ចម្រៀងបឹងទឹកភ្នែកនៅថ្ងៃទិវាលំនៅឋានពិភពលោកឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២បឹង និងតំបន់ដីសើម នៅជុំវិញរាជធានីភ្នំពេញ គឺជាលំនៅឋានរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវភាពរស់នៅ ការការពារទឹកជំនន់ និងការគ្រប់គ្រងទឹកកខ្វក់ ។ ការបំផ្លិចបំផ្លាញបឹងដើម្បីធ្វើគម្រោងអភិវឌ្ឍន៍ កំពុងតែធ្វើឱ្យមានការបណ្ដេញចេញ បាត់បង់ប្រាក់ចំណូល និងអសន្ដិសុខស្បៀង ព្រមទាំងបណ្ដាលឱ្យរាជធានីភ្នំពេញ ទទួលរងនូវការជន់លិចយ៉ាងអាក្រក់ ។
ដើម្បីប្រារព្ធទិវាលំនៅឋានពិភពលោកឆ្នាំ២០២២នេះ សូមស្ដាប់ចម្រៀងរ៉េបរបស់ លោក គា សុគុណ ដែលមានចំណងជើងថា “បឹងទឹកភ្នែក” ដែលបានចេញផ្សាយរួមគ្នារវាង អង្គការលីកាដូ អង្គការសមាគមធាងត្នោត និងអង្គការសមធម៌កម្ពុជា ដោយបង្ហាញពីបញ្ហាលំបាករបស់សហគមន៍ កើតចេញពីគម្រោងអភិវឌ្ឍន៍ទាំងនេះ ។ អាជ្ញាធរ គួរតែបញ្ឈប់ការផ្ដល់បឹង និងតំបន់ដីសើម ទៅក្រុមហ៊ុន និងឧកញ៉ា ហើយរក្សាបឹងធម្មជាតិទាំងនេះពីការបំផ្លិចបំផ្លាញតទៅមុខទៀត ។
#បញ្ឈប់ការលុបបឹង #គ្មានការលិចលង់ក្នុងទីក្រុង
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី