កម្រង​រូបភាព

ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​៣​

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៣
F T M

​នា​ព្រឹកនេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​០​០​០​នាក់​ ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៣​ ​នៅ​២​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​-​កម្មការិនី​ ​សហជីព​ ​និង​សមាជិក​សង្គម​ស៊ីវិល​ ​បាន​ជួបជុំគ្នា​ ​នៅ​វត្តភ្នំ​ ​និង​នៅ​ខាងមុខ​រដ្ឋសភា​ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ការងារ​ ​និង​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សហជីព​ ​។​

​កម្មករ​កាត់​ដេរ​ ​កម្មករ​សំណង់​ ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​កសិករ​ ​កម្មករ​ផ្នែក​សេវា​ក​ម្សាន្ត ​កម្មករ​តាម​ផ្ទះ​ ​កម្មករ​ផ្នែក​វិ​ស​័​យ​ទេសចរណ៍​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​នា​ព្រឹកនេះ​ ​។​ ​សកម្មជន​សហជីព​ ​និង​កម្មករ​ ​បាន​ដង្ហែក្បួន​ ​ពី​វត្តភ្នំ​ ​ទៅកាន់​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​បាន​សម្ដែង​មតិ​ ​ច្រៀង​ចម្រៀង​ ​និង​ចែករំលែក​មតិ​យោបល់​ផ្សេងៗ​ ​នៅ​ក្នុង​វេទិកា​ ​សាធារណៈ​មួយ​ ​។​ ​មនុស្ស​មួយ​ក្រុម​ទៀត​ ​បាន​ដង្ហែក្បួន​ពី​រដ្ឋសភា​ ​ទៅកាន់​ ​រូបសំណាក​លោក​ ​ជា​ ​វិជ្ជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​ជួបជុំគ្នា​ ​និង​សម្ដែង​មតិ​ ​។​

​ក្រុម​ទាំងពីរ​ ​បាន​ប្រគល់​ញត្តិ​ឱ្យ​តំណាង​មកពី​រដ្ឋសភា​ ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​និង​សាលា​រាជធានី​ភ្នំពេញ​ ​។​ ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​ ​ត្រូវ​បាន​ឃ្លាំមើល​ ​ដោយ​នគរបាល​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​ប្រមាណ​ជា​ ​១​០​០​នាក់​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា