សេចក្តីថ្លែងការណ៍

ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពិនិត្យ​ឡើងវិញ​លើ​ ​សេចក្តី​សម្រេច​របស់​ស៊ីអេអូ​ ​ក្នុង​ការស៊ើបអង្កេត​ពាក្យបណ្តឹង​ ​ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​បាន​កំណត់​ថា​ ​ការស៊ើបអង្កេត​លើ​ភាព​អនុលោម​ ​ត្រូវ​បាន​អនុញ្ញាត​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពាក្យបណ្តឹង​ ​អំពី​ ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ស្ថាប័ន​ ​នៅ​កម្ពុជា​ ​ក៏ដូចជា​ ​មូលនិធិ​និង​វិនិ​យោគិន​ចំនួន​៤​ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ការខូចខាត​អន្តរាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​ ​។​ ​ទោះបីជា​យ៉ាងណា​ ​ក្នុង​ដំណើរការ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​ផ្នែក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ចំពោះ​ ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដែល​ការ​ស្នើ​នេះ​អាច​នាំ​ឱ្យ​ពន្យារពេល​ ​ឬ​បញ្ចប់​ដំណើរ​ការស៊ើបអង្កេត​ភាព​អនុលោម​ ​។​

​ក្រុមប្រឹក្សា​ភិ​បាល​ ​មាន​រយ​:​ពេល​ ​១​០​ថ្ងៃ​ ​ដើម្បី​ត្រួតពិនិត្យមើល​សំណើ​នេះ​ ​។​ ​ដំណើរការ​នេះ​អាច​អនុញ្ញាត​ឱ្យ​ការស៊ើបអង្កេត​ភាព​អនុលោម​ ​បន្ត​ទៅមុខ​ ​ផ្លាស់ប្តូរ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ឬក៏​ផ្តល់​ឱ្យ​ក្រុមប្រឹក្សា​ភិ​បាល​នូវ​ពេលវេលា​បន្ថែម​ដើម្បី​ត្រួតពិនិត្យ​សំណើ​ ​។​

ការស៊ើបអង្កេត​ ​គឺជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ​ឆ្ពោះទៅ​រក​យុត្តិធម៌​ ​និង​ដំណោះស្រាយ​សំណង​ ​សម្រាប់​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​ដែល​បន្ត​រងគ្រោះ​ដោយសារតែ​ក​ម្ចី​បែប​កេងប្រវ័ញ្ច

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ការស៊ើបអង្កេត​ ​គឺជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ​ឆ្ពោះទៅ​រក​យុត្តិធម៌​ ​និង​ដំណោះស្រាយ​សំណង​ ​សម្រាប់​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​ដែល​បន្ត​រងគ្រោះ​ដោយសារតែ​ក​ម្ចី​បែប​កេងប្រវ័ញ្ច​” ​។​ “​សំណើ​របស់​ផ្នែក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ក្រុមប្រឹក្សា​ភិ​បាល​ ​បន្ទាប់ពី​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​សម្រេច​បើក​ការស៊ើបអង្កេត​ដែល​ជា​កិច្ចការ​ដ៏​ស័ក្តិសម​ដែល​ត្រូវធ្វើ​ ​ហើយ​នោះ​ ​វា​គឺជា​រឿង​ដ៏​គួរ​អាម៉ាស់​ដើម្បី​ជៀសវាង​ពី​ការពិនិត្យ​មើល​ ​។​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ត្រូវ​បង្ហាញ​ថា​ ​ខ្លួន​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការទទួលខុសត្រូវ​ ​តាម​រយ​:​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​និង​បញ្ឈប់​ការប៉ុនប៉ង​ដែល​ធ្វើ​ឱ្យ​ខូច​ដំណើរការ​ឯករាជ្យ​” ​។​

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដែល​ជា​យន្ត​ការ​គណនេយ្យ​ភាព​ផ្ទៃក្នុង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ថា​ ​ការិយាល័យ​ខ្លួន​ “​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ភាព​អនុលោម​លើ​ករណី​នេះ​ ​និង​បាន​សន្និដ្ឋាន​ថា​ ​ការស៊ើបអង្កេត​គឺជា​កិច្ចការ​ដ៏​ស័ក្តិសម​ដែល​ត្រូវធ្វើ​”​។​

​យោង​តាម​គោល​នយោបាយ​ ​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​សេចក្តី​សម្រេច​បែប​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​លក្ខណ​:​វិនិច្ឆ័យ​មួយ​ចំនួន​ ​រួមបញ្ចូល​ទាំង​ “​ការ​ចង្អុលបង្ហាញ​ជាបឋម​ពី​ការខូចខាត​ ​ឬ​ការខូចខាត​ដែល​អាច​កើតឡើង​” ​ឬ​“​ការ​ចង្អុលបង្ហាញ​ជាបឋម​ថា​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​អាច​មិនបាន​អនុលោម​តាម​គោល​នយោបាយ​ [​ទទួលខុសត្រូវ​ខាង​បរិស្ថាន​ ​និង​សង្គម​] ​របស់​ខ្លួន​” ​និង​ “​ថា​តើ​ការចោទប្រកាន់​ពី​ការខូចខាត​ ​មាន​ជាប់​ពាក់ព័ន្ធ​ដែល​គួរ​ជឿ​បាន​ទៅ​នឹង​ភាព​មិន​អនុលោម​ឬទេ​” ​។​

​គោល​នយោបាយ​ថ្មី​មួយ​ ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​អនុញ្ញាត​ឱ្យ ​ផ្នែក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ស្នើ​ក្រុមប្រឹក្សា​ភិ​បាល​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​សេចក្តី​សម្រេច​របស់​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​លើ​មូលដ្ឋាន​បច្ចេកទេស​ជាក់លាក់​ ​។​ ​សំណើ​បែប​នេះ​ ​គឺជា​សំណើ​លើកទីមួយ​ដែល​បាន​ធ្វើឡើង​ ​ចាប់តាំង​ពី​គោល​នយោបាយ​ត្រូវ​បាន​អនុវត្ត​ ​។​

ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​នៅ​បន្ត​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​

​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​និង​ ​អង្គការ​សមធម៌​កម្ពុជា​ (​E​C) ​តាងនាម​ឱ្យ​ពល​រដ្ឋកម្ពុជា​ជា​អ្នកខ្ចី​ឥណទាន​ខ្នាត​តូច​ ​បាន​ដាក់ពាក្យបណ្តឹង​ស្តីពី​ “​កម្ពុជា​៖​ ​អន្តរការី​ហិរញ្ញវត្ថុ​-​០​៤​” ​ទៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ក្នុង​ខែ​កុម្ភ: ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ពាក្យបណ្តឹង​បាន​ធ្វើ​ការចោទប្រកាន់​ ​ក្នុងចំណោម​បញ្ហា​នានា​ ​ដោយមាន​ ​ការ​បរាជ័យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ដ៏​ត្រឹមត្រូវ​នៅមុន​ពេល​ដំណើរការ​គម្រោង​ ​និង​ការ​រំលោភបំពាន​ស្តង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បណ្តាលមកពី​ការ​អនុវត្ត​ក​ម្ចី​គ្មាន​សីលធម៌​ ​និង​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​នៅ​កម្ពុជា​ ​។​

​ការស៊ើបអង្កេត​ ​គ្របដណ្តប់​លើ​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ ​ក្នុង​ប្រទេស​កម្ពុជា​ (​ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​) ​និង​វិនិ​យោគិន​ ​ឬ​មូលនិធិ​ ​ចំនួន​ ​៤​ (​ឥណទាន​ពង្រឹង​មីក្រូ​ហិរញ្ញវត្ថុ​ ​មូលនិធិ​គំនិត​ផ្តួចផ្តើម​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​បំណុល​អាស៊ី​ ​ក្រុមហ៊ុន​ ​A​d​van​s S.​A​ ​និង​ ​ក្រុមហ៊ុន​ ​North​ ​Haven​ ​Thai​ ​Private​ ​Equity​ ​Fund​ ​L​.​P​.) ​។​

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​ផលិត​នូវ​របាយការណ៍​វាយ​តម្លៃ​ ​ដែល​រៀបរាប់​លំអិត​អំពី​ ​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​ ​ឆ្ពោះទៅ​ធ្វើ​ការស៊ើបអង្កេត​ភាព​អនុលោម​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​របាយការណ៍​នេះ​មិន​អាច​បោះ​ពុម្ភ​ផ្សាយ​បាន​ឡើយ​ ​រហូតដល់​ការ​បញ្ចប់​នៃ​ដំណើរការ​ត្រួតពិនិត្យ​ឡើងវិញ​របស់​ក្រុមប្រឹក្សា​ភិ​បាល​ ​។​

​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​ ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​យើង​សង្ឃឹម​ថា​ ​ការស៊ើបអង្កេត​នេះ​អាច​ដំណើរការ​ទៅមុខ​បាន​ឆាប់ៗ​នេះ​ ​ដើម្បី​ជំរុញ​ដល់​សិទ្ធិ​ទទួល​បាន​ដំណោះស្រាយ​របស់​អ្នកខ្ចី​ឥណទាន​ ​និង​ចាប់ផ្តើម​ដោះស្រាយ​ការខូចខាត​ធ្ងន់ធ្ងរ​នានា​ ​ដែល​បណ្តាលមកពី​ការ​វិនិយោគ​ទាំងអស់​នេះ​” ​។​ “​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​នៅ​បន្ត​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ហើយ​យើង​នឹង​រង់ចាំ​ធ្វើការ​ជាមួយ​ ​ក្រុម​ការងារ​ពី​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតមាន​ជាបន្តបន្ទាប់​នេះ​” ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ ​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាម​រយ​: ​Signal​ ​ដែល​មាន​លេខ​ (+855) 12214454 ​។​
 ​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​ ​តាម​រយ​: ​Signal​ ​ដែល​មាន​លេខ​ (+855) 12791700 ​។​

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា