របាយការណ៍

កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៥

នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយ​នូវរបាយការណ៍​ចុង​ក្រោយ និង​លើកទីពីរ​របស់ខ្លួន ដែល​ជាស៊េរីនៃ​ករណីសិក្សាជា​ច្រើន ដែលវាយតម្លៃទៅ​លើផល​ប៉ះពាល់​លើ​កុមារ​​ដែលចម្រើនលូតលាស់នៅ​ក្នុងពន្ធនាគារ​កម្ពុជា។ នៅ​ត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុង​រស់នៅ​ជាមួយម្តាយ​របស់អ្នកទាំងនោះ​នៅក្នុង​ពន្ធនាគារ​កម្ពុជាចំនួន ១៨កន្លែង ដែល​ត្រូវបាន​តាមដានដោយ​អង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃ​អ្នកទាំងនោះ បានចាប់​កំណើតនៅ​ក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់​នៃអ្នក​ទាំងនោះ​មិនដែលធ្លាប់ ឬចងចាំពីជីវិតរស់​នៅក្រៅរបង​ពន្ធនាគារនោះទេ។

អានសេចក្តីថ្លែងការណ៍បន្ដ

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 1.87 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 1.68 MBs)