សេចក្តីថ្លែងការណ៍

រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​វិ​ស័យ​​មីក្រូ​ហិរញ្ញវត្ថុ

ចេញផ្សាយ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២៤; ក្រុមសង្គមស៊ីវិល
F T M

តារាងបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ។

​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ​ដែល​ត្រូវ​ដាក់​មុន​ពេល​ការប្រជុំ​ពិនិត្យ​ឡើងវិញ​ជាសាកល​តាមកាល​កំណត់​​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ (​UP​R) ​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ ​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយបញ្ហា​នៃ​ការ​​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេង​ប្រ​វ័ញ្ច ​និង​ ​ការ​អនុវត្ត​ការ​ប្រមូល​ប្រាក់​សងបំណុល​ដោយ​រំលោភបំពាន​ ​ក្នុង​វិស័យ​​​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ ​។​

​ការ​អំពាវនាវ​សូម​ឱ្យ​មានការ​ដោះស្រាយ​ ​លើ​ការ​រំលោភបំពាន​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ធ្វើឡើង​ ​នៅពេលដែល​អនុសាសន៍​ចំនួន​ ​៣​០​ ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ការពិនិត្យ​ឡើងវិញ​ជាសាកល​តាមកាល​កំណត់​ (​UP​R) ​កាលពី​ឆ្នាំ​២​០​១​៩​ ​ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​ទទួលយក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ ​។​ ​ការ​រំលោភបំពាន​នេះ​ ​បាន​កើតឡើង​ជាយូរមកហើយ​ ​និង​ត្រូវ​បាន​ប្រជា​ពលរ​ដ្ឋ​ដឹង​លឺ​យ៉ាង​ទូលំទូលាយ​ ​។​ ​ការ​មិនបាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​អនុសាសន៍​ទាំង​ ​៣០​ ​ខាងលើ​ ​បានជា​ធ្វើ​ឱ្យវិ​ស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ភាព​រីក​ដុះដាល​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ទំហំ​ប្រាក់​ក​ម្ចី​ជាមធ្យម​បាន​កើន​ឡើង​ដល់​ជាង​ ​៥​.000 ​ដុល្លារ​ (​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​) ​ហើយ​ការ​បង្ខិតបង្ខំ​ឱ្យ​លក់​ដី​ ​បាន​កើតឡើង​យ៉ាង​ច្រើន​ករណី​គួរ​ឱ្យ​កត់សម្គាល់នៅ​ទូទាំង​ប្រទេស​ ​។

​កា​រដាក់​របាយការណ៍​របស់​ស្ថាប័ន​យើងខ្ញុំ​ ​ត្រូវ​បាន​ធ្វើឡើង​ ​បន្ទាប់ពី​បាន​តាមដាន​ ​និង​សិក្សាស្រាវជ្រាវ​ ​អំពី​ព័ត៌មាន​ដែល​មាននៅ​ក្នុង​ពាក្យបណ្តឹង​របស់​អ្នក​ខ្ចីប្រាក់​ ​។​ ​របាយការណ៍​នេះ​រៀបរាប់​យ៉ាង​លម្អិត​អំពី​ការ​រាយការណ៍​ ​និង​ភស្តុតាង​ពី​ប្រភព​ផ្សេងៗ​ ​ដែល​បង្ហាញ​ថា​ ​តើ​បន្ទុក​បំណុល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដោយ​របៀបណា​ ​ដល់​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​សិទ្ធិ​ទទួល​បានសុខុមាល​ភាព​ ​សិទ្ធិ​ទទួល​បានការ​ហូបចុក​ ​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ ​និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​។​ ​ល​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​បាន​ព្រមាន​អំពី​ការ​បាត់បង់​ដី​ ​ដោយ​ផ្អែកលើ​ទំហំ​នៃ​ការ​សង​ត្រឡប់​លើក​ម្ចី​ខ្នាត​តូច​ ​ជាមធ្យម​ ​ដែល​មាន​ក​ម្រិ​ត​ខ្ពស់​នៅ​កម្ពុជា​ ​និង​ការប្រើប្រាស់​ដីធ្លី​ជា​ទ្រព្យ​ធានា​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​បាន​សម្តែង​ការ​ព្រួយបារម្ភ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ថា​ ​ប្រាក់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ ​។​ ​ការសិក្សាបែបបរិមាណ​ចំនួន​បី​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​រក​ឃើញ​ថា​ ​ប្រមាណ​ជា​ ​៦​% ​នៃ​អ្នក​ខ្ចីប្រាក់​ ​បាន​លក់​ដី​ដើម្បី​សងបំណុល​ខ្នាត​តូច​ ​។​ ​ការ​រក​ឃើញ​របស់​ការសិក្សា​មួយ​ ​បាន​បង្ហាញ​ថា​ ​នៅចន្លោះ​ឆ្នាំ​ ​២​០​១​៧​ ​ដល់​ឆ្នាំ​ ​២​០​២​២​ ​ពល​រដ្ឋកម្ពុជា​ប្រមាណ​ជា​ ​១​៦​៧​.​០​០​០​ ​នាក់​ ​បាន​ធ្វើការ​លក់​ដី​ដើម្បី​សង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​។​

​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ ​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ​បាន​អំពាវនាវ​ឲ្យ​មានការ​អនុគ្រោះ​ទៅលើ​ក​ម្ចី ​និង​ស្នើ​ឱ្យ​មាន​វិធានការ​ដោយ​ផ្ទាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ច្រើនជាង​មុន​ ​ក្នុង​ការ​គ្រប់​គ្រង​ប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ការ​ឃ្លាំមើល​អ្នកផ្តល់​ប្រាក់​ក​ម្ចី ​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​បាត់បង់​ដីធ្លី​ ​និង​ការ​កើន​ឡើង​នៃ​ភាព​ក្រីក្រ​ដែល​ទាក់ទង​នឹង​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​ការ​ស្តង់​មតិ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កុមារ​ច្រើនជាង​ ​៣​% ​នៅ​ក្នុង​គ្រួសារ​​​ដែល​ផ្តល់​បទសម្ភាសន៍​ ​បាន​ឈប់​រៀន​ ​ជាពិសេស​ដោយសារតែ​បញ្ហា​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើយ​បន្ថែម​ពីនេះទៅ​ទៀត​ ​កុមារ​ច្រើនជាង​ ​៤​% (​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ក្មេង​ត្រឹម​១​០​ឆ្នាំ​) ​បាន​ចេញទៅ​ធ្វើការ​ដើម្បី​សងបំណុល​ទៅ​កាន់មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​នៅ​ក្នុង​ការ​ស្តង់​មតិ​ដែល​មាន​លក្ខណៈ​តំណាង​ ​១​៨​,​៣​% ​នៃ​ក្រុម​គ្រួសារ​​​ដែល​មាន​ក​ម្ចី ​បាន​និយាយ​ថា​ ​ពួកគេ​កាត់បន្ថយ​ការ​ហូបចុក​បន្ទាប់ពី​ពួកគេ​បាន​ខ្ចីប្រាក់​ ​ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ ​៨​,​៥​% ​បាន​រាយការ​ណ៍​ថា​ ​គ្រួសារ​ពួកគេ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះ​ទេ​ ​។​

​រហូត​មកដល់ពេលនេះ​ ​នៅ​មិនទាន់​មាន​ចំណាត់​ការ​ណាមួយ​ដែល​ច្បាស់លាស់​ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​លើ​កំណែ​ទម្រង់​នោះ​ទេ​ ​។​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ធានា​ឱ្យ​មាន​ការបញ្ឈប់​នូវ​ការ​រំលោភបំពាន​ទាំងនេះ​។​ ​នៅ​ថ្ងៃ​ទី​ ​០​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៤​ ​ក្នុង​សម័យប្រជុំ​លើក​ទី​ ​៤​៦​ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​សូម​សួរ​ទៅកាន់​អ្នកតំណាង​ប្រទេស​កម្ពុជា​ ​អំពី​កំណត់​ត្រា​របស់​ខ្លួន​ស្តីពី​ការ​ការពារ​អ្នកជា​ប់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​។​

​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​បន្ថែម​ទៀត​ដល់​រដ្ឋ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ ​សូម​ឱ្យ​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោម​ ​និង​សូម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលយក​ទាំងនោះ​ ​៖​

• ​អនុវត្ត​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​ ​និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​។​ ​ហាមឃាត់​ការប្រើប្រាស់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​ធានា​ ​សម្រាប់​ក​ម្ចី​ខ្នាត​តូច​ ​ដោយ​ផ្តល់​អាទិភាព​លើក​ម្ចី​ដែល​ផ្តល់​ទៅ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ ​និង​អ្នក​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ ​។​ ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងអស់​ ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​កាន់កាប់​ជា​ទ្រព្យ​ធានា​លើ​បំណុល​ខ្នាត​តូច​ ​មក​ម្ចាស់​កម្ម​សិទិ្ធ​ស្រប​ច្បាប់​វិញ​ ​។​

• ​លើក​ក​ម្ពស់​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ ​។​ ​បង្កើត​យន្ត​ការ​អនុគ្រោះ​លើ​បំណុល​ ​សម្រាប់​គ្រួសារ​​​ដែល​ជំពាក់​បំណុល​ច្រើនលើស​លុប​ ​និង​ផ្តល់​អាទិភាព​នៃ​ការ​អនុគ្រោះ​បំណុល​នោះ​ ​ដល់​ជនជាតិ​ដើម​ភាគតិច​ ​និង​គ្រួសារ​​​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ ​។​

• ​លើក​ក​ម្ពស់​សិទ្ធិ​ទទួល​បានសុខុមាល​​ភាព​ ​សិទ្ធិ​ទទួល​បាន​អាហារ​ ​និង​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​។​ ​ចាត់វិធានការ​ជាក់ស្តែង​ ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ ​និង​ការអប់រំ​ក​ម្រិ​ត​បឋមសិក្សា​និង​មធ្យមសិក្សា​ ​ដោយ​ឥត​គិតថ្លៃ​ពេញលេញ​ ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ​ដើម្បី​កាត់បន្ថយ​ការ​ជាប់​បំណុល​ដែល​កើត​ចេញពី​ការ​ចំណាយ​ទាំងនេះ​ ​។

ភាសាដទៃទៀត ៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាបារាំងទាញយកសេចក្តីថ្លែងការណ៍ជាភាសាអាល្លឺម៉ង់

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal ៖ (+៨៥៥) ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 លោក Mathias Pfeifer មន្រ្តីកម្មវិធីនៅអង្គការ FIAN អាល្លឺម៉ង់ តាមរយៈ Signal ៖ +៤៩ ១៧ ៦៥៤ ១១៣ ៩៨៨ និង តាមរយៈអ៊ីម៉ែល៖ m.pfeifer@fian.de (ភាសាអង់គ្លេស និងអាល្លឺម៉ង់)
 លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា តាមរយៈ Signal ៖ (+៨៥៥) ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
 លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត តាមរយៈ Signal ៖ (+៨៥៥) ៨៩ ៦៦៦ ០១៣ ឬតាមរយៈអ៊ីម៉ែល director@teangtnaut.org (ភាសាខ្មែរ និងអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា