កម្រង​រូបភាព

សហគមន៍​ដីធ្លី​ជាច្រើន​ ​នៅ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​ CC​F​C ​

ចេញផ្សាយ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣
F T M

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ ​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​ព្រះវិហារ​ ​និង​ត្បូងឃ្មុំ​ ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ទាំង​បី​រូប​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ ​ចោទប្រកាន់​ពី​បទ​ ​​រួមគំនិតក្បត់​​ និង​ញុះ​ញង់​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​រតនគិរី​ ​។​

​អំឡុង​ពេល​ប្រមូលផ្តុំ​គ្នា​នៅ​​រាជធានី​ភ្នំពេញ​ ​អាជ្ញាធរ​មូលដ្ឋានបាន​គម្រាម​កំហែង​អ្នកតំណាង​ ​និង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​ខេត្ត​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ត្បូងឃ្មុំ​ ​ដោយ​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​ ​ប្រសិនបើ​ពួកគេ​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​ការ​ប្រមូលផ្តុំ​គ្នា​នេះ​ ​ត្រូវ​​បាន​បន្ត​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​៩​ ​និង​ទី​ ​២​០​ ​ខែ​ឧសភា​ ​ដោយ​ពលរដ្ឋ​សហគមន៍​ដីធ្លី​មកពី​ខេត្ត​ស្វាយរៀង​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា