កម្រង​រូបភាព

យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​ ​និង​អ្នកការពារ​សិទិ្ធ​មនុស្ស​

ចេញផ្សាយ ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២១
F T M

​នៅ​រយៈពេល​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​បានធ្វើទុក្ខបុកម្នេញ ​ចាប់ខ្លួនដាក់​ពន្ធ​នាគា​រខ្លួន និងផ្ដន្ទាទោស ​អ្នកការពារ​បរិស្ថាន​​និង​សកម្មជន​សង្គម​ជាច្រើន ​ដែល​បានលើក​ឡើង​ពីការព្រួយបារម្ភ​ជុំវិញ​បញ្ហា​​ដូចជា ​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ​អាជីវកម្ម​បូម​ខ្សាច់​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក៏ដូចជា សិទ្ធិ​ការងារ​ និងសិទ្ធិនយោបាយ ជាដើម ​។​

​នៅមុន​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ខាងមុខនេះ​ ​ក្រុម​សង្គម​ស៊ីវិល​ ​នឹង​ធ្វើ​ការ​តស៊ូមតិជារៀងរាល់​សប្ដាហ៍ ​ដើម្បី​ស្នើសុំ​ឱ្យ​ដោះលែង​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំងអស់​​ដែល​កំពុង​ជាប់ឃុំក្នុង​ពន្ធនាគារ​ ​និងដើម្បី​លើកឡើង​ពី​ភាព​ក្លាហាន និងការងារ​លំបាក​ៗ​​​ ​ដែល​អ្នក​ទាំងនេះ​បាន​ធ្វើ​កន្លងមក​ ​នៅមុន​ពេល​ចាប់ខ្លួន​​ ​។​ សកម្មជន៦នាក់​ក្នុង​ចំណោម​ពួកគេ​គឺជា​អ្នកការពារ​បរិស្ថាន​មកពី​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ដែលកំពុង​ប្រឈម​នឹងការ​ចោទប្រកាន់ដោយមិនសមហេតុផល​ពី បទរួមគំនិត​ក្បត់ ដោយក្នុង​នោះមាន២នាក់ ត្រូវបានចោទ​ប្រកាន់​បន្ថែមទៀត​ពី​ បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ។ អ្នក​ផ្សេងទៀត​គឺជាអ្នកដឹកនាំ​សហជីព ព្រះសង្ឃ និងសមាជិក​ក្រុមយុវជន​ខ្មែរថាវរៈ ។

សកម្មជន​​ទាំងនេះ ​តែង​បញ្ចេញ​មតិ​អំពី​បញ្ហា​ដែល​មានសារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​​បែរជាត្រូវទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ​ ​និង​ការ​ផ្តន្ទាទោស​ដាក់ពន្ធ​នាគា​រ​ទៅវិញ​ ​។​

​ដល់​ពេលហើយ​ដែលត្រូវ​​ទម្លាក់ចោល​បទចោទ និង​ដោះលែង​សកម្មជន​ទាំងនេះ ក៏ដូចជាអ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា