សកម្មជនបឹងកក់ត្រូវបានវាយយ៉ាងសាហាវ ដោយកងកម្លាំងនគរបាលជាច្រើននាក់ អំឡុងពេលបណ្តេញចេញដោយបង្ខំ
ចេញផ្សាយ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១កាលពីថ្ងៃម្សិលមិញ គឺជាការបណ្តេញចេញដោយបង្ខំយ៉ាងហិង្សាបំផុតមកលើប្រជាពលរដ្ឋបឹងកក់ គិតមកមកទល់ពេលនេះ។ នៅរសៀលនេះ កងនគរបាលអន្តរាគមន៍កុប្បកម្ម និងក្រុមសន្តិសុខខណ្ឌដូនពេញ ប្រមាណជា ១០០នាក់ បានពង្រាយកម្លាំង នៅជិតផ្ទះប្រជាពលរដ្ឋបឹងកក់។ គ្រឿងចក្រពីរដែលការពារ ដោយកងកម្លាំងប្រដាប់អាវុធ បានបន្តឈួសកំទេចផ្ទះជាច្រើនគ្រួសារ ដែលគ្រួសារទាំងនោះ ត្រូវបានកាត់ចេញពីដីទំហំ ១២.៤៤ ហិចតា ដែលផ្តល់ជូនទៅដល់គ្រួសារសេសសល់នៅក្នុងតំបន់បឹងកក់។
នៅរសៀលបន្តិច នៅពេលដែលគ្រឿងចក្រកំពុងរំកិលទៅរកផ្ទះផ្សេងទៀត សកម្មជនដីធ្លី លោក សួង សុភ័ណ្ឌ ត្រូវបានគេវាយដំដោយក្រុមមន្ត្រីនគរបាលបង្ក្រាបបាតុកម្ម ដែលបណ្តាលឲ្យសុភ័ណ្ឌរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើតែស្លាប់ បន្ទាប់ពីអ្នកទាំងនោះបានទាត់ និងវាយគាត់ដោយដំថ្ម។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី