វីដេអូ

សហគមន៍ដីក្រហម​ទាមទារ​រកយុត្តិធម៌​ ក្រោយការ​បណ្ដេញចេញ​យ៉ាងហិង្សា​អស់រយៈពេល​១០ឆ្នាំ

ចេញផ្សាយ ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៩
F T M

​ថ្ងៃនេះ​ជាថ្ងៃខួប​គម្រប់​១០ឆ្នាំនៃ​ការបណ្ដេញចេញ​ដោយបង្ខំ​យ៉ាងហិង្សា​នៅសហគមន៍​ដីក្រហម​ក្នុង​រាជធានី​ភ្នំពេញ។​ អង្គការ​លីកាដូ​ធ្វើការ​ចែករំលែក​វីដេអូ​ដែល​ផលិត​ដោយ​សហគមន៍​នេះ ​និង​បន្តជំហរ​ជាសាមគ្គីភាព​ជាមួយ​អ្នកទាំងនោះ​ ក្នុងការ​ស្វែងរក​យុត្តិធម៌​ ក៏ដូចជា​សូមស្នើ​សុំដោយ​ទទូច​ឱ្យ​បញ្ចប់ការ​បណ្ដេញ​ចេញ​ដោយបង្ខំ។​

កាល​ពី​ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០០៩​ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដីក្រហម​ដែល​កំពុង​ព្យាយាម​បញ្ឈប់​គ្រឿង​ចក្រ​ឈូសឆាយ​ផ្ទះសំបែង​របស់​ពួកគាត់​ ត្រូវបាន​ទទួលរង​អំពើហិង្សា​ពីសំណាក់​សន្ដិសុខ​និង​កម្មករ​សំណង់​របស់​ក្រុមហ៊ុន​7NG​ ដោយ​មានការ​គាំទ្រពី​សំណាក់​នគរបាល​បង្ក្រាប​កុប្បកម្ម​ ដែល​ប្រដាប់​ដោយ​កាំភ្លើងវែង-ខ្លី​ ដំបងឆក់​ បំពង់​ពន្លត់​អគ្គីភ័យ​ ឡានទឹក​និងឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ជាដើម។​ មនុស្ស​យ៉ាងតិច១៨​នាក់​ ត្រូវបាន​រងរបួស ​ហើយ​ក្នុងនោះ​មានអ្នក​រងរបួស​ធ្ងន់​ផងដែរ។​

ផ្ទះសំបែង​ប្រមាណ​ជាង១០០ខ្នង​ ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទិចខ្ទី​គ្មានសល់​ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវបាន​បណ្ដេញចេញដោ​យបង្ខំ​ឱ្យទៅតាំង​ទីលំនៅថ្មី​នៅឆ្ងាយ​ពីរាជធានីភ្នំ​​ពេញ​ ដែលគ្មាន​សេវាសាធារណៈ​ជាមូលដ្ឋាន​ (ទឹក-ភ្លើង)​ និង​បាត់បង់​ការងារ​និង​ការអប់រំ។​ រយៈពេល​១០ឆ្នាំ​ក្រោយមក​ គ្រួសារ​ជាច្រើន​ទាំងនោះ​ ត្រូវបន្ត​រស់នៅ​ក្នុងភាព​ក្រីក្រនៅ​តំបន់​ដែល​គ្មានការ​អភិវឌ្ឍន៍ ហើយ​ការ​ស្នើសុំ​របស់​ពួកគាត់​ដើម្បី​ទទួល​បាន​សំណង​សមរម្យ​គឺនៅតែ​មិនទាន់ត្រូវបាន​អើពើ។

​គាំទ្រ​សហគមន៍​ សូមជួយ​ចែករំលែក​វីដេអូនេះ!

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា