របាយការណ៍សង្ខេប

សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សង្គម​ស៊ីវិល​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១០
F T M

សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បញ្ជាក់ពីការភ័យខ្លាចអស់រយៈពេលជាយូរមកហើយ ចំពោះចេតនារបស់រដ្ឋាភិបាល ដែល ចង់់ បាន ច្បាប់ នេះ ដើម្បីត្រួតត្រា ជាជាងលើកស្ទួយ និងពង្រឹង សង្គមស៊ីវិល។ សេចក្តីព្រាងច្បាប់ – ដែលស្ថិតនៅឆ្ងាយពីកំរិត កំណត់​នៃប​ទដ្ឋានអន្តរជាតិសម្រាប់ច្បាប់ស្តីពីវិស័យមិនទទួលផលកំរៃ – គឺជា​ការគំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សង្គម​ស៊ីវិល​ក្នុង​ប្រទេសកម្ពុជា ក្នុងរយៈពេលច្រើនឆ្នាំ។ នៅពេលដែលការគំរាមកំហែងអាចទំនងជាមានសភាពធ្ងន់ធ្ងរបំផុត ចំពោះ​អ្នក​ការ​ពារសិទ្ធិមនុស្ស វាក៏មានកត្តាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍសហគមន៍ និងការចូលរួមក្នុង ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ក្នុង​កំរិតទូលំទូលាយមួយ។

បើពិនិត្យមើលមួយភ្លែត សេចក្តីព្រាងច្បាប់ ហាក់ដូចជាមានភាពវិជ្ជមាន ដោយក្នុងនោះ​មាន​ការ​លុប​ចោល​នូវ​បញ្ញាត្តិ​មាន​ភាព​ជ្រុល​ហួសហេតុមួយចំនួន ដែលរដ្ឋាភិបាលធ្លាប់លើកយកមកជជែកពិភាក្សាក្នុងអតីតកាល។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី – ទាំងមាត្រា នឹងស្មារតីនៃច្បាប់ – នៅតែផ្តល់អោយមាននូវទុក្ខទោសក្រៃលែងដល់សង្គមស៊ីវិល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា