សំណើសុំចំណាត់ការតាមផ្លូវច្បាប់ទៅលើករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី
ចេញផ្សាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១លិខិតចំហជូនចំពោះ
▪ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
▪ លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
▪ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
កម្មវត្ថុ៖ សំណើសុំចំណាត់ការតាមផ្លូវច្បាប់ទៅលើ ករណីរបស់ ឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និង លោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ លើករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី ។
សេចក្ដីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ យើងខ្ញុំជាប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តី និងសមភាពយេនឌ័រនៅកម្ពុជា ដូចមានរាយនាមខាងក្រោម មានការខកចិត្តជាខ្លាំងដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ទៅលើករណីហិង្សា និងការបៀតបៀនផ្លូវភេទកន្លងមក ។ នៅក្នុងករណីទាំងនេះ ជនរងគ្រោះមិនបានទទួលនូវយុត្តិធម៌ពេញលេញ ដែលជាហេតុបង្កឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជំរុញឱ្យមានការកើនឡើងនូវអំពើហិង្សា និងការបៀតបៀនផ្លូវភេទ លើស្ត្រី និងក្មេងស្រី ។ ចំណាត់ការកន្លងមក ក្នុងការបញ្ឈប់តំណែង និងបន្ថយឋានន្តរសក្តិ ឬការស្ងាត់ស្ងៀម ចំពោះមន្រ្តីដែលមានអំណាច មិនបានផ្តល់នូវយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះឡើយ ហើយនេះបង្កជាវប្បធម៌និទណ្ឌភាពផងដែរ ។ ការប្រើអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទ និងប៉ុនប៉ងរំលោភសេពសន្ថវៈ ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសគួរតែត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ ។ ជាការសង្វេគណាស់ទៅហើយ ដែលស្ត្រីរងគ្រោះត្រូវរស់នៅជាមួយនឹងអតីតកាលដ៏អាក្រក់នេះអស់មួយជីវិតរបស់គាត់ នៅពេលដែលស្ត្រីខំជម្នះនិយាយចេញមក នូវ រូបភាព និងបទពិសោធន៍ដ៏ឈឺចាប់នេះ ក្នុងគោលបំណងតែមួយគត់គឺដើម្បីទទួលបានយុត្តិធម៌សម្រាប់ពួកគាត់ ។ ពេលនេះប្រជាពលរដ្ឋ បានសម្តែងចេញនូវការស្អប់ខ្ពើមចំពោះអំពើហិង្សាលើស្ត្រី និងកំពុងរង់ចាំតាមដាន ចំណាត់ការរបស់រាជរដ្ឋាភិបាលជាពិសេសស្ថាប័នមានសមត្ថកិច្ចទៅលើករណីរបស់ ឧកញ៉ា ហេង សៀ ក៏ដូចជាករណី លោក ឌួងឆាយ និង លោក អ៊ុក កុសល ផងដែរ ខណៈករណីផ្សេងៗទៀតដែលមិនត្រូវទទួលបានការចាប់អារម្មណ៍ ឬត្រូវបានដឹងឮ ដោយសារតែជនរងគ្រោះជាច្រើន មិនអាចទម្លាយនូវរឿងរ៉ាវ ដែលបានកើតឡើងចំពោះពួកគាត់ដោយសារកត្តាជាច្រើន រួមទាំងកត្តាសង្គមវប្បធម៌ផងដែរ ។ ចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ នៅពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការឱ្យសារទៅ ស្ត្រីជាច្រើនទៀតដែលកំពុងរងគ្រោះ ឱ្យមានទំនុកចិត្តនិងជឿជាក់ឡើងវិញ លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាសារទៅដល់សង្គមទាំងមូលថាកម្ពុជា ពិតជាមិនអត់ឱនជាដាច់ខាតចំពោះអំពើហិង្សាលើស្ត្រី ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាទទួលស្គាល់លើលិខិតតូបករណ៍ និង វិធានការលុបបំបាត់ហិង្សាលើស្ត្រីនិងក្មេងស្រី ទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។
នៅក្នុងសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការ នៃអង្គការសហប្រជាជាតិទទួលបន្ទុក លើអនុសញ្ញាស៊ីដ សម្រាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ត្រង់កថាខណ្ឌ ១១(ង) និង កថាខណ្ឌ ៣៧(ឃ) បានចែងតម្រូវអោយរដ្ឋ "ចាត់វិធានការជាក់ស្តែង ដើម្បីពង្រឹងឯករាជ្យភាព និងភាពមិនលម្អៀងនៃប្រព័ន្ធយុត្តិធម៌ និងធានាថាករណីរើសអើងផ្អែកលើយេនឌ័រ និងអំពើហិង្សាលើស្រ្តី ត្រូវបានស៊ើបអង្កេតពេញលេញ ដោយជនល្មើសត្រូវបានកាត់ទោស និងទទួលទណ្ឌកម្ម ហើយជនរងគ្រោះទទួលបានដំណោះស្រាយគ្រប់គ្រាន់" និង "អនុម័ត និងអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តទូលំទូលាយ ដើម្បីទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរួមបញ្ចូលទាំងការបៀតបៀនផ្លូវភេទ ព្រមទាំងបង្កើតនូវយន្តការទទួលបណ្តឹងឯករាជ្យមួយ ដើម្បីធានាថា ជនរងគ្រោះអាចទទួលបាននូវដំណោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងធានាថា ជនល្មើសត្រូវបានផ្តន្ទាទោសចំពោះទង្វើរបស់ខ្លួន" ។
ទន្ទឹមនឹងការធានាដល់យុត្តិធម៌ចំពោះជនរងគ្រោះ ជាការចាំបាច់បំផុតដែលអាជ្ញាធរពាក់ព័ន្ធក៏ត្រូវធានា ដល់សុវត្ថិភាព សុខភាពផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។ ការចូលរួមទាំងអស់គ្នាពីស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសាធារណជនទាំងអស់ក្នុងការលុបបំបាត់នូវប្បធម៌បន្ទោសលើជនរងគ្រោះក៏ជាកត្តាសំខាន់ដែរ ព្រោះវាបានបង្កជាឧបសគ្គរាំងស្ទះដល់ការស្វះស្វែងរកយុត្តិធម៌ ព្រមទាំងធ្វើឱ្យស្ត្រីរងគ្រោះកាន់តែរងគ្រោះបន្ថែមទៀត ។ ដល់ពេលវេលាដែលយើងត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ និងបង្កើនការគាំទ្រ និងគាំពារដល់ស្ត្រីដើម្បីទទួលបាននូវយុត្តិធម៌សម្រាប់ទាំងខ្លួនគាត់និងសង្គមជាតិផងដែរ ។
អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ថា សម្តេចក្រឡាហោម លោកជំទាវបណ្ឌិត និង ឯកឧត្តម នឹងអន្តរាគមន៍ លើករណីទាំងបីខាងលើប្រកបដោយប្រសិទ្ធភាពទៅតាមនីតិវិធីច្បាប់ ដើម្បីលើកស្ទួយស្ថានភាពប្រសើរឡើង នៃសិទ្ធិមនុស្សរបស់ស្រ្តីកម្ពុជា និងឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងការប្រើអំពើហិង្សា គ្រប់រូបភាពលើស្រ្តីនិងក្មេងស្រី ។
សូម សម្តេចក្រឡាហោម លោកជំទាវបណ្ឌិត និងឯកឧត្តម ទទួលនូវការគោរពអំពីយើងខ្ញុំ ៕
ស្ថាប័នសង្គមស៊ីវិល៖
១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW)
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣. យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤. បណ្តាញ យេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា (GADnet)
៥. អង្គការក្លាហាន (Klahaan)
៦. អង្គការ អាក់សិនអេតកម្ពុជា ( ActionAid Cambodia)
៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
៨. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
៩. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
១១. Cambodian Youth Network (CYN)
១២. អង្គការនារីដើម្បីសន្តិភាព (WPM)
១៣. សមាគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)
១៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធ៌មនៅកម្ពុជា (ខុមហ្រែល)
១៥. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៦. សហភាពការងារកម្ពុជា(CLC)
១៧. អង្គការបន្ទាយស្រី (Banteay Srei)
១៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៩. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
២០. សម្ពន័្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. អង្គការចំរើនស្រ្តី (WFP)
២២. Harpswell Foundation
២៣. អង្គការស្ត្រីដើម្បីសន្តិភាព (WPM)
២៤. អង្គការធនធានស្ត្រី (WRC)
២៥. អង្គការតម្លាភាពកម្ពុជា (TIC)
២៦. ក្តីស្រលាញ់គឺចម្រុះ (Love is Diversity)
ប្រជាពលរដ្ឋ៖
១. អ្នកស្រី សុភា ម៉ូនីតា
២. អ្នកស្រី ខៀវ លក្ស្មី
៣. Ms. Sophea Monita
៤. Ms. Bou Chansokha
៥. Ms. Chean Kosalvolak
៦. Ms. Khim Khunnich
៧. Mr. Ros Kuymeng
៨. Mr. Dim Daradorn
៩. Mr. Thach Ngounheng
១០. Mr. Lor Chanveasna
១១. Mr. Ven Saroeut
១២. លោក ផាន់ ចាន់ហឿន
១៣. អ្នស្រី ហយ នីតា
១៤. អ្នកស្រី ឃី សូភ័ណ្ឌ
១៥. Ms. Samnang Chanphavy
១៦. Ms. Oeun Samphors
១៧. Mr. Tren Channra
១៨. Ms. Hun Boramey
១៩. Ms. Soue Sambath
២០. Ms. Soth Socheata
២១. Ms. Phay Sary
២២. Ms. Hong Nary
២៣. Ms. Tong SreyNich
២៤. Ms. Prum Sineath
២៥. អ្នកស្រី សែម ចិន្តា
២៦. អ្នកស្រី ថី ថានិត
២៧. អ្នកស្រី ម៉ៅ ចន្ទ័លក្ខិណា
២៨. អ្នកស្រី ធូ គីមធា
២៩. អ្នកស្រី ថៃ ឡៃអៀង
៣០. អ្នកស្រី គង់ ស្រីរត្ន័
៣១. អ្នកស្រី សឿង វិចារិកា
៣២. អ្នកស្រី ប៉ែន ស្រីប៉ុច
៣៣. អ្នកស្រី បឿ សុភា
៣៤. អ្នកស្រី មាស សំណាងវិសុទ្ធនា
៣៥. អ្នកស្រី វ៉ាន ស្រីពេជ្រ
៣៦. អ្នកស្រី ផន សុភីលាន
៣៧. អ្នកស្រី មាស សំណាងកញ្ចនា
៣៨. អ្នកស្រី ណុប តីម
៣៩. អ្នកស្រី សំណាង ចាន់ផាវី
៤០. អ្នកស្រី ពៅស្រីអូន
៤១. អ្នកស្រី ប្រាក់ ច័ន្ទភ័ស្ដា
៤២. អ្នកស្រី ងន់ សៀវម៉ី
៤៣. អ្នកស្រី ឆន រ៉ាដា
៤៤. អ្នកស្រី រឿម ចាន់រ៉ា
៤៥. Ms. Rina Chhun
៤៦. Ms. Sreyden Hor
៤៧. Ms. Em Sam Ath
៤៨. Ms. Vong Chenda
៤៩. អ្នកស្រី ជីន គឹមស្រៀង
៥០. អ្នកស្រី ឃឹម នីណា
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២. Cambodian Center for Human Rights (CCHR)
៣. Gender and Development for Cambodia (GADC)
៤. Gender and Development Network (GADnet)
៥. Klahaan Organization (KLAHAAN)
៦. ActionAid Cambodia (AAC)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Health and Education for Community (CHEC)
៩. Independent Democracy of Informal Economy Association (IDEA)
១០. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
១១. Cambodian Youth Network (CYN)
១២. Women Peace Makers (WPM)
១៣. Association to Support Vulnerable Women (ASVW)
១៤. Committee for Free and Fair Elections in Cambodia (COMFREL)
១៥. Cambodian Alliance Trade Unions (CATU)
១៦. Cambodia Labor Confederation (CLC)
១៧. Banteay Srei (BS)
១៨. Cambodian Food and Service Workers Federation (CFSWF)
១៩. Association of Domestic Workers (ADW)
២០. Coalition of Cambodia Farmers Community (CCFC)
២១. Women for Prosperity (WFP)
២២. Harpswell Foundation
២៣. Women's Resource Center (WRC)
២៤. Transparency International Cambodia (TIC)
២៥. LoveIsDiversity
២៦. Reproductive Health Association Cambodia (RHAC)
២៧. Cambodian Center for Independent Media (CCIM)
២៨. Labor Rights Supported Union of Khmer employees of Nagaworld
២៩. Silaka Cambodia
៣០. Young Women Leadership Network (YWLN)
៣១. Worker’s Information Center
៣២. Women’s Network for Unity
៣៣. Messenger Band
៣៤. Social Action for Community and Development
៣៥. Focus on the Global South, Bangkok
៣៦. Lady Saving Group (LSG)
៣៧. អ្នកស្រី សុភា ម៉ូនីតា
៣៨. អ្នកស្រី ខៀវ លក្ស្មី
៣៩. Ms. Sophea Monita
៤០. Ms. Bou Chansokha
៤១. Ms. Chean Kosalvolak
៤២. Ms. Khim Khunnich
៤៣. Mr. Ros Kuymeng
៤៤. Mr. Dim Daradorn
៤៥. Mr. Thach Ngounheng
៤៦. Mr. Lor Chanveasna
៤៧. Mr. Ven Saroeut
៤៨. លោក ផាន់ ចាន់ហឿន
៤៩. អ្នស្រី ហយ នីតា
៥០. អ្នកស្រី ឃី សូភ័ណ្ឌ
៥១. Ms. Samnang Chanphavy
៥២. Ms. Oeun Samphors
៥៣. Mr. Tren Channra
៥៤. Ms. Hun Boramey
៥៥. Ms. Soue Sambath
៥៦. Ms. Soth Socheata
៥៧. Ms. Phay Sary
៥៨. Ms. Hong Nary
៥៩. Ms. Tong SreyNich
៦០. Ms. Prum Sineath
៦១. អ្នកស្រី សែម ចិន្តា
៦២. អ្នកស្រី ថី ថានិត
៦៣. អ្នកស្រី ម៉ៅ ចន្ទ័លក្ខិណា
៦៤. អ្នកស្រី ធូ គីមធា
៦៥. អ្នកស្រី ថៃ ឡៃអៀង
៦៦. អ្នកស្រី គង់ ស្រីរត្ន័
៦៧. អ្នកស្រី សឿង វិចារិកា
៦៨. អ្នកស្រី ប៉ែន ស្រីប៉ុច
៦៩. អ្នកស្រី បឿ សុភា
៧០. អ្នកស្រី មាស សំណាងវិសុទ្ធនា
៧១. អ្នកស្រី វ៉ាន ស្រីពេជ្រ
៧២. អ្នកស្រី ផន សុភីលាន
៧៣. អ្នកស្រី មាស សំណាងកញ្ចនា
៧៤. អ្នកស្រី ណុប តីម
៧៥. អ្នកស្រី សំណាង ចាន់ផាវី
៧៦. អ្នកស្រី ពៅស្រីអូន
៧៧. អ្នកស្រី ប្រាក់ ច័ន្ទភ័ស្ដា
៧៨. អ្នកស្រី ងន់ សៀវម៉ី
៧៩. អ្នកស្រី ឆន រ៉ាដា
៨០. អ្នកស្រី រឿម ចាន់រ៉ា
៨១. Ms. Rina Chhun
៨២. Ms. Sreyden Hor
៨៣. Ms. Em Sam Ath
៨៤. Ms. Vong Chenda
៨៥. អ្នកស្រី ជីន គឹមស្រៀង
៨៦. អ្នកស្រី ឃឹម នីណា
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ តុលាការ និងនីតិរដ្ឋ សិទ្ធិស្ត្រី