សេចក្តីថ្លែងការណ៍

ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ឈាន​ដល់​ដំណាក់​ការ​ត្រួតពិនិត្យ​ ​អនុលោម​ភាព​នៃ​បណ្ដឹង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

ពាក្យបណ្ដឹង​មួយ​ទៅលើ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​ទទួល​បាន​ជំនួយ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​នឹង​ត្រូវ​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​អនុលោម​ទៅ​តាមច្បាប់​ ​ដែល​ជា​ជំហាន​មាន​សារៈសំខាន់​ ​ឆ្ពោះទៅ​កាន់​ការស៊ើបអង្កេត​ដ៏​ចាំបាច់​មួយ​ ​ចំពោះ​ការ​រំលោភបំពាន​ជាច្រើន​ឆ្នាំទៅ​លើ​ស្ដង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពីសំណាក់​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​។​

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ទើបបាន​ចេញផ្សាយ​ជា​សាធារណៈ​ថា​ ​ពាក្យបណ្ដឹង​ដែល​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​បាន​ដាក់​ជូន​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ ​នឹង​ត្រូវ​ឈាន​ដល់​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ ​ក្រោយ​ពី​មានការ​សម្រេច​ពី​ម្ចាស់​បណ្ដឹង​ ​ក៏ដូចជា​ក្រោយពេល​ដែល​ម្ចាស់​បណ្ដឹង​ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ ​មិនបាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ ​កំពុង​រងគ្រោះ​រាល់ថ្ងៃ​ ​ដូច​បាន​បង្ហាញ​នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​មួយ​ ​ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​ដោយ​បាន​រក​ឃើញ​ថា​ ​មានការ​លក់​ដី​ដោយសារ​ការ​ជំពាក់​បំណុល​ ​កើតឡើង​នៅ​រៀងរាល់​១​៦​នាទី​ម្ដង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ណា​លី​ ​ពី​ឡូ​ក, នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ


អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​នេះ​ជា​ដំណាក់កាល​សំខាន់​មួយ​ឆ្ពោះទៅ​កាន់​គណនេយ្យ​ភាព​ ​ក្រោយ​ពី​មានការ​ធ្វេសប្រហែស​ ​និង​ខ្វះខាត​ជាច្រើន​ឆ្នាំ​នៃ​ការ​ត្រួតពិនិត្យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក៏ដូចជា​ការ​រំលោភបំពាន​ជាច្រើន​ឆ្នាំ​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ទាំងនេះ​” ​។​ ​អ្នកនាង​បាន​បន្ថែម​ទៀត​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ ​កំពុង​រងគ្រោះ​រាល់ថ្ងៃ​ ​ដូច​បាន​បង្ហាញ​នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​មួយ​ ​ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​ដោយ​បាន​រក​ឃើញ​ថា​ ​មានការ​លក់​ដី​ដោយសារ​ការ​ជំពាក់​បំណុល​ ​កើតឡើង​នៅ​រៀងរាល់​១​៦​នាទី​ម្ដង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ចំណាយ​ពេល​យូរ​ពេក​ហើយ​ក្នុង​ការ​ចាប់ផ្ដើម​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ទំហំ​នៃ​ការ​រំលោភបំពាន​ទាំងនេះ​ ​ក៏ដូចជា​ការ​បង្កើត​ផែនការ​ដើម្បី​កែតម្រូវ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ការ​វិនិយោគ​ទាំងនេះ​” ​។​

​ស្ថាប័ន​ដែល​ទទួល​មូល​និ​ធី​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​រួម​មាន​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​។​ ​បណ្ដឹង​នេះ​ ​បង្ហាញ​ថា​ ​ស្ថាប័ន​ទាំងនេះ​បាន​រំលោភបំពាន​ទៅលើ​ “​បញ្ជី​លើកលែង​” ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ចំពោះ​ការ​ហាមឃាត់​ការ​វិនិយោគ​ទាំងឡាយ​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​ ​ពលកម្ម​កុមារ​ ​និង​ការរំលោភ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ដោយ​គ្មាន​ការ​យល់ព្រម​ ​ក៏ដូចជា​ការ​រំលោភបំពាន​ទៅលើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ខាងក្រោម​ដូចជា​៖​
 ​បទដ្ឋាន​អនុវត្ដន៍​ទី​១​៖​ ​ការ​វាយ​តម្លៃ​ ​និង​ការ​គ្រប់គ្រង​ ​ផល​ប៉ះពាល់​និង​ហា​និ​ភ័យ​លើ​បរិស្ថាន​និង​សង្គម​
 បទដ្ឋាន​អនុវត្ដន៍​ទី​២​៖​ ​លក្ខខណ្ឌ​ការងារ​ ​និង​ពលកម្ម​
បទដ្ឋាន​អនុវត្ដន៍​ទី​៤​៖​ ​សុខភាព​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​សហគមន៍​
 បទដ្ឋាន​អនុវត្ដន៍​ទី​៥​៖​ ​លទ្ធកម្ម​ដីធ្លី​ (​ការ​ទទួល​បាន​ដី​) ​និង​ការ​តាំងទីលំនៅ​ថ្មី​ដោយ​មិន​ស្ម័គ្រចិត្ត​
 បទដ្ឋាន​អនុវត្ដន៍​ទី​៧​៖​ ​ជនជាតិ​ដើម​ភាគតិច​

​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នៅតែ​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​បំណុល​ ​ដូច្នេះ​ហើយ​តម្រូវ​ឱ្យ​មានការ​កែ​ទម្រង់​ពិតប្រាកដ​ដើម្បី​បញ្ចប់​ការ​អនុវត្ត​បែប​កេងប្រវ័ញ្ច​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​វិ​ស័​យ​នេះ

​អៀង​ ​វុទ្ធី, នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា


លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​យើង​ជឿជាក់​ថា​ ​ការស៊ើបអង្កេត​របស់​ ​CA​O ​ដំបូង​នេះ​ ​ទៅលើ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នឹង​នាំ​ឱ្យ​មានការ​អនុគ្រោះ​ ​និង​ការ​ផ្ដល់​សំណង​ជំងឺចិត្ត​ពិតប្រាកដ​ ​ចំពោះ​អ្នក​ខ្ចីប្រាក់​ ​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​កម្ពុជា​” ​។​ ​លោក​បាន​បន្ត​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នៅតែ​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​បំណុល​ ​ដូច្នេះ​ហើយ​តម្រូវ​ឱ្យ​មានការ​កែ​ទម្រង់​ពិតប្រាកដ​ដើម្បី​បញ្ចប់​ការ​អនុវត្ត​បែប​កេងប្រវ័ញ្ច​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​វិ​ស័​យ​នេះ​” ​។​

​ដំណាក់កាល​ត្រួតពិនិត្យ​អនុលោម​ភាព​នេះ​ ​ចាប់ផ្ដើម​ជាមួយនឹង​ការ​វាយ​តម្លៃ​ ​និង​ការ​សម្រេច​ថា​តើ​ចាំបាច់​ឱ្យ​មាន​ការស៊ើបអង្កេត​បន្ថែម​ទៀត​ឬ​យ៉ាងណា​ ​។​ ​ប្រសិនបើ​ចាំបាច់​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នឹង​ធ្វើ​ការស៊ើបអង្កេត​ ​មុន​ពេល​ដាក់​ចេញ​ជា​ ​លទ្ធផល​ ​និង​អនុសាសន៍​ ​ទៅកាន់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក៏ដូចជា​ឃ្លាំមើល​ការ​កែតម្រូវ​ផែនការ​សកម្មភាព​ ​ដែល​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​២​ ​៧​៩​១​ ​៧​០​០​ (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)
 លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​០​ ​៣​២​៧​ ​៧​៧​០​ (​ភាសាខ្មែរ​)
 អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​២​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា