សេចក្តីថ្លែងការណ៍

​ការ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ​យើងខ្ញុំ​ជា​អង្គការសង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ជាក់លាក់​ ​ដើម្បី​ធានា​នូវ​ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ឯករាជ្យ​ ​និង​តម្លា​ភាព​ ​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៤​ ​យ៉ាងហោចណាស់​អ្នក​សារ​ព័ត៌មាន​ចំនួន​១​៥​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុងចំណោម​នោះ​ ​អ្នក​សារ​ព័ត៌មាន​ចំនួន​១​២​នាក់​បាន​រាយការណ៍​អំពី​បញ្ហា​រសើប​នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​នាំមក​ផ្តន្ទាទោស​ចំពោះ​ករណី​ទាំងអស់​នេះ​ទេ​ ។​

និ​ទណ្ឌ​ភាព​ចំពោះ​បទឧក្រិដ្ឋ​បែប​នេះ​ ​មិនមែន​កើតមាន​ចំពោះតែ​ទៅលើ​ការវាយប្រហារ​លើ​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ​។​ ​កង្វះខាត​នូវ​ការស៊ើបអង្កេត​ ​និង​នីតិវិធី​ព្រហ្មទណ្ឌ​ត្រឹមត្រូវ​ចំពោះ​ឃាតកម្ម​លើ​សកម្មជន​ ​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​និង​លោក​ ​រស់​ សុ​វណ្ណា​រ៉េត​ ​អ្នកវិភាគ​នយោបាយ​ ​លោក​បណ្ឌិត​ ​កែម​ ឡី ​កាន់តែ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​វប្បធម៌​និ​ទណ្ឌ​ភាព​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​។​ ​ករណី​រៀបរាប់​ខាងលើ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ករណី​ជាច្រើន​ទៀត​នៃ​ការ​រំលោភបំពាន​លើ​អ្នក​សារ​ព័ត៌មាន​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​សមាជិក​នយោបាយ​ជំទាស់​ ​សហជីព​ ​និង​សកម្មជន​ផ្សេងៗ​ទៀត​ ​ដែល​ករណី​ពួកគេ​មិន​ត្រូវ​បាន​ដោះស្រាយ​ពីសំណាក់​ស្ថាប័ន​ ​ដែល​មាន​តួនាទី​ការពារ​សិទ្ធិ​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​ការ​យាយី​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅតែ​ជា​ក្តី​បារម្ភ​នៅ​ឆ្នាំ​២​០​២​៣​នេះ​ ​។​ ​យោង​តាម​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេ​ម​បូ​ចា) ​អ្នក​សារ​ព័ត៌មាន​ចំនួន​៣​០​នាក់​រង​ការ​យាយី​ក្នុងរយៈពេល​១​០​ខែ​ចុងក្រោយ​នេះ​ (​ពី​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​) ​។​ ​ក្នុងចំណោម​អ្នក​សារ​ព័ត៌មាន​ទាំង​៣​០​នាក់​នេះ​ ​២​៣​នាក់​ទទួលរង​អំពើ​ហិង្សា​ ​និង​ការ​គំរាមកំហែង​ ​៤​នាក់​ប្រឈម​នឹង​ការ​យាយី​តាមផ្លូវ​តុលាការ​ ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សួរ​ចម្លើយ​។​ ​បន្ថែម​ពី​នេះ​ ​អាជ្ញា​ប​ណ្ណ​សារ​ព័ត៌មាន​ចំនួន​៥​ត្រូវ​បាន​ដកហូត​។​ ​ជា​លទ្ធផល​ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១​៤​៧​ ​ក្នុងចំណោម​១​៨​០​ប្រទេស​នៅ​ក្នុង​ ​ឆ្នាំ​២​០​២​៣​ ​ដូច្នេះ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​៥​លេខ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២​០​២​២​ ​។​

​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារ​ព័ត៌មាន​ ​ជាពិសេស​អ្នក​ដែល​កំពុង​រាយការណ៍​លើ​ប្រធាន​បទ​សិទ្ធិមនុស្ស​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ខាង​ការ​បញ្ចេញមតិ​និង​សារ​ព័ត៌មាន​ ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន ​។​ ​ការ​យាយី​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​នេះ​កាន់តែ​បង្ក​ផល​លំបាក​ថែមទៀត​ក្នុង​ការ​នាំ​ឱ្យ​បុគ្គល​មានអំណាច​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​។​ ​នៅពេលដែល​អាជ្ញាធរ​មិនបាន​ធ្វើ​ការស៊ើបអង្កេត​ត្រឹមត្រូវ​ ​និង​ផ្តន្ទាទោស​អ្នក​ប្រព្រឹត្តឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារ​ព័ត៌មាន​ ​ជា​សារ​មួយ​បង្ហាញ​ថា​ឧក្រិដ្ឋកម្ម​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត​ ​។​

​ដូច្នេះ​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​លើ​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​។​ ​ការស៊ើបអង្កេត​ទាំងនេះ​ត្រូវតែ​ប្រព្រឹត្តទៅ​ដោយ​ឆាប់រហ័ស​ ​និង​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​រួមបញ្ចូល​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ ​ផែនការ​សកម្មភាព​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន​ ​និង​បញ្ហា​និ​ទណ្ឌ​ភាព​ ​និង​គោលការណ៍​សម្រាប់​ការពារ​ ​និង​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​តាមរយៈ​សកម្មភាព​ប្រឆាំង​និ​ទណ្ឌ​ភាព​ ​ដែល​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ​។​

​យើងខ្ញុំ​សូម​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ទាំងឡាយ​ណា​ ​ដែល​សិទ្ធិ​របស់​គេ​មិន​ត្រូវ​បាន​អើពើ​ ​។​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ថ្កោលទោស​ ​និង​បញ្ចប់​នូវ​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​៕

សេចក្ដីថ្លែង​ការណ៍​នេះ​ចូលរួម​គាំទ្រ​ដោយ​៖​

​១​. ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេ​ម​បូ​ចា)
​២​. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់)
​៣​. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)
​៤​. ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CC​I​M​)
​៥​. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​សមាគម​អា​ដ​ហុ​ក​)
​៦​. ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​)
​៧​. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​(​លី​កា​ដូ)
​៨​. ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
​៩​. ​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
​១​០​. ​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
​១​១​. ​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
​១​២​. ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ (​L​RSU)
​១​៣​. ​អង្គការ​សមាគម​ធាងត្នោត​(​ស​ធ​ត​)
​១​៤​. ​Association​ ​Journalist​s ​T​i​m​or ​Lest​e​ (​A​J​T​L​)
​១​៥​. ​T​h​e​ ​Alliance​ o​f​ ​Independent​ ​Journalist​s (​A​J​I​), ​In​done​s​i​a​
​១​៦​. ​Centre​ ​for​ ​Independent​ ​Journalism​ (C​I​J)
​១​៧​. ​G​era​k​an​ ​Media​ ​Me​r​d​e​k​a​ (​G​era​m​m​)- ​Malaysia​
​១​៨​. ​T​h​e​ ​International​ ​Federation​ o​f​ ​Journalist​s (​IF​J)
​១​៩​. ​P​r​a​chat​a​i​, ​Thai​land​
​២​០​. ​Reporter​s ​Without​ ​Border​s (RS​F​)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Alliance Journalist Association (CamboJa)
២. Center for Alliance of Labor and Human Rights (CENTRAL)
៣. Cambodian Center for Human Rights (CCHR)
៤. Cambodian Center for Independent Media (CCIM)
៥. Cambodian Human Rights and Development Association (ADHOC)
៦. Cambodia Informal Workers Association (CIWA)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Tourism Workers Union Federation (CTWUF)
៩. Free Independent Trade Union Federation (FUFI)
១០. Federation of Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
១១. Independent Trade Union Federation (INTUFEE)
១២. Labour Rights Supported Union Khmer Employees of Naga (L.R.S.U)
១៣. Sahmakum Teang Tnaut Organization (STT)
១៤. Association Journalists Timor Leste (AJTL)
១៥. The Alliance of Independent Journalists (AJI), Indonesia
១៦. Centre for Independent Journalism (CIJ)
១៧. Gerakan Media Merdeka (Geramm)- Malaysia
១៨. The International Federation of Journalists (IFJ)
១៩. Prachatai, Thailand
២០. Reporters Without Borders (RSF)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា