អត្ថបទខ្លីៗ

សមាជិក​ចលនា​អំំណាច​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​ផ្តន្ទាទោស

ចេញផ្សាយ ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៥
F T M

នា​ព្រឹក​នេះ សមាជិក​ចំនួន ៣​នាក់ នៃ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ (KPPM) លោក សេរី ប៊ុនឡុង សេង សុខម៉េង និង​អ៊ុំ ភារុណ ត្រូវ​បាន​ផ្តន្ទាទោស​​ទៅ​លើបទ​ល្មើស​ដែល​បណ្តាល​ពី​សកម្ម​ភាព​របស់​អ្នក​ទាំង​នោះដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៣​បន្តិច។ លោក ប៊ុនឡុង និង​សុខ​ម៉េង ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល ៦​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ ១.២៥០ ដុល្លារ​អាមេរិក ខណៈ​ដែល​លោក ភារុណ ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ចំនួន​ដូច​គ្នា។ អ្នក​ទាំង​បី ត្រូវ​បាន​ដក​ហូត​សិទិ្ធ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​មិន​ច្បាស់​លាស់។

អ្នក​ទាំង​បី ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យរយៈ​ពេល​មួយ​ខែ​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៣ ក្រោយ​ពី​មាន​ការ​ចែក​ចាយ​នាឡិកា វិទ្យុ DVD និង​អាវ​យឺត​មាន​រូប​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​អំពាវ​នាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ដែល​អយុត្តិ​ធម៌​នោះ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្តន្ទាទោស​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៥៣ ពី​បទ​បង្កើត​ផែន​ការ​វាយ​ប្រហារ​ដើម្បី​គម្រាម​កំហែង​ស្ថាប័ននានា​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ឬរំលោភ​បំពាន​លើ​បូរណ​ភាព​ទឹក​ដី​របស់​ជាតិ និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា ១២៤ ពី​បទ​ប្រើ​ប្រាស់​កំលាំង​ ឬ​ប្រើ​ហិង្សា​រារាំងអ្នក​បោះ​ឆ្នោត​ស្រប​ច្បាប់​ពី​ការ​បោះ​ឆ្នោត។

ចលនា​នេះ គឺត្រូវ​បាន​ដឹក​នាំ​ដោយ​លោក សួន​ សេរី​រដ្ឋា ដែលក៏​ត្រូវ​បាន​ផ្តន្ទាទោស​ថា​ថ្ងៃ​នេះ​ដោយ​កំបាំង​មុខ។ សួន​ សេរី​រដ្ឋា គឺ​ជា​បុគ្គល​មិន​ច្បាស់​លាស់​ដែល​ត្រូវ​បាន​កំណត់ដោយ​រាជ​រដ្ឋា​ភិបាល​​ថា​បាន​ដឹក​នាំ​ក្រុម​ភេរវកម្ម​។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ចាប់​ខ្លួន​​និង​ផ្តន្ទាទោស​មិន​ត្រឹមត្រូវ​ (ដោយ​មិន​មាន​ភស្តុតាង ឬ​ដោយ​ផ្អែក​លើ​ការ​និយាយ​ដោយ​មិន​ត្រឹមត្រូវ​របស់​រដ្ឋា) ទៅលើ​អ្នក​រិះ​គន់​រាជ​រដ្ឋា​ភិបាល ដូច​ជាមក​ទៅលើ​លោក ម៉ម សូណង់ដូ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា