សេចក្តីថ្លែងការណ៍

ការរួច​ខ្លួនពីវ​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្្ធតុលាការ​​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៥
F T M

នៅថ្ងៃនេះ​ ដើម្បី​ប្រារព្ធ​កម្មវិធី​យុទ្ធនាការ​ពិភពលោក​រយៈពេល ១៦ថ្ងៃ ទប់ស្កាត់​អំពើ​ហិង្សា​លើ​​យេនឌ័រ ដែលនឹង​​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៥ ​ខែវិច្ឆិកា​ រហូត​ដល់​​ថ្ងៃទី១០ ខែធ្នូ ​អង្គការ ​លីកាដូ ​បានចេញ​ផ្សាយ​នូវ​​របាយការណ៍​​ថ្មីមួយ​​ដែលមាន​​ចំណងជើង​ថា៖​“ការ​រួចខ្លួន​​ពីបទល្មើស​៖ ការអនុវត្ត​ច្បាប់ចំពោះ​បទល្មើស​រំលោភសេព​សន្ថវៈ​ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា”។ របាយការណ៍​នេះ ​បង្ហាញនូវ​ភស្តុតាង​​នៃ​ការ​មិនបាន​អនុវត្តឲ្យ​​បានត្រឹមត្រូវ​​នៅក្នុង​ប្រព័ន្ធ​​​យុត្តិធម៌​​កម្ពុជា​ក្នុងការ​​ស៊ើប​​អង្កេត ​និង​ផ្តន្ទា​ទោស​ឲ្យ​បាន​​​ត្រឹមត្រូវ​​​លើ​ករណី​​ជា​ច្រើន​នៃ​បទល្មើស​​រំលោភ​​សេពសន្ថវៈ ដែល​​ពាក់ព័ន្ធ​នឹងស្ត្រី ​និង​កុមារ។ ​របាយការណ៍​​នេះ ​ផ្តល់នូវ​ព័ត៌មាន​​លំអិត​​នៃ​កំហុស​​ឆ្គងជាច្រើន​ដែល មានលក្ខណៈ​​ជាប្រព័ន្ធ ​(អំពើ​​ពុករលួយ​ អាកប្ប​កិរិយា​​រើសអើង​​លើស្ត្រី ​និងក្មេង​ស្រី ​ការ​បកស្រាយ ច្បាប់​មិនត្រូវ ​និង​កង្វះខាត​ធនធាន​នានា) ​ដែល​រួមគ្នា​ធ្វើឲ្យ​ជនល្មើស​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ត្រឹមតែ ទទួល​រងទណ្ឌកម្ម​ស្រាល ​ខ្លាំង​ប៉ុណ្ណោះ ​ឬអាច​នឹងរួច​ពីការដាក់​ទណ្ឌកម្ម​ទាំងស្រុង​ថែមទៀតផង។

កញ្ញា ​ណាប់ ​សុម៉ាលី​ មន្ត្រី​ជាន់ខ្ពស់​ផ្នែកឃ្លាំមើល​លើការ​រំលោភ​សិទិ្ធស្ត្រី ​និង​កុមារ​នៃ​អង្គការ លីកាដូ ​បាន​និយាយថា៖ ​“របួសផ្លូវចិត្ត ​និង​បទពិសោធន៍​រងទុក្ខ​ពីអំពើ​រំលោភ​សេពសន្ថវៈ​របស់​ជន​រង គ្រោះ ​គឺមាន​ទំហំ​ធំធេង”។​ កញ្ញា​បានបន្ត​ទៀតថា៖ ​“នេះជា​ពេល​វេលា​ដែលគ្រប់​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋា ភិបាល​អាចយក​បញ្ហា​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​លើស្ត្រី ​និង​កុមារ​ដាក់ជា​បញ្ហា​អាទិភាព​ហើយ”។

របាយការណ៍​នេះ ​គឺត្រូវបាន​ធ្វើឡើង​ដោយផ្អែក​លើការ​ពិនិត្យ​ទៅលើ​ករណី​ចំនួន ​៧៦២ ​នៃ ករណី​រំលោភ​សេពសន្ថវៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ដែល​ត្រូវបាន​ស៊ើបអង្កេត​ដោយ​អង្គការ ​លីកាដូ ​នៅក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​។ ​ករណី​ទាំងនេះ ​បាន​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​១២ខេត្ត​ ដែល​អង្គការ​ លីកាដូ​ កំពុង​ធ្វើការ​អំឡុង​ពេលនោះ​។ ករណី​ចំនួន​ ២២៥​ករណី​ មានពាក់​ព័ន្ធ​នឹង​ស្ត្រី​ដែលមាន​អាយុ ​១៨ឆ្នាំ​ ឬ​លើសពី​នេះ ​ហើយ ​៥៣៧​ករណី​ មានពាក់ព័ន្ធ​នឹង​កុមារ​អាយុ​ក្រោម ​១៨ឆ្នាំ។​ ក្នុង​ចំណោម​ជនរងគ្រោះ​ដែលមាន​អាយុ​ក្រោម ​១៨ឆ្នាំ ​មានករណី​ចំនួន​ ៥៨​ករណី​ (១០%) ​មាន​ជនរងគ្រោះ​មាន​អាយុក្រោម​ ៦ឆ្នាំ ​១៨១​ករណី ​(៣២%)​ មានអាយុ​ពី ​៦ដល់​ ១១ឆ្នាំ​ និង ​៣២៨​ករណី ​(៥៨%)​ មានអាយុ​ពី ​១២​ ដល់​១៧​ឆ្នាំ។

ក្នុង​ចំណោម ​៧៦២​ករណី ​មាន ​៤២៤​ករណី​ ត្រូវបាន​បិទ​នៅពេល​កំពុង​សរសេរ​របាយការណ៍​ នេះ។​ ក្នុងចំណោម​ករណី​ទាំង ​៤២៤​ មានករណី​ចំនួន​មួយភាគបី​ ត្រូវបាន​បិទបញ្ចប់​ដោយ​ការផ្តន្ទា​ ទោស ​និង​សម្រេច​ឲ្យមាន​ទោស​ដោយបាន​អនុវត្ត​ទៅតាម​ច្បាប់​ព្រហ្មទណ្ឌ​។ ​រីឯ​មួយភាគបី​ទៀតត្រូវ​ បាន​បិទបញ្ចប់​មុនពេល​បើក​សវនាការ​។ ហើយ​មួយភាគ​បីចុងក្រោយ​ត្រូវបាន​បិទបញ្ចប់​ដោយមាន​ការ ផ្តន្ទា​ទោស​ដែល​មិនត្រឹមត្រូវ​ ឬមានការ​សម្រេច​ថាមិនមាន​ទោស។ ​

គ្រប់ពេល​វេលា​ដែល ជនរងគ្រោះ​មកទាក់ទង​មន្ត្រី​សាធារណៈ​ អ្នកទាំងនោះ​ហាក់ដូចជា​ត្រូវតែបង់ប្រាក់​ក្រៅច្បាប់ ​ហើយ ប្រសិន​បើជនសង្ស័យ​មានប្រាក់ ​ជននោះ​អាចនឹងទិញ​នូវសេរីភាព​របស់ខ្លួន​មកវិញបាន​។

ក្នុងចំណោម​មួយភាគបី​នៃករណី​ដែលត្រូវ​បានបិទ​មុនពេល​បើក​សវនាការ​ មានករណី​ច្រើន ​ជាង​ពាក់កណ្តាល​ ត្រូវបាន​ដោះស្រាយ​ដោយការ​បង់ប្រាក់​សំណង​បញ្ចប់​រឿងក្តី​ពី​ជនល្មើស​ជូនដល់ ​ជនរងគ្រោះ​ ជាថ្នូរ​មកវិញ​ដោយជន​រងគ្រោះ​ធ្វើការ​ដកពាក្យ​បណ្តឹង។​ ករណី​ផ្សេង​ទៀតត្រូវ​បានបិទ ​បញ្ចប់​ដោយការ​រៀបអាពាហ៍​ពិពាហ៍រវាង​ជនរងគ្រោះ ​និង​ជនសង្ស័យ​ ឬដោយ​ជនរងគ្រោះ​ត្រឹមតែ​ដក ពាក្យ​បណ្តឹង​ដោយសារ​មូលហេតុ​ខុសៗ​គ្នាជាច្រើន​រួមទាំង​ភាពក្រីក្រ​ និង​ពិការ​ភាពនោះ​ផង។ ក្នុងចំណោម​ករណី​មួយភាគបី​នៃករណី ​ដែលត្រូវបាន​បិទ​បញ្ចប់​ដោយការ​ផ្តន្ទាទោស​មិន​ត្រឹមត្រូវ​ មាន ជាច្រើន​ក៏មានភាព​ខុសៗ​គ្នាផងដែរ​៖ ករណី​មួយចំនួន​ត្រូវបានបិទ​បញ្ចប់ដោយ​ការផ្តន្ទាទោស​ពីបទ ​ប្រទូស​កេរ្ដិ៍ខ្មាស ​(បៀតបៀន​កេរ្ដិ៍ខ្មាស) ​ទោះបីជា​ព្រះរាជ​អាជ្ញា​បានចោទ​ប្រកាន់​ពីដំបូង​លើ​បទល្មើស ​រំលោភ​សេពសន្ថវៈ​ក៏ដោយ ​រីឯ​ករណី​មួយចំនួន​ទៀតត្រូវ​បានបិទ​បញ្ចប់​ដោយការ​ផ្តន្ទាទោស​ពីបទ ​រំលោភ​សេពសន្ថវៈ​ ប៉ុន្តែ​ត្រឹមតែ​ដាក់ទណ្ឌកម្ម​ស្រាលជាង​ទណ្ឌកម្ម​ដែលត្រូវបាន​ចែង​នៅក្នុងក្រម​ព្រហ្ម ទណ្ឌ​ទៅវិញ ​ឬធ្វើ​ការព្យួរទោស​មួយផ្នែក​ឬ​ទាំងស្រុង​ទៅវិញ។

របាយការណ៍​នេះ រកឃើញ​ថានៅពេល​ដែលករណី​ជាច្រើន​ត្រូវបានបិទ​ដោយមាន​កំហុសឆ្គង​ជាច្រើន​ខុសៗគ្នា ​គឺមាន​បញ្ហា​រួមមួយដែល​កើតមាន​គ្រប់ករណី​ទាំងអស់គឺ​៖ អំពើពុក​រលួយ។ ​ស្ទើរតែ ​គ្រប់​ប្រភេទនៃ​ករណី ​រាប់តាំងពី​ករណីដែលត្រូវ​បានបញ្ចប់​ដោយបង់ប្រាក់​សំណងដែល​ត្រូវបាន​ចរចា នៅប៉ុស្តិ៍ន​គរបាល ​រហូតដល់​ករណី​ដែលត្រូវ​បន្ត​នីតិ​វិធី​រហូត​ដល់បើក​សវនាការ​ អំពើ​ពុករលួយ​កើត ឡើង​ស្ទើរគ្រប់​ពេលវេលា។

ណាលី​ ពីឡូក​ នាយិកា​សម្ព័ន្ធខ្មែរ​ជំរឿន ​និងការពារ​សិទិ្ធមនុស្ស​ លីកាដូ​បានមាន​ប្រសាសន៍ ថា៖ ​“អំពើពុក​រលួយ ​គឺកើតមាន​ស្ទើរគ្រប់​ទី​កន្លែង”។​ អ្នកនាង​បានបន្តទៀត​ថា៖ “​គ្រប់ពេល​វេលា​ដែល ជនរងគ្រោះ​មកទាក់ទង​មន្ត្រី​សាធារណៈ​ អ្នកទាំងនោះ​ហាក់ដូចជា​ត្រូវតែបង់ប្រាក់​ក្រៅច្បាប់ ​ហើយ ប្រសិន​បើជនសង្ស័យ​មានប្រាក់ ​ជននោះ​អាចនឹងទិញ​នូវសេរីភាព​របស់ខ្លួន​មកវិញបាន​។ ​ពេលខ្លះ ​ហាក់ដូច​ជាអាជ្ញាធរ​មិនបានយក​ចិត្ត​ទុកដាក់​លើភាពយុត្តិធម៌​នោះទេ។ ​ផ្ទុយទៅវិញ​ ករណី​រំលោភ​សេព សន្ថវៈ ​ត្រឹមតែ​អាចជា​មធ្យោបាយ​សម្រាប់​អ្នក​ទាំងនោះ​ក្នុងការ​រកប្រាក់​ប៉ុណ្ណោះ។​”

របាយ​ការណ៍​បានសន្និដ្ឋាន​ថា ការ​មិនបាន​ដាក់ទណ្ឌកម្ម​ដល់​ជនល្មើស​ រឹតតែ​អាច​ធ្វើឲ្យ សាធារណជន​មានការ​មិនទុកចិត្ត​ទៅលើ​ប្រព័ន្ធយុត្តិធម៌​កាន់តែខ្លាំង​ឡើង ​និង​អាចបង្ហាញ​ថា​អំពើ រំលោភ​សេពសន្ថវៈ​មិនមែន​ជាអំពើ​ល្មើស​ដែលគួរ​តែត្រូវយក​ចិត្តទុកដាក់​នោះទេ។​ នេះមិន​ត្រឹមតែ​បោះ បង់​ជនរងគ្រោះ​ដែលមាន​បញ្ហា​នោះទេ ​ប៉ុន្តែ​ថែមទាំង​ធ្វើឲ្យ​ជនរងគ្រោះ​ផ្សេងទៀត​មិនហ៊ាន​រាយការណ៍​ អំពី​បទល្មើស​ព្រហ្មទណ្ឌ​ដែលត្រូវ​បានប្រព្រឹត្ត​មកលើ​អ្នកទាំងនោះ​នោះទេ។ ​របាយការណ៍​នេះ បាន ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ​សូមឲ្យ​ដឹកនាំ​ការដោះស្រាយ​នូវបញ្ហា​នេះ ​និង​បានផ្តល់​នូវ​អនុសាសន៍​ នានា​ជូនដល់​អាជ្ញាធរ​កម្ពុជា​អំពីរ​បៀបដោះស្រាយ​នូវការ​ពង្រឹងច្បាប់​ដែលមិន​បានពេញ​លេញ ​ដែល ត្រូវ​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ។

ក៏បន្ថែម​លើការ​ចេញផ្សាយ​របាយការណ៍​នៅថ្ងៃទី៣០​ ខែវិច្ឆិកា​ វេលា​ម៉ោង ​៩ ព្រឹក​ អង្គការ លីកាដូ​ នឹងធ្វើ​ការផ្សាយផ្ទាល់​នូវកម្ម​វិធីមួយ​ក្នុងវិទ្យុ​សម្លេង​ស្ត្រីកម្ពុជា ​១០២​ មេហ្គា ​(FM ​102​ MHz)​ ផ្តោតទៅ​លើការ​ពិភាក្សា​មួយរវាង​មន្ត្រី​ជាន់ខ្ពស់​ផ្នែកឃ្លាំមើល​ការរំលោភ​សិទិ្ធស្ត្រី ​និង​កុមារ​នៃអង្គការ​ លីកាដូ​ជាមួយ​នឹង​ឳពុក​ជនរងគ្រោះ ​ពីការ​រំលោភ​សេពសន្ថវៈ​។ ​កម្មវិធី​នេះនឹង​ត្រូវបាន​ចាក់ផ្សាយ ​ឡើងវិញ​ពេញមួយ​យុទ្ធនាការ​រយៈពេល​ ១៦ថ្ងៃ​។ ​នៅវេលា​ម៉ោង ​៧ ​កន្លះ​យប់ថ្ងៃទី​១ ខែធ្នូ​ វិទ្យុ ​អាស៊ីសេរី​ នឹងធ្វើ​ការពិភាក្សា​តុមូល​ទៅលើ​បញ្ហា​នានា​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​របាយការណ៍​ នេះ ដោយ​មាន​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈីវកេក​ ប្រធាន​អង្គការ​ លីកាដូ​ ជាវាគ្មិន​ចូលរួម​។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ​ណាប់ ​សុម៉ាលី ​មន្ត្រី​ជាន់ខ្ពស់​ផ្នែកឃ្លាំមើល​ការរំលោភ​សិទិ្ធស្ត្រី ​និងកុមារ​នៃអង្គការ​ លីកាដូ
 ​ទូរស័ព្ទលេខ៖ ​០១២​ ២៥១​ ១១៨​
 អ្នកនាង​ ណាលី ​ពីឡូក​ ​នាយិកាអង្គការ​ លីកាដូ​ ទូរស័ព្ទលេខ៖​ ០១២​ ៨០៣ ​៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា