អត្ថបទ

មជ្ឈមណ្ឌលឃុំខ្លួន ព្រៃស្ពឺ គួរតែត្រូវបានបិទ

ចេញផ្សាយ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៦
F T M

មជ្ឈមណ្ឌល “សង្គមកិច្ច" ព្រៃស្ពឺ ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​បទ​ម្តង​ទៀត​នា​ពេល​ថ្មីៗ​នេះ ក្រោយ​ពេល​មាន​ការ​សម្រេច​ចិត្ត​​របស់​​សាលា​​រាជ​ធានី​ភ្នំ​ពេញ ដោយ​​នៅ​តែ​​រក្សា​​មជ្ឈម​ណ្ឌល​​ឃុំ​ខ្លួន​​នេះ​ឲ្យ​​នៅ​​ដំណើរ​​ការ ទោះ​បី​ជា​​មាន​ការ​​គាំ​ទ្រ​​របស់​​សម្តេច​តេជោ​​នាយក​​រដ្ឋ​មន្ត្រី​​ក្នុង​ការ​​បិទ​មជ្ឈ​មណ្ឌល​​នេះ​ក៏​ដោយ (“មន្ត្រី​រក្សា​​មជ្ឈម​ណ្ឌល​​ព្រៃ​ស្ពឺ​​ឲ្យ​ដំណើរ បន្ទាប់​ពី​​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ស្​តីបន្ទោស”, ៣ មិថុនា ២០១៦)។

ដោយមើលត្រលប់ទៅ​កាន់ឆ្នាំ ២០០៧ អង្គការ លីកាដូ ត្រូវបាន​ស្នើសុំ​ជំនួយ​ដោយ​បងប្អូន​របស់​កុមារ​ពីរនាក់ ដែល​អ្នក​ទាំងពីរ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ព្រៃស្ពឺ។ បងប្អូន​ទាំងនោះ បាន​ស្នើសុំ​ឲ្យ​យើង​ជួយ​សង្គ្រោះ​កុមារា​អាយុ ១១ឆ្នាំ​ម្នាក់ និង ១៤ឆ្នាំ​ម្នាក់ ឲ្យមាន​សេរីភាព ចេញពី​បន្ទប់​ចង្អៀត​ណែន​ជាមួយ​មនុស្ស​ដែល​គ្មានផ្ទះ​សម្បែង នារី​បម្រើសេវាកំសាន្ត អ្នក​សុំទាន និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ ក្នុង​លក្ខខណ្ឌ​មិនប្រក្រតី និង​មិនមាន​មូលដ្ឋាន​ច្បាប់។

ករណីនោះ គឺជាករណី​ដំបូងក្នុង​ចំណោមករណី​ជាច្រើន​បន្តបន្ទាប់​ផ្សេងមកទៀត។

នៅចុងឆ្នាំ ២០០៨ បន្ទាប់ពីរ​បាយការណ៍​របស់អង្គការ លីកាដូ ស្តីពី​ ទារុណកម្ម និងការ​ស្លាប់ នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ អាជ្ញាធរ បានបិទ​សកម្មភាព​នៅក្នុង​មណ្ឌល​ជាបណ្តោះ​អាសន្ន។ ប៉ុន្តែ ការឃុំខ្លួន​ខុស​ច្បាប់ និង​ការ​រំលោភ​បំពាន ត្រូវបាន​បន្ត​នៅក្នុង​ឆ្នាំ​ដដែល​នោះ (ទោះបី​ជាមាន​ការលើកឡើង​​ថា​មជ្ឈមណ្ឌល នឹងត្រូវ​បាន​ធ្វើ “កំណែទម្រង់” ក៏ដោយ)។ ចាប់ពី​ពេលនោះ​មក អាជ្ញាធរ​ជាច្រើន ម្តង​ហើយម្តង​ទៀត​ធ្វើការ​លើកឡើងបែបនេះ ដើម្បី​​រក្សា​មណ្ឌល​​នេះ​ឲ្យ​នៅ​​ដំណើរ​ការ​ត​ទៀត។ ប៉ុន្តែថ្មីៗ​នេះ យើងបាន​ចងក្រង​ជារបាយការណ៍​អំពី ការស្លាប់​មួយ​ចំនួន​ ដែល​បាន​កើតឡើង​កាលពី​ខែតុលា ឆ្នាំ​២០១៥។

កំណែទម្រង់ព្រៃស្ពឺ គឺនៅតែ​ជា​អាថ៍​កំបាំង ហើយ​ការបន្ត​ដំណើរការ​មណ្ឌល​នេះ នៅតែ​ជា​ការ​គម្រាម​កំហែង​ដល់ជន​ដែល​ងាយ​រងគ្រោះ​បំផុត។

អង្គការ លីកាដូ សំណូមពរដល់​អាជ្ញាធរ សូម​លោក​មេត្តាទទួលយកការ​ពិតនៃ​មជ្ឈមណ្ឌល “សង្គមកិច្ច” ព្រៃស្ពឺ និង​អនុវត្ត​តាមការ​អំពាវនាវ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដើម្បី​បញ្ចប់ការ​ឃុំខ្លួន និង​ការ​ធ្វើទារុណ​កម្ម​ដែល​​មិន​ត្រឹម​ត្រូវ​​ជា​លក្ខណៈ​​ប្រព័ន្ធ​​អស់​រយៈ​​ពេល​​មួយ​​ទស​វត្ស​​កន្លង​​មក​នេះ ហើយ​យើងខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​​ធ្វើការ​បិទ​មជ្ឈមណ្ឌល​មួយនេះ​ទាំង​ស្រុង។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា