អត្ថបទខ្លីៗ

សវនាការអ្នកទាំង ១១ នាក់ នឹងត្រូវបន្តនៅថ្ងៃទី ២០ ខែមេសា

ចេញផ្សាយ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៥
F T M

សវនាការសមាជិក មន្ត្រី និងអ្នកគាំទ្រទាំង ១១នាក់ របស់គណបក្ស សង្គ្រោះជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ក្នុងថ្ងៃនេះ។

តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នមួយទៀតរបស់ លោក អ៊ុក ពេជ្យសំណាង និង ទេព ណារិន នៅខណៈដែលបញ្ចប់ការធ្វើសាក្ខីកម្មរបស់លោក អឿន ណារិទ្ធិ និងចាប់ផ្តើមសាក្ខីកម្មរបស់លោក ឃីនជំរឿន។ ជនជាប់ចោទទាំងអស់ នឹងត្រូវចូលខ្លួនម្តងទៀតនៅមុខសវនាការសាលាដំបូងរាជធានីភ្នំពេញនៅ ម៉ោង ៨ ព្រឹក ថ្ងៃទី២០ ខែមេសា។

បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ និងជាម្ចាស់វិទ្យុតាមអិនធើណែតឯករាជ្យ លោក មៀច សុវណ្ណារ៉ា, មន្ត្រីផ្នែកកិច្ចការសាធារណៈ លោក អឿន ណារិទ្ធ និងប្រធានយុវជន​គណបក្សប្រចាំរាជធានីភ្នំពេញ លោក ឃីន ជំរឿន ត្រូវបានចោទប្រកាន់ពីបទចូលរួម និងដឹកនាំចលនា​កុបកម្ម (មាត្រា ៤៥៦, ៤៥៧ និង៤៥៩ នៃក្រមព្រហ្មទណ្ឌ)។ សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក ស៊ុំ ពុទ្ធី, អ្នកដឹកនាំយុវជនខណ្ឌច្បារអំពៅ លោក នាង សុឃុន, អ្នកដឹកនាំយុវជនខណ្ឌទួលគោក លោក សាន គីមហេង, សមាជិកយុវជន លោក ទេព ណារិន, សាន សីហៈ និងអាន បាថាម រួមជាមួយអ្នកគាំទ្រគណបក្ស លោក អ៊ុក ពេជ្យសំណាង និងកែ ឃីម ត្រូវបានចោទប្រកាន់ពីបទចូលរួម​ក្នុងចលនាកុបកម្ម (មាត្រា ៤៥៦ និង៤៥៧ នៃក្រមព្រហ្មទណ្ឌ)។

អ្នកតំណាងមកពីអង្គការសហប្រជាជាតិ និង សហគមន៍អឺរ៉ុប បានមានវត្តមានពេញមួយសវនាការ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា