វីដេអូ

សេចក្តី​សង្ឃឹម​របស់​កុមារ

ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នៅថ្ងៃនេះ ជាថ្ងៃ​ប្រារព្ធ​ទិវា​ខួប​លើកទី​ ២៥ នៃអនុ​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទិ្ធ​កុមារ (CRC)។ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​ទទួល​ព្រម​លើ​អនុ​សញ្ញា CRC នេះ ដោយ​សន្យា​នឹង​ការពារ​ និង​លើក​កំពស់សិទិ្ធ​ជាមូលដ្ឋាន​ទាំង​បួន​របស់​កុមារ​នៅ​ទូ​ទាំង​ប្រទេស៖ "សិទិ្ធក្នុងការ​រស់​រាន​មាន​ជីវិត សិទិ្ធក្នុង​ការអភិវឌ្ឍន៍ សិទ្ធិក្នុង​ការ​ការ​ពារពី​ឥទ្ធិពលអាក្រក់​ ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ជ និង​សិទិ្ធក្នុង​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុងជីវិត​​គ្រួសារ ​វប្បធម៌ និង​សង្គម"។

នៅ​ថ្ងៃ​នេះ អង្គការ​ លីកាដូ ​បាន​ចេញ​ផ្សាយ​នូវ​វី​ដេអូ​របស់​កុមារី សេង សុខឃីម ដែល​មាន​អាយុ ១៦​ឆ្នាំ និង​​ជា​កុមារ​ដែល​សកម្ម​ក្នុង​ការ​លើក​កំពស់​ និង​ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុង​សហគមន៍របស់​នាងនៅ​ឃុំ​ បាក់​ខែង រាជ​ធានី​ភ្នំពេញ។ សុខឃីម ជា​សមាជិកបណ្តាញ​​ក្រុម​ការ​ពារ​កុមារ (CPGs) របស់​អង្គការ​ លីកាដូ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍ដើម្បី​លើក​កំពស់​កុមារ ក្មេង​ជំ​ទង់ និង​យុវជន ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិទិ្ធ​កុមារ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា