អត្ថបទខ្លីៗ

ការ​ដើរ​ហែ​ក្បួន​អហិង្សា​ទូ​ទាំង​ប្រទេស​ក្នុង​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ​កំពុង​ចាប់​ផ្តើម​

ចេញផ្សាយ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៤
F T M

នាព្រឹកនេះ នៅ​ក្នុង​ស្រុក​ អូរជុំ ខេត្ត​រតនគិរី សកម្ម​ជនសិទិ្ធមនុស្ស​​ប្រមាណ​ជាង ២៥០​នាក់ ដែលដឹក​នាំ​ដោយ​ព្រះ​សង្ឃ​ បាន​ចាប់​ផ្តើម​ការ​ដើរ​ហែ​ក្បួន​ធម្ម​យាត្រា​-សិទិ្ធ​យាត្រា​អហិង្សា​ទូទាំងប្រទេស​នា​ឆ្នាំ​នេះ​ ដើម្បីប្រារព្ធ​ទិ​វា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ឆ្នាំ​២០១៤។

សកម្ម​ជន​ និង​ព្រះ​សង្ឃ​ជាច្រើន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ស្រុក​ អូរ​ជុំ នៅ​វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​ដើរ​ហែ​ក្បួន​ទៅ​កាន់​ទី​ក្រុង​បាន​លុង។ ការ​ដើរ​ហែ​ក្បួន គឺ​បាន​ចាប់​ផ្តើម​ បន្ទាប់​ពី​មាន​ការ​ប្រារព្ធ​កម្ម​វិធី​សំដែង​របាំ​ប្រពៃ​ណី​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​កាល​ពី​យប់​ម្សិល​មិញ រួម​ជា​មួយ​ការ​ចែក​រំលែក​រឿង​រ៉ាវ​ដែល​ប្រជាពលរដ្ឋ​ភាគ​តិច​ទាំង​នោះ​បាន​ជួប​ប្រទះ​ដូចជា​រឿង​ជម្លោះ​ដី​ធ្លី និង​បញ្ហា​រំលោភ​សិទិ្ធ​មនុស្ស​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ និង​សហគមន៍​របស់​អ្នក​ទាំង​នោះ។

ឥឡូវ​នេះ អ្នក​ដើរ​ហែ​ក្បួន​ កំពុង​សម្រាក​នៅ​រម្យ​ណីយ​ដ្ឋាន​ធម្ម​ជាតិ បឹង​យក្ស​ឡោម ជា​កន្លែង​ដែល​ព្រះ​តេជ​គុន លួន សុវាត កំពុង​មាន​សង្ឃ​ដីកា​ទៅ​កាន់​ប្រជាពលរដ្ឋ​ ដែល​ជា​ផ្នែក​មួយ​​នៃ​កម្ម​វិធី​វេទិកា​សាធារណៈ​របស់​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ។

អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​តំបន់​ និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្តរតនគិរី បាន​និយាយ​ថា វា​ជា​ក្បួន​ធំ​បំផុត​មិន​ធ្លាប់​មាន​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​។

លើស​ពី​នេះ អ្នក​រៀប​ចំ​កម្ម​វិធី​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ និង​ព្រះ​សង្ឃមួយ​ចំនួន​ទៀត​​ បាន​ចាក​ចេញ​ពី​ការិយាល័យ​អង្គការ​សិទិ្ធមនុស្ស លីកាដូ នា​ព្រឹក​នេះ ដើម្បី​ចូល​រួម​ជា​មួយ​សហគមន៍​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​ការ​ចាប់​ផ្តើម​ប្រារព្ធ​ការ​ដើរ​ហែ​ក្បួន​ធម្មយាត្រា​-​​សិទិ្ធយាត្រា នៅ​ទូ​ទាំង​ប្រទេស​ តាម​​​ផ្លូវ​ជាតិ​ចំនួន ៦ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា