កម្រង​រូបភាព

​ការ​បន្លឺ​សំឡេង​របស់​សកម្មជន​សិទិ្ធ​ការងារ​ជា​ស្ត្រី​

ចេញផ្សាយ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២
F T M

នៅ​ក្នុងរយៈពេល​ ​១​៦​ ​ថ្ងៃ​ ​នៃ​យុទ្ធនាការ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ៗ​ ​អំពី​សកម្មជន​ជា​ស្ត្រី​ទាំងនោះ​និយាយ​អំពី​ភាព​ក្លាហាន​ងើប​ឈរ​ឡើង​ដើម្បី​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​និង​តស៊ូ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេ​ន​ឌ័​រ​នៅកន្លែង​ការងារ​ ​។​ ​សកម្មជន​ជា​ស្ត្រី​នីមួយៗ​ ​មាន​ប្រវត្តិ​ខុសៗគ្នា​ ​ប៉ុន្តែ​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​ក្នុង​វិ​ស័យ​រោងចក្រ​ ​កម្មករ​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើ​រ៉ឺម៉ក​កង់​បី​ ​អ្នក​បម្រើ​តាម​ផ្ទះ​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ដទៃទៀត​ ​។​

​ទោះ​ជា​កំពុង​ប្រឈមមុខនឹង​បញ្ហា​ប្រឈម​ជាច្រើន​ជាមួយនឹង​និយោជក​យ៉ាងណាក៏ដោយ​ ​ក៏​ស្ត្រី​ទាំងនោះ​នៅតែ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ ​ក្នុង​ការ​ទាមទារ​ ​និង​ការពារ​នូវ​សិទិ្ធ​របស់​ពួកគេ​ ​និង​អ្នកដទៃ​ ​។​ ​សូម​អាន​រឿងរ៉ាវ​ទាំងស្រុង​របស់​អ្នកនោះ​ ​នៅ​ក្នុង​របាយការណ៍​សង្ខេប​របស់​អង្គការ​លី​កា​ដូ ​ដែល​មាន​ចំណងជើង​ថា​ “​ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​ ​៖​ ​រឿងរ៉ាវ​នៃ​ការ​តស៊ូ​ចំនួន​ ​៦” ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា