សេចក្តីថ្លែងការណ៍

​ស្នើសុំ​ដោះលែង​ ​និង​ទម្លាក់​ចោល​បទ​ចោទ​ ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ការពារ​បរិស្ថាន​ ​លោក​ ​កើត​ ​សា​រ៉ា​យ

ចេញផ្សាយ ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២៤; ក្រុមសង្គមស៊ីវិល
F T M

​យុវជន​មួយ​ក្រុម​បាន​ជួបជុំគ្នា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ឱ្យ​ដោះលែង​ ​លោក​ ​សា​រ៉ា​យ​ ​កាលពី​ថ្ងៃ​ទី​ ​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​។​

​ក្រុម​យុវជន​ ​សហគមន៍​មូលដ្ឋាន​ ​សហជីព​ ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​មានការ​សោកស្តាយ​ ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​) ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម​មួយ​រូប​។​

​សូម​បញ្ជាក់​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ត្រូវ​បាន​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ចូល​ចាប់ខ្លួន​ ​ខណៈ​លោក​ ​កំពុង​បំ​ពេញការ​ងារ​នៅ​ការិយាល័យ​ ​រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វេលា​ ​ម៉ោង​១​៥​.​៤​៥​នាទី​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​តាម​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក​ ​សេង​ ​ហៀង​ ​ព្រះរាជអាជ្ញា​រង​នៃ​ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ក្នុង​ដីកា​នោះ​បាន​ត្រឹម​បញ្ជាក់​ ​ថា​ពាក់ព័ន្ធ​ករណី​ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។​ ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​មិន​ ​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​អំពី​បទចោទប្រកាន់​ទៅកាន់​លោ​កកើត​ ​សា​រ៉ា​យ​ ​និង​ក្រុម​គ្រួសារ​របស់​ ​លោក​ឡើយ​។​ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សារ​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ក៏បាន​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ពី​បទ​ ​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម​បន្ទាប់ពី​ផ្តន្ទាទោស​បទ​ម​ជ្ឈឹ​ម​ ​ព្រមទាំង​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគា​រ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

​ការ​ឃាត់ខ្លួន​ ​និង​ឃុំ​ខ្លួន​ ​លោ​កកើត​ ​សា​រ៉ា​យ​ ​គឺជា​ការ​បន្ត​បិទ​សំឡេង​ ​និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​បង្ក្រាប​ទៅលើ​សកម្មជន​សិទិ្ធ​មនុស្ស​ ​និង​បរិស្ថាន​ ​ដែល​នេះ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទិ្ធ​សេរីភាព​ ​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ ​ការ​ផ្តល់​បទសម្ភាសន៍​ដល់​សារ​ព័ត៌មាន​ ​ជាពិសេស​ការ​បញ្ចេញមតិ​ពី​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ព្រះវិហារ​ ​គឺជា​ការ​ខ្វាយខ្វល់​ចំពោះ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ ​និង​ពាំ​នាំក្ដី​កង្វល់​របស់​ពួកគេ​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយបញ្ហា​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ​។​ ​ការ​បញ្ចេញមតិ​របស់​លោក​គួរ​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​ជួយ​ដល់​អាជ្ញាធរ​ក្នុង​ការដោះស្រាយបញ្ហា​ជាជាង​ការ​ញុះញង់​។​ ​បន្ថែម​លើស​ពី​នេះ​ការ​ចាប់ខ្លួន​សកម្មជន​នៅ​កៀក​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ ​គឺ​រឹត​តែ​ធ្វើ​ឱ្យ​លោក​បាត់បង់​នូវ​សិទ្ធិ​សេរីភាព​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ​អំឡុង​ ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ​ ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចាត់ទុកថា​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​ ​ជួបជុំ​គ្រួសារ​ផង​ដែរ​។​

​សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ដែល​ជា​អតីត​ព្រះសង្ឃ​ក៏​ធ្លាប់​ត្រូវ​បាន​ ​អាជ្ញាធរ​ចាប់​ព្រះ​កាយ​ហើយ​ផ្សឹក​ ​នៅ​ពេលធ្វើការ​តស៊ូ​មតិ​ស្នើសុំ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​លោក​រ៉ុ​ង​ ​ឈុន​។​ ​សា​រ៉ា​យ​ ​ត្រូវ​បាន​កាត់ទោស​រួម​ជាមួយ​យុវជន​ជា​អតីត​សកម្មជន​សង្គម​ចំនួន​១​៣​នាក់​ផ្សេងទៀត​ដោយសារ​ ​គ្រានោះ​លោក​ត្រូវ​បាន​តុលាការ​រាជធានី​ ​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ញុះញង់​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​លោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ ​ពន្ធ​នាគា​រ​២​០​ខែ​ ​ប៉ុន្តែ​បន្ទាប់ពី​អនុវត្ត​ទោស​បាន​មួយ​ឆ្នាំ​បួន​ខែ​ ​ទោស​នេះ​ក៏​ត្រូវ​បាន​ព្យួរ​រយៈពេល​៦​ខែ​។​ ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ទី​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​។​ ​ការ​ផ្តន្ទាទោស​លោក​ ​សា​រ៉ា​យ​ ​និង​សកម្មជន​យុវជន​ ​៨​ ​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​។​

​យើង​ទាំងអស់គ្នា​ជា​ក្រុម​យុវជន​ ​សហគមន៍​ ​សហជីព​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ជាតិ​សូម​អំពាវនាវ​ដល់​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​មេត្តា​ទម្លាក់​ចោល​បទ​ចោទ​ ​និង​ដោះលែង​សកម្មជន​សិទិ្ធ​មនុស្ស​ ​និង​បរិស្ថាន​លោ​កកើត​សា​រ៉ា​យ​ ​ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ​ ​និង​បើកចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ​ ​ដែល​ខ្វល់ខ្វាយ​ ​ពី​បញ្ហា​សង្គម​។​ ​

យើងខ្ញុំ​ទាំងអស់គ្នា​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ ​មេត្តា​គោរព​និង​បើកចំហ​លំហ​សេរីភាព​អង្គការ​ ​សមាគម​ ​គោរព​សិទ្ធិមនុស្ស​ ​គោរព​សិទ្ធិ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​លើក​ក​ម្ពស់​សេរីភាព​បញ្ចេញមតិ​ដើម្បី​ចូលរួម​ ​ស្ថាបនា​ប្រទេសជាតិ​៕​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​)
២. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA​)
៣. ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ (​P​E​D​)
៤. ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
៥. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
៦. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (A​D​H​OC)
៧. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​ ​សិទ្ធិមនុស្ស​ (​CENTRAL​)
៨. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ ​កម្ពុជា​ (C​F​S​W​F​)
៩. ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (CO​M​F​R​E​L​)
១០. ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU)
១១. ​សហ​ព័ន្ធ​សហជីពកម្មករ​និ​យោ​ជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
១២. ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ (​P​D​P​-​Center​)
១៣. ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​ (Y​R​D​P​)
១៤. ​អង្គការ​ស​ម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​ ​និង​គណនេយ្យ​ភាព​សង្គម​ (C​I​S​A​)
១៥. ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ (C​I​D​)
១៦. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
១៧. ​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ (​CAT​U)
១៨. ​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
១៩. ​អង្គ​ការអប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ (​Y​E​D​P​)
២០. ​សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A)​
២១. ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្រ្តី​ភេទ​ (N​GO​-C​E​D​A​W​)
២២. ​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
២៣. ​សហ​ពន្ធ​័​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
២៤. ​អង្គការ​យេ​ន​ឌ​័​រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GAD​C)
២៥. ​អង្គការ​ស​ម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (C​H​R​A​C)
២៦. ​អង្គការ​សមាគម​ធាងត្នោត​ (S​T​T​)
២៧. ​ចលនា​មាតា​ធម្មជាតិ​
២៨. ​សហគមន៍​ព្រៃ​ឡង់​ (​ខេត្ត​ស្ទឹង​ត្រែង​)
២៩. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
៣០. ​សហគមន៍​ព្រៃឈើ​ត្រពាំង​ចាន់​ (​កំពង់ឆ្នាំង​)
៣១. ​សហគមន៍​ព្រៃ​ឡង់​ (​ព្រះវិហារ​)
៣២. ​សហគមន៍​ត្រពាំង​ជោ (​កំពង់ស្ពឺ​)
៣៣. ​សហគមន៍​រស្មី​សាមគ្គី​ (​កំពង់ស្ពឺ​)
៣៤. ​សហគមន៍​អម​លាំង​ (​កំពង់ស្ពឺ​)
៣៥. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
៣៦. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
៣៧. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​ល្អឆើត​ (​កំពង់ឆ្នាំង​)
៣៨. ​សហគមន៍​ដីធ្លី​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
៣៩. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោធិ៍សាត់​)
៤០. ​សហគមន៍​ភ្នំ​ក្រោម​ (​សៀមរាប​)
៤១. ​សហគមន៍​ដីធ្លី​តា​នី​ (​សៀមរាប​)
៤២. ​សហគមន៍​ដីធ្លី​ខេត្ត​ប៉ៃលិន​
៤៣. ​សហគមន៍​បឹង​ប្រាំ​ (​បាត់​ដំបង​)
៤៤. ​សហគមន៍​ដីធ្លី​អណ្តូង​ត្របែក​ (​ស្វាយរៀង​)
៤៥. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
៤៦. ​សហគមន៍​ព្រៃ​ឡង់​ (​ក្រចេះ​)
៤៧. ​សហគមន៍​ព្រៃ​ឡង់​ (​កំពង់ធំ​)
៤៨. ​សហគមន៍​ត្នោត​ជុំ​ (​ពោធិ៍សាត់​)
៤៩. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ខេត្ត​ព្រះវិហារ​
៥០. ​សហគមន៍​ដីធ្លី​ភូមិ​សិលា​ខ្មែរ​ (​បន្ទាយ​មានជ័យ​)
៥១. សហគមន៍ ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៥២. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៥៣. សហគមន៍សង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៥៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
៥៥. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៦. សហគមន៍មានជ័យ (ស្វាយរៀង)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា