របាយការណ៍សង្ខេប

ការ​បដិសេធ​សិទិ្ធ​បោះ​ឆ្នោត៖​ការបន្លំ​ភាព​ មិន​ប្រក្រតី​ និង​ការ​គំរាមកំហែង ​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ឆ្នាំ​២០១៣

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៣
F T M

របាយការណ៍​នេះ​នឹង​ចង​ក្រង​នូវ​លទ្ធផល​ពី​អ្នក​សង្កេត​ការណ៍​ចំនួន​១៧៣​នាក់ ជា​បុគ្គលិក​និង​ដៃ​គូ​ដែល​បាន​ចុះ​ទៅ​សង្កេតការណ៍​តាម​មណ្ឌល​បោះឆ្នោត​ជាង​១០០​កន្លែង១។ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មណ្ឌល​បោះឆ្នោត​ចំនួន ១៩,០០៩​មណ្ឌល។ ជា​ការ​ពិត របាយការណ៍​នេះ​មិន​មាន​បំណង​ក្នុង​ការ​វិភាគ​ឲ្យ​បាន​លំអិត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​នូវ​រូបភាព​មួយ​ចំនួន​ដែល​បង្ហាញ​អំពី​តម្រូវ​ការ​ការ​ស៊ើប​អង្កេត​បន្ថែម​។

ជា​រួម ​អ្នក​សង្កេតការណ៍ ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ មួយ​ចំនួន ដែល​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​នៅ​តាម​មណ្ឌល​ដែល​អ្នក​ទាំង​នោះ​បាន​ឃ្លាំ​មើល។ ​បញ្ហា​ទាំងអស់​ត្រូវ​បាន​ចែក​ជា ៣ក្រុម ​សំខាន់ៗ​គឺ៖ ​ទី​មួយ​គឺ ​ភាព​មិន​ប្រក្រតី​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​រួម​មាន​ការ​បាត់​ឈ្មោះ​ដែល​មិន​មាន​មូលហេតុ ​និង​ការ​បដិសេធ​សិទិ្ធ​បោះឆ្នោត ​ទី​ពីរ​គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​ក្នុង​ការ​បន្លំ​សន្លឹក​ឆ្នោត ​និង ​ទីបី​គឺ​ការ​គំរាមកំហែង ​និងការ​រំខាន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា