពីររូបត្រូវបាន​អ្នកតវ៉ាវាយឱ្យរងរបួស​យ៉ាងដំណំ​ក្នុង​​អំឡុងពេលតវ៉ា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាករណ៍​ជាមុន។ ភាគច្រើនអ្នកតវ៉ាទាំងនោះសុទ្ធតែជា​អ្នកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា​ដែលដឹកនាំដោយ​មន្ត្រីសន្តិសុខ​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល ។ បើទោះជាមាន​អំពើហិង្សា​កើតឡើងបន្ទាប់ពី​ការតវ៉ាក៏ដោយ ក៏អាជ្ញាធរ​មិនបានចាត់​វិធានការរក្សា​សណ្តាប់ធ្នាប់​ដើម្បីការពារដល់​ជនរងគ្រោះ​ឡើយ ហើយរហូតមកដល់​ពេលនេះ ជនដៃដល់​មិនទាន់ត្រូវបាន​អាជ្ញាធរកំណត់​អត្តសញ្ញាណ​នៅឡើយទេ។

ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈ​ឱ្យចាប់ខ្លួនជនដែលទទួលខុសត្រូវ​ចំពោះអំពើហិង្សាទៅលើអ្នក​តំណាងរាស្ត្រទាំងពីរូប​របស់គ.ស.ជ គេមិនទាន់ដឹងច្បាស់​ថាតើអាជ្ញាធរនឹង​ធានាឱ្យមានការស៊ើប​អង្កេតជាបន្ទាន់​និងដោយឯករាជ្យ​ដែលអាចចាប់ខ្លួន​ជនដៃដល់យ៉ាងណា​នោះទេ ជាពិសេសផ្តល់​នូវកំណត់ហេតុស៊ើបអង្កេត​ក្នុងការធានា​នូវយុត្តិធម៌ដល់ជនរង​គ្រោះដែលបាន​កើតឡើងជាងបី​ទសវត្សរ៍កន្លង​មកនេះ។

អ្នកសារព័ត៌មានកម្ពុជា គឺជាជនរងគ្រោះច្រើនជាងគេក្នុង​ចំណោមជនរងគ្រោះ​ដទៃទៀតនៃករណី​និទណ្ឌភាព។ នៅពេលអ្នកសារព័ត៌មាននៅកម្ពុជា​លើកបង្ហាញនូវទង្វើ​ខុសឆ្គងរបស់​រដ្ឋាភិបាលនិង​វិស័យឯកជន អ្នកទាំងនោះ​តែងតែប្រឈម​នឹងការគំរាមដល់​អាយុជីវិត និងសម្លាប់ ជាក់ស្តែងមាន​អ្នកសារព័ត៌មាន​ចំនួន ១៣ រូបត្រូវបាន​សម្លាប់តាំងពីឆ្នាំ​១៩៩៤ និងករណីថ្មីបំផុត​បានកើតឡើង​នៅក្នុងខែតុលា ឆ្នាំ២០១៤។ ក្នុងចំណោមទាំង ១៣ ករណីនោះ មានតែពីរករណី​ប៉ុណ្ណោះដែលត្រូវបាន​កាត់ទោស​ដោយជោគជ័យ រីឯជនល្មើសនៃ ១១ ករណីផ្សេងទៀត​មិនត្រូវបាននាំខ្លួន​មកផ្តន្ទាទោសនោះទេ។ ស្រដៀងគ្នានេះផងដែរ អ្នកសារព័ត៌មានកម្ពុជា​តែងទទួលរងការ​បំពាបំពាន ការគំរាមគំហែង និងការបំភិតបំភ័យ​យ៉ាងព្រៃផ្សៃពី​សំណាក់នគរបាល​និងកងកម្លាំងសន្តិសុខ ហើយជនប្រព្រឹត្តិតែង​ត្រូវបានរួចគេច​ផុតពីភាពយុត្តិធម៌​ទៅវិញ។ នៅខែឧសភា ឆ្នាំ២០១៤ លោក ឡាយ សាមាន និង តាត ឧត្តម ដែលជាអ្នកសារពត៌មាន​របស់វិទ្យុសម្លេង​ប្រជាធិបតេយ្យ (“វីអូឌី”) ត្រូវកងសន្តិសុខ​ខ័ណ្ឌដូនពេញវាយប្រហារ​ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងពីរបានរាយការណ៍​ពីការជួបប្រជុំដោយសន្តិវិធី​ដែលគ.ស.ជ រៀបចំឡើងជាផ្នែកមួយនៃ​យុទ្ធនាការឃោសនា​បោះឆ្នោតរបស់ខ្លួន។ នៅខែសីហា ឆ្នាំ២០១៥ អ្នកសារពត៌មានរបស់វីអូឌីពីរ​នាក់ផ្សេងទៀតគឺ​លោក ឃុត សុគន្ធ និងលោក ហេង វិចិត្រ ត្រូវបានកងកម្លាំងសន្តិសុខ​នៅរាជធានីភ្នំពេញ​គំរាមគំហែងនិង​បំពាបំពានម្តងទៀត ខណៈដែលយក​ព័ត៌មានពីការតវ៉ា​របស់សកម្មជនដីធ្លីបឹងកក់។ គ្មានការស៊ើបអង្កេត​ណាមួយទៅលើសកម្មភាព​របស់កងកម្លាំង​សន្តិសុខ និងទៅលើករណី​ទាំងពីរនោះទេ។

វប្បធម៌និទណ្ឌភាពដ៏រាលដាលនៅកម្ពុជា​ត្រូវបានលើកបង្ហាញតាមរយៈ​ការឆ្លើយតបនា​ពេលថ្មីៗនេះ​របស់អាជ្ញាធរ​កម្ពុជាទៅនឹង​ការអំពាវនាវរបស់​អង្គការសង្គមស៊ីវិល​ស្នើឱ្យធ្វើការស៊ើបអង្កេត​ចំពោះករណីសម្លាប់​លោក ម៉ៅ សុខចាន់អាយុ ២៩ ឆ្នាំដែលត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពីលោក​ជាប់កកស្ទះនៅ​ក្នុងក្រុមអ្នកតវ៉ា ក្រោយការ​បោះឆ្នោតឆ្នាំ ២០១៣ ខណៈដែលលោក​កំពុងធ្វើដំណើរទៅ​កន្លែងធ្វើការ។ ឃាតករដែលបាន​សម្លាប់លោកនៅរួចខ្លួន ហើយមិនត្រូវ​បានអាជ្ញាធរនាំ​យកមកផ្តន្ទាទោស​នៅឡើយទេ។ បន្ទាប់ពីមានការ​អំពាវនាវឱ្យធ្វើការស៊ើបអង្កេត​ចំពោះករណី​សម្លាប់លោក សុខចាន់កាល​ពីខែមុន អ្នកនាំពាក្យក្រសួង​មហាផ្ទៃលោក ខៀវ សុភ័ក្របាន​ប្រកាសថាករណី​នោះគួរតែ​ត្រូវបាន “កប់ចោល” ដែលនេះជាការ​បង្ហាញឱ្យឃើញពី​ចេតនារបស់​រដ្ឋាភិបាលចំពោះករណី​និទណ្ឌភាពដ៏រាលដាល​នៅកម្ពុជា។

ដូចគ្នានឹងអ្នកសារព័ត៌មាន ជនរងគ្រោះដ៏លេចធ្លោនៃករណី​និទណ្ឌភាពរួមមាន​លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោកខឹម សុផាត និងលោក ម៉ៅ សុខចាន់ គ្រាន់តែឧទាហរណ៍​ក្នុងចំណោមករណី​និទណ្ឌភាពជាច្រើន​ផ្សេងទៀតនៅកម្ពុជា ដែលមាន​អ្នកសារព័ត៌មាន សកម្មជន អ្នកការពារបរិស្ថាន សហជីព អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេសកម្ពុជា​ដែលសិទ្ធិរបស់​ពួកគាត់ត្រូវបាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ រីឯជនល្មើស​បែរជាមិនទទួល​បានការផ្តន្ទាទោស​ណាមួយឡើយ។

ពេលនេះគឺក្នុងឱកាសល្អបំផុតដែល​ត្រូវរំលឹករដ្ឋាភិបាលមិនត្រូវ​បំភេ្លចចោល​ចំពោះជនរងគ្រោះ​នៃករណីនិទណ្ឌភាពដែលត្រូវបាន​សម្លាប់ឬយាយី​ផ្សេងៗ ហើយមិនទាន់​ទទួលបានយុត្តិធម៌ពី​សំណាក់អាជ្ញាធរ​កម្ពុជានោះឡើយ។

យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែល​មានរាយនាមខាងក្រោម សូមថ្កោលទោស​លើករណី​និទណ្ឌភាព​ជាដដែលៗ​ដែលកំពុងរាលដាល​នៅកម្ពុជា និងសូម​អំពាវនាវរដ្ឋាភិបាល​កម្ពុជា​ធានានូវយុត្តិធម៌​ដល់ជនរងគ្រោះ និងក្រុមគ្រួសារ​របស់ពួកគាត់ ដូចបានធានា​ក្រោមច្បាប់​ជាតិ និងច្បាប់អន្តរជាតិ។

អង្គការសង្គមស៊ីវិលដែល​បានគំាទ្រសេចក្តីថ្លែងការណ៍​រួមនេះមាន​ដូចខាង​ក្រោម ៖
១. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)៖ កញ្ញា ស្រី សុធាវី,​ 017 990 371
២. សហព័ន្ធសហជីពកម្មករសំណង និងព្រៃឈើកម្ពុជា៖ លោក វ៉ាន់ ថុល, 012 752 617
៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)៖ លោកស្រី យ៉ាង សោភណ្ឌ, 012 880 089
៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)៖ លោកស្រី ចក់ សុភាព, 011 943 213
៥. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)៖ លោក សួន ប៊ុនស័ក្តិ, 092 344 357
៦. សមាគមអាដហុកការពារសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)៖ លោក នី ចរិយា, 011 274 959
៧. សហភាពការងារកម្ពុជា (CLC)៖ លោក អាត ធន់, 012 998 906
៨. សម្ព័នជំរឿននិងការពារសិទ្ធិមនុស្សលីការដូ (LICADHO)៖ លោកស្រី ណាលី ពីឡូក, 012 803 650
៩.​ សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA)៖ លោក ហឹម យន់, 012 947 022
១០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)៖ លោក ថេង សាវឿន, 015 225 088
១១. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)៖ លោក ហួន ជុនឌី, 093 345 602
១២. អង្គការសមធម៌កម្ពុជា (EC)៖ លោក អៀង វុទ្ធី, 012 791 700
១៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)៖ លោក វន់ ពៅ, 012 534 796
១៤. សមាគម ឥន្ទ្រទេវី (IDA)៖ លោកស្រី ឌី រដ្ឋា,012 897 161
១៥. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)៖ លោក សំ គន្ធាមី, 012 822 273
១៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)៖ លោក យ៉ង់ គឹមអេង, 012 828 211
១៧. អង្គការពន្លកខ្មែរ៖ លោក អាង ជាតិឡោម, 012 517943
១៨. សមាគមធាងត្នោត (STT)៖ លោក អ៊ី សារុំ, 012 836 533
១៩. អង្គការស្ត្រីខ្មែរ (SK)៖ លោកស្រី អរុណ រស្មី, 012 236 653
២០. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)៖ លោក ជាង សុខា, 011 928 416

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. The Alliance for Conflict Transformation (ACT) - Srey Sotheavy, 017 990 371
២. The Building and Wood Workers Trade Union Federation of Cambodia - Van Thol, 012 752 617
៣. Cambodian Alliance Trade Union (CATU) - Yang Sophorn, 012 880 089
៤. Cambodian Center for Human Rights (CCHR) - Chak Sopheap, 011 94 32 13
៥. Cambodian Human Rights Action Committee (CHRAC) - Suon Bunsak, 092 344 357
៦. Cambodian Human Rights and Development Association
៧. (ADHOC) - Ny Chakrya, 011 274 959
៨. Cambodian Labour Confederation (CLC) - Ath Thorn, 012 998 906
៩. The Cambodian League for the Protection and Defense of
១០. Human Rights (LICADHO) - Naly Pilorge, 012 803 650
១១. Coalition for Integrity & Social Accountability (CISA) - Him Yun, 012 947 022
១២. Coalition of Cambodian farmer Community (CCFC) - Theng Savoeun, 015 225 088
១៣. Community Legal Education Center (CLEC) - Huon Chhundy, 093 345 602
១៤. Equitable Cambodia (EC) - Eang Vuthy, 012 791 700
១៥. Independent Democratic Association of Informal Economic (IDEA) - Vorn Pao, 012 534 796
១៦. Indradevi Association (IDA) - Dy Ratha, 012 897 161
១៧. Neutral & Impartial Committee for Free & Fair Elections in Cambodia (NICFEC) - Sam Kuntheamy, 012 822 273
១៨. People Center for Development and Peace (PDP-Center) - Yong Kim Eng, 012 828 211
១៩. Ponlok Khmer - Ang Cheatlom, 012 517943
២០. Samakum Teang Tnaut (STT) - Ee Sarom, 012 836 533
២១. Strey Khmer Organization (SK) - Arun Reaksmey, 012 236 653
២២. Youth Resource Development Program (YRDP) - Cheang Sokha, 011 928 416

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា