អត្ថបទខ្លីៗ

អ្នក​តវ៉ា​សុំ​អន្តរាគមន៍ពី​លោក​ជំទាវ​ មីឆែល​ អូបាម៉ា លើ​សំណុំ​រឿង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៥
F T M

នា​ព្រឹក​នេះ អ្នក​តវ៉ា​មួយ​ក្រុម​ប្រមាណ​ជាង ១០០នាក់ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល និង​ទួលសង្កែ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ដើម្បី​អំពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​គ្រួសារ​ក៏​ដូចជា​សមាជិក​សហគមន៍​របស់​អ្នក​ទាំង​នោះ​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ។ អ្នក​ទាំង​នោះ បាន​ប្រមូល​ហត្ថលេខា​គាំទ្រ​សំណើសុំ​អន្តរាគមន៍​ពី​លោក​ជំទាវ មីឆែល អូបាម៉ា (Michelle Obama) នៅក្នុងករណី​​សកម្មជន​ដី​ធ្លី​ដែល​បាន​ជាប់​ពន្ធនាគារ។ លោក​ជំទាវ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា​នៅ​ថ្ងៃទី២១ និង​២២ ខែ​មិនា ឆ្នាំ​២០១៥ ជាផ្នែក​មួយ​នៃ​គម្រោង​ផ្តួចផ្តើម​សម្រាប់​ការអប់​រំ​ជា​អន្តរជាតិ​សម្រាប់​ស្ត្រី​ដែល​មាន​ឈ្មោះ​ថា អនុញ្ញាតឲ្យកុមារីបានរៀន​សូត្រ (Let Girls Learn)។

សកម្មជន​ដែល​បាន​ជាប់​ពន្ធនាគារនោះ គឺស្ថិត​នៅក្នុង​ចំនួនបុរស និង​ស្ត្រី​ ១៩នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ ២០១៤។ ១១នាក់ ក្នុង​ចំណោម​សកម្មជន​ទាំង​នោះ ត្រូវ​បាន​ជំនុំ​ជម្រះ និង​ផ្តន្ទាទោសនៅ​ក្នុង​ថ្ងៃ​ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន។ ៨នាក់​ផ្សេង​ទៀត កំពុង​រង់​ចាំ​សវនាការ និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ អ្នក​ទាំង ១៩នាក់ បាន​ជាប់​ក្នុង​ពន្ធនាគារ ម១ និង​ម២ នៅ​ព្រៃស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា