សេចក្តីថ្លែងការណ៍

ដោយសារ​មិនទាន់មាន​ឆន្ទៈ​ធ្វើវិសោធនកម្ម​ ច្បាប់ស្ដីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​ គួរ​ត្រូវបាន​និរាករណ៍

ចេញផ្សាយ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

អង្គការ​ក្រៅ​រដ្ឋាភិបាល​ សមាគម​ និង​សហគមន៍​មូលដ្ឋាន​ ដើរ​ហែក្បួន​តាមដង​ផ្លូវក្នុ​ង​រាជធានី​ភ្នំពេញ ​ដើម្បីតវ៉ា​ប្រឆាំង​នឹង​ច្បាប់​ស្ដីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល ​កាលពីខែ​មិថុនា ​ឆ្នាំ២០១៥។​

យើងខ្ញុំ​ ជាសហគមន៍​និងអង្គការសង្គមស៊ីវិល​ ដែល​មានរាយនាម​ដូចខាងក្រោម​ សូមសំណូមពរ​ដោយទទូច​ឱ្យរាជរដ្ឋាភិបាលកម្ពុជា​ ធ្វើការ​និរាករណ៍​​ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបានឆាប់​រហ័ស។​

កិច្ចប្រជុំ​លើកទី៤​ថ្ងៃនេះ​រវាង​ ក្រសួងមហាផ្ទៃ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន​ បានបញ្ចប់ទៅ​ដោយមិនមានលទ្ធផល​ជាវិជ្ជមាន​ ចំពោះការធ្វើវិសោធនកម្ម​ច្បាប់ស្ដីពី​​សមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អប្រសើរ​នោះទេ។ នេះគឺជា​សកម្មភាព​​ចុងក្រោយ​មួយនៃសកម្មភាពផ្សេងៗទៀតដែល​បង្ហាញថា​ រដ្ឋាភិបាល​ខ្វះឆន្ទៈ​ក្នុងការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ដែលមិន​ត្រឹមតែ​ប៉ះពាល់​ដល់អង្គការ​មិនមែនរដ្ឋាភិបាល​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏ប៉ះពាល់​ដល់សមាគម​ និងក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ។​

មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​បានលើកឡើងថា ​គំនិតយោបល់​ផ្សេងៗគ្នារបស់​ក្រុមសង្គម​ស៊ីវិល​រាប់ពាន់​ស្ថាប័ន គឺ​ជា​ហេតុផល​ដែលមិនអាច​ធ្វើវិសោធនកម្ម​​ច្បាប់នេះបាន។​ យើងខ្ញុំយល់ឃើញ​ថា ភាពខុសប្លែកគ្នា​នៅក្នុងរចនា​សម្ព័ន្ធដឹកនាំ​ គោលបំណង​ និងតំណាង​របស់ក្រុមផ្សេងៗ​ សមាគម​ និងអង្គការ ​គឺជាភាពរឹងមាំ​នៃសង្គមស៊ីវិលមួយ​ដែលមាន​លក្ខណៈសេរី​ ចម្រុះមជ្ឈដ្ឋាន​ និងឯករាជ្យ។​ ដោយអះអាង​ពីតម្រូវការ​នៃគំនិតយោបល់រួម​ជាឯកច្ឆន្ទរបស់ក្រុម​សង្គមស៊ីវិល ក្រសួងមហាផ្ទៃគឺ​កំពុងតែ​បង្ហាញពីការខ្វះឆន្ទៈរបស់ខ្លួន​នៅពីក្រោយ​ភាពមិនអាច​ទៅរួចនៃ​ការធ្វើវិសោធនកម្មនេះ។

​ក្នុងនាមសមាជិក​សង្គមស៊ីវិល​ ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ឈរជាសសរ​ទ្រូង ​ក្នុងការ​ពង្រឹងវិស័យរដ្ឋ និងឯកជន យើងខ្ញុំមាន​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ផលប៉ះពាល់​នៃ​ច្បាប់នេះ​ទៅលើ​ សមាគម​និង​​សហគមន៍​មូលដ្ឋាន។ ស្ថាប័នទាំងនេះ ដើរ​តួយ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សំឡេង​ប្រជាពលរដ្ឋ​មូលដ្ឋានឱ្យ​មានប្រសិទ្ធភាព​ នៅពេល​ការ​សម្រេចចិត្ត​ធ្វើឡើង​ពាក់ព័ន្ធ​នឹងរឿងដីធ្លី​ និងជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​ ហើយ​ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលនេះ​ មានការ​រឹតត្បិត​ហួសហេតុពេក​ចំពោះ​សមត្ថភាព​របស់ស្ថាប័នទាំងនេះ​ក្នុងការ​បង្កើតអង្គការ។​ ក្រុមសង្គម​​ស៊ីវិល​ដែលធ្វើការ​នៅកម្រិតមូលដ្ឋាន​បានរាយការណ៍ជារឿយៗ​ថា​ ​ អាជ្ញាធរ​មូលដ្ឋាន​បានប្រើប្រាស់​ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែនរដ្ឋាភិបាល ​ដើម្បីរឹតត្បិត​សកម្មភាព​របស់​អ្នកទាំងនោះ។

​មុនពេល​អនុម័តច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​កាលពីខែកក្កដា​ ឆ្នាំ២០១៥​ ច្បាប់នេះបាន​ទទួល​រង​ការ​រិះគន់​យ៉ាងខ្លាំងពី​សំណាក់​ក្រុមសហគមន៍​មូលដ្ឋាន​ សហជីព​ អង្គការ​មិនមែន​រដ្ឋាភិបាល​​ ក៏ដូចជា​អង្គការ​សហប្រជាជាតិ។ ម្ដងហើយ​ម្ដងទៀត​ រាជរដ្ឋាភិបាល​ ត្រូវបាន​ជំរុញឱ្យ​បោះបង់ចោល​ច្បាប់នេះ​ដោយសារ​ មានការ​ដាក់ទោស​ទៅលើ​ក្រុមដែល​មិនបាន​ចុះបញ្ជី ​និង​ការចុះបញ្ជី​ពឹងផ្អែក​ទាំងស្រុង​​ទៅលើ​ដំណើរការ​នៃការិយាល័យ​​ធិបតេយ្យ​ដោយមិន​ច្បាស់លាស់​និងស្មុគស្មាញ​។​​ ច្បាប់នេះ​ផ្ដល់សិទ្ធិ​អំណាច​ហួសហេតុពេក​ឱ្យរាជរដ្ឋាភិបាល​ ​ ​ ​ដើម្បី​គ្រប់គ្រង​ក្រុមអង្គការ និងសមាគម ដែលប្រើប្រាស់​សិទ្ធិធានា​ដោយ​រដ្ឋធម្មនុញ្ញ ​ក្នុងការសម្ដែងមតិ​ និងបង្កើតអង្គការខ្លួនឯង​ដោយសេរី។​

គ្មានភាពចាំបាច់​ដើម្បីមាន​ច្បាប់ស្ដីពី​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល​នេះទេ។ ក្រមរដ្ឋប្បវេណី​នៃព្រះរាជាណា​ចក្រកម្ពុជា​មានចែងពី​បទបញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់ហើយ។​ ហើយរាល់​បទល្មើស​ផ្សេងៗក៏​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។​ ច្បាប់បន្ថែមថ្មីនេះ​គឺគ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល​ ដែលបាន​រាយការណ៍​ជាញឹកញាប់​និង​រហូតមក​ អំពីការ​តាមដាន​ និងការ​គំរាមកំហែង​ក្រោមហេតុផល​នៃច្បាប់​មួយនេះ​តែប៉ុណ្ណោះ។​

​យើងខ្ញុំ​ យល់ស្របជាមួយនឹង​ការទាមទាររបស់​ក្រុមហ៊ុនអន្តរជាតិ​រាប់សិប​ផ្សេងទៀត​ ដែលបាន​អំពាវ​នាវទៅរដ្ឋាភិបាល​កម្ពុជា​កាលពីខែមុន​ ឱ្យធ្វើការ​និរាករណ៍ ​ច្បាប់ស្ដីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាលជាបន្ទាន់ ​ ដើម្បីឱ្យ​ក្រុមសង្គមស៊ីវិល​កម្ពុជា​អាចដំណើការ​ដោយ​មិនមាន​ភាពភ័យខ្លាច​ពីការធ្វើ​ទុក្ខបុកម្នេញ​ និងរឹតត្បិត។ ​យើងខ្ញុំ ​ជឿជាក់ថា​ក្រុមសង្គមស៊ីវិល​ សហគមន៍មូលដ្ឋាន និង​សមាគមក្នុងស្រុក​ ​គួរត្រូវបាន​អនុវត្តការងារ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​​​ប្រទេសកម្ពុជា​ដោយគ្មា​នការរឹតត្បិត និង​រំលោភបំពាន​ ក៏ដូចជាការជ្រៀតជ្រែក​ពីសំណាក់​ច្បាប់ស្ដីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាលនេះ។

ច្បាប់នេះ​គឺមិនចាំបាច់​ ហើយគ្រាន់តែ​ជាឧបករណ៍​ដើម្បីរឹតត្បិត​សេរីភាព​ក្នុងការ​ជួបជុំ​ការបង្កើត​អង្គការ​ និងការ​សម្ដែងមតិ​ផ្សេងៗ​របស់​សមាជិក​សង្គមស៊ីវិល​កម្ពុជា​តែប៉ុណ្ណោះ។​ ហេតុដូច្នេះហើយ​យើងខ្ញុំ ដែលមានរាយនាម​ដូចខាងក្រោម​ សូមសំណូមពរ​ដោយទទូចឱ្យ​លុបចោល​ច្បាប់ស្ដីពី​សមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ឱ្យបានឆាប់​រហ័ស៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍កៅពីរ (ភ្នំពេញ)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៦. សហគមន៍អន្លង់រុន (បាត់ដំបង)
៧.​ សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៨. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១០. សហគមន៍បឹងឈូក (ភ្នំពេញ)
១១. សហគមន៍ដីធ្លីបឹងកក់
១២. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បុរីកីឡា (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. សហគមន៍បុស្សស្នោរ (កំពង់ចាម)
១៦. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៧. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៨. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
១៩. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
២០. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២១. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៤. សហភាព​ការងារ​កម្ពុជា​ (CLC)
២៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៦. បណ្តាញយុវជនកម្ពុជា (CYN)
២៧. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៨. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
២៩. សហគមន៍ឆេកូ (ភ្នំពេញ)
៣០. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣១. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣២.​ សហគមន៍ជាំក្រវៀន (កំពង់ចាម)
៣៣. បណ្តាញសហគមន៍ក្នុងសកម្មភាព (CAN)
៣៤. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣៥. សហគមន៍ដកពរ (កំពង់ស្ពឺ)
៣៦. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៣៧. អង្គការសមធម៌កម្ពុជា (EC)
៣៨. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៣៩. សហគមន៍ព្រៃឈើ (រតនៈគីរី)
៤០. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤១. សមាគមខ្មែរលើ
៤២. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៣. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤៤. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម
៤៥. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤៦. សមាគឥន្ទ្រទេវី
៤៧. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
៤៨. សហគមន៍ដីធ្លីកោះ ស្តេច (កោះកុង)
៤៩. សហគមន៍នេសាទ កោះ ស្រឡៅ (កោះកុង)
៥០. អង្គការជំនួយផ្នែក ច្បាប់ដល់ស្រ្តីនិងកុមារ​ (LSCW)
៥១. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៥២. អង្គការការពារសិទ្ធិជន ជាតិដើមភាគតិច (MIRO)
៥៣. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៥៤. អង្គការមាតាធម្មជាតិ កម្ពុជា (MNC)
៥៥. សហគមន៍ការពារធនធានធម្មជាតិ (កំពង់ឆ្នាំង)
៥៦. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៥៧. សហគមន៍អមលាំង (កំពង់ស្ពឺ)
៥៨. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៥៩. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៦០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៦១​. សហគមន៍ភ្នំបាត (ភ្នំពេញ)
៦២. សហគមន៍ភ្នំក្រោម (សៀមរាប)
៦៣. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៦៤. សហគមន៍ភ្នំត្នោត(កំពត)
៦៥. សហគមន៍ដីធ្លីភូមិផ្សារ កណ្តាល (បន្ទាយមានជ័យ)
៦៦. សហគមន៍ភូមិ២២ (ភ្នំពេញ)
៦៧. សហគមន៍ភូមបរឡយ (រតនៈគីរី)
៦៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៦៩. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៧០. សហគមន៍ដីធ្លីភូមិសិលា ខ្មែរ (បន្ទាយមានជ័យ)
៧១. អង្គការពន្លកខ្មែរ​ (PKH)
៧២. សហគមន៍ប្រាសាក់ (បាត់ដំបង)
៧៣. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៧៤. សហគមន៍ព្រែក តាគង់ (ភ្នំពេញ)
៧៥. សហគមន៍ព្រៃឈើពេជ្រ ចង្វារល្អឆើត (កំពង់ឆ្នាំង)
៧៦. សហគមន៍ដីធ្លី ព្រៃពាយ (កំពត)
៧៧. សហគមន៍ព្រៃព្រាល (បាត់ដំបង)
៧៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៧៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៨០. ក្រុមយុវជនរតនៈគិរី
៨១. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
៨២. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៨៣. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
៨៤. សហគមន៍ដីធ្លីសាមគ្គី រមាសហែក (ស្វាយរៀង)
៨៥. សហគមន៍សមុទ្រក្រោម (រតនៈគីរី)
៨៦. សហគមន៍សមុទ្រក្រោម (រតនៈគីរី)
៨៧. សហគមន៍ដីធ្លី សង្គមថ្មី (ពោធិ៍សាត់)
៨៨. សហគមន៍នេសាទ ស្តីក្រោម (បាត់ដំបង)
៨៩. សហគមន៍នេសាទ សម្រស់កោះស្តេច (កោះកុង)
៩០. សហគមន៍ SOS ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ
៩១. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៩២. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៩៣. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
៩៤. សហគមន៍ដីធ្លីតានូន (កោះកុង)
៩៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
៩៦. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
៩៧. សហជីពនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនហ្រ្គេនដាយអឹម៉នស៊ីធី (បន្ទាយមានជ័យ)
៩៨. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៩៩. សហគមន៍ទំនប់ពីរ (ភ្នំពេញ)
១០០. សហគមន៍ខ្សាច់ស (កំពង់ឆ្នាំង)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 24 Families Community (Preah Sihanouk)
២. 197 Land Community (Koh Kong)
៣. 92 Community (Phnom Penh)
៤. Angdoung Trabek Land Community (Svay Rieng)
៥. Angdoung Thmar Community (Preah Sihanouk)
៦. Anlong Run Community (Battambang)
៧. Areng Indigenous Community (Koh Kong)
៨. Banteay Srey Community (Phnom Penh)
៩. Bat Khteah Community (Preah Sihanouk)
១០. Boeung Chhuk Community (Phnom Penh)
១១. Boeung Kak Community (Phnom Penh)
១២. Boeung Pram Community (Battambang)
១៣. Borei Keila Community (Phnom Penh)
១៤. Bos Sa Am Community (Battambang)
១៥. Bos Snaor Community (Kampong Cham)
១៦. Buddhism for Peace Organization (BPO)
១៧. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
១៨. C I 5 Community (Preah Sihanouk)
១៩. CamASEAN Youth’s Future (CamASEAN)
២០. Cambodian Center for Human Rights (CCHR)
២១. Cambodian Food and Service Workers’ Federation (CFSWF)
២២. Cambodian Independent Teachers’ Association (CITA)
២៣. Cambodian Informal Economy Workers Association (CIWA)
២៤. Cambodian Labor Confederation (CLC)
២៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២៦. Cambodian Youth Network (CYN)
២៧. Community for Nature Protection (Pursat)
២៨. Chek Meas Land Community (Svay Rieng)
២៩. Cheko Community (Phnom Penh)
៣០. Chikor Kraom Land Community (Koh Kong)
៣១. Chikor Leu Land Community (Koh Kong)
៣២. Chorm Kravean Community (Kampong Cham)
៣៣. Community Network in Action (CAN)
៣៤. Community Peace- Building Network (CPN)
៣៥. Dok Por Community (Kampong Speu)
៣៦. Dombe Community (Tbong Khmum)
៣៧. Equitable Cambodia (EC)
៣៨. Forest and Biodiversity Preservation Community (Svay Rieng)
៣៩. Forestry Community (Ratanakiri)
៤០. Gender and Development Cambodia (GADC)
៤១. Highlander Association
៤២. Horng Samnom Community (Kampong Speu)
៤៣. Independent Democracy of Informal Economy Association (IDEA)
៤៤. Independent Monk Network for Social Justice (IMNSJ)
៤៥. Indigenous Youth at Brome Community (Preah Vihear)
៤៦. Indradevi Association (IDA)
៤៧. Klang Teuk 78 Community (Siem Reap)
៤៨. Koh Sdech Land Community (Koh Kong)
៤៩. Koh Sralao Fishery Community (Koh Kong)
៥០. Legal Support for Children and Women - LSCW (Koh Kong)
៥១. Lor Peang Land Community (Kampong Chhnang)
៥២. Minority Rights Organization (MIRO)
៥៣. Moeunchey Land Community (Svay Rieng)
៥៤. Mother Nature Cambodia (MNC)
៥៥. Natural Resource Protection Community (Kampong Chhnang)
៥៦. Network for Prey Long Protection in Mean Rith Commune (Kampong Thom)
៥៧. Orm Laing Community (Kampong Spue)
៥៨. Ou Chheu Teal Community (Preah Sihanouk)
៥៩. Ou Tracheak Chet Community (Preah Sihanouk)
៦០. Ou Vor Preng Community (Battambang)
៦១. Phnom Bat Community (Phnom Penh)
៦២. Phnom Kram Community (Siem Reap)
៦៣. Phnom Sleuk Community (Battambang)
៦៤. Phnom Thnort Community (Kampot)
៦៥. Phsar Kandal Village Land Community (Banteay Meanchey)
៦៦. Phum 22 Community (Phnom Penh)
៦៧. Phum Bo Loy Community (Ratanakiri)
៦៨. Phum Dei Chhnang Community (Kampong Speu)
៦៩. Phum Ou Svay Land Community (Banteay Meanchey)
៧០. Phum Sela Khmer Land Community (Banteay Meanchey)
៧១. Ponlok Khmer (PKH)
៧២. Prasak Community (Battambang)
៧៣. Prek Ksach Land Community (Koh Kong)
៧៤. Prek Takung Community (Phnom Penh)
៧៥. Prey Chher Pich Sangva Laor Chhert Community (Kampong Chhnang)
៧៦. Prey Peay Fishery Community (Kampot)
៧៧. Prey Preal Community (Battambang)
៧៨. Railway Community (Phnom Penh)
៧៩. Raksmey Samaki Community (Kampong Speu)
៨០. Ranakiri Youth Network (Ratanakiri)
៨១. Rural Cambodia Technological Support Organisation (RCTSO)
៨២. Rum Cheik Land Community (Siem Reap)
៨៣. Samaki 4 Community (Phnom Penh)
៨៤. Samaki Romeas Haek Land Community (Svay Rieng)
៨៥. Samot Kram Community (Ratanakiri)
៨៦. Samot Leu Community (Ratanakiri)
៨៧. Sangkom Thmey Land Community (Pursat)
៨៨. Sdey Krom Fishery Community (Battambang)
៨៩. Somros Koh Sdech Fishery Community (Koh Kong)
៩០. SOS International Airport Community (Phnom Penh)
៩១. Spean Chhes Community (Preah Sihanouk)
៩២. Srae Prang Community (Kampong Cham)
៩៣. Steung Bort village Land community (Banteay Meanchey)
៩៤. Ta Nuon Land Community (Koh Kong)
៩៥. Thnong Land Community (Koh Kong)
៩៦. Toul Sangke B Community (Phnom Penh)
៩៧. Tourism Employee Grand Diamond City Union (Banteay Meanchey)
៩៨. Trapaing Chor Community (Kampong Speu)
៩៩. Tumnop II Community (Phnom Penh)
១០០. Steung Khsach Sor Community (Kampong Chhnang)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា