អត្ថបទខ្លីៗ

ការប្រមូលផ្តុំគ្នាដោយ​អហិង្សា​នៅថ្ងៃ​ទិវាពលកម្មអន្តរជាតិ ត្រូវ​បានធ្វើ​ឡើង​នៅរាជធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៥
F T M

នាព្រឹកនេះ ជាការ​ប្រារព្ធ​នូវទិវា​ពលកម្ម​អន្តរជាតិ ការ​ប្រមូល​​ផ្តុំ និង​​ការ​ដើរ​​ហែ​ក្បួន​មួយ​ចំនួន ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ទីតាំងចំនួនបីផ្សេងៗគ្នា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្រុម​មួយ​ដែល​មាន​​អ្នក​​ចូល​រួម​​ប្រមាណ ៥០០ នាក់ តំណាង​​ឲ្យ​​កម្មករ​​រោង​ចក្រ កសិករ និង​អ្នក​​ធ្វើ​ការងារ​​ក្រៅ​​ប្រព័ន្ធ បាន​​ដើរ​​ហែ​​ក្បួន និង​​ជិះ​​រ៉ឺម៉ក់​​កង់បី ចាប់​ពី​​ពហុ​កីឡា​ដ្ឋាន​​ជាតិ អូឡាំ​ពិក ទៅ​កាន់​​ក្រសួង​​ការងារ ជា​កន្លែង​​ដែល​​អ្នក​​ទាំង​​នោះ​​នឹង​​ដាក់​ញត្តិ​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​គោរព​សិទិ្ធ​​កម្មករ​​ពលករ។ នៅខណៈ​​ដែល​​អ្នក​​ទាំង​នោះ​​ដើរ​ក្បួន ពួក​គេ​​បាន​កាន់​​នូវ​​បដា​​អំពាវ​នាវ​លុប​ចោល​​សេច​ក្តី​​ព្រាង​​ច្បាប់​​ស្តី​ពី​​សហ​ជីព​​ពាណិជ្ជ​កម្ម និង​​សេចក្តី​ព្រាង​​ច្បាប់​​ស្តី​ពី​​សមាគម និង​​អង្គការ​​មិនមែន​​រដ្ឋា​ភិបាល។ សកម្មជន​​មួយ​​ចំនួន​​មក​ពី​​តំបន់​​បឹង​កក់​​ដែល​​ទើប​តែ​ដោះ​លែង​ពី​ពន្ធនាគារ​​ក៏​បាន​​ចូល​រួម​​ជា​មួយ​​ក្រុម​​នេះ​ដែរ។ ការ​ដើរ​​ហែ​ក្បួន នៅ​តែ​​ប្រ​ព្រឹត្តិ​​ទៅ ទោះ​បី​ជា​មិន​មាន​​ការ​អនុញ្ញាត​​ពី​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​​​ក៏​ដោយ។​ ក្រុម​​​មួយ​​ទៀត​​ដែល​មាន​​កម្មករ​ប្រមាណ ១០០០ នាក់ ចូលរួម បាន​​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​​រដ្ឋ​សភា​ជាតិ។ ក្រុម​នេះ​​កំពុង​​ស្តាប់​ការ​ថ្លែង​​សុន្ទរក​ថា​​នានា និង​ធ្វើ​ការ​​ទាម​ទារ​​មួយ​ចំនួន រួម​ទាំង​​ការ​តំឡើង​ប្រាក់​ឈ្នួល​​អប្ប​បរមា ១៧៧ ដុល្លារ​អាមេរិក។ នៅ​ឯ​ទី​លាន​​ប្រជា​ធិប​តេយ្យ​​វិញ មួយ​ក្រុម​ទៀត​​ដែល​មាន​សមាជិក​​ប្រមាណ ៥០០ នាក់ បាន​​ប្រមូល​​ផ្តុំ​គ្នា និង​កំពុង​​ស្តាប់​សុន្ទរកថា​​អំពី​​លក្ខខណ្ឌ​ការងារ ប្រាក់​​ឈ្នួល​​អប្បបរមា និង​​សេរី​ភាព​​ក្នុង​ការ​​បញ្ចេញ​​មតិ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា