អត្ថបទខ្លីៗ

អ្នកដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រាលើបណ្តោយផ្លូវជាតិលេខ ២ ត្រូវបានរារាំងពីសំណាក់ទាហាន និងនគរបាល ក្នុងខេត្តតាកែវ

ចេញផ្សាយ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៤
F T M

ព្រះសង្ឃ និងជនស៊ីវិលជាង ១០០ អង្គ និងអ្នក កំពុងត្រូវបានរារាំងមិនឲ្យដើរហែ ក្បួនធម្មយាត្រា-សិទ្ធិយាត្រា ក្នុងខេត្តតាកែវ ពីសំណាក់ទាហាន និងមន្ត្រីនគរបាលដែល បំពាក់ដោយអាវុធ តាមបញ្ជារបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ អាជ្ញាធរ អះអាងថា ការដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រាអហិង្សានេះ នឹងមិនត្រូវអនុញ្ញាតនោះទេ បើមិនមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

ការយាយីរបស់អាជ្ញាធរបានកើតមានឡើងតាំងពីម្សិលមិញមកម្ល៉េះ ពេលដែល អាជ្ញាធរបិទទ្វារបងវត្ត សោម ស្ថិតក្នុងស្រុកគីរីវង្ស ខេត្តតាកែវ។ ជាលទ្ធផល ព្រះសង្ស និង ប្រជាពលរដ្ឋដែលចូលរួមការដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា មិនមានទីកន្លែងសម្រាប់ ស្នាក់នៅ ហើយត្រូវស្នាក់នៅលើដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។

នៅកន្លែងដ៏ទៃទៀតនៃប្រទេសកម្ពុជា ក្រុមផ្សេងទៀតបានចាប់ផ្តើមដើរហែក្បួន ធម្មយាត្រា-សិទ្ធិយាត្រាអហិង្សា តាមបណ្តោយផ្លូវជាតិ លេខ ១ ៣ ៤ ៥ ៦ និងលេខ ៧ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយក្រុមទាំងអស់នឹងជូបជុំគ្នានៅរាជធានីភ្នំពេញ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា