អត្ថបទខ្លីៗ

មនុស្សរាប់រយនាក់ ប្រមូល​ផ្តុំគ្នា​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ការ​គាបសង្កត់

ចេញផ្សាយ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០១៥
F T M

នៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកនេះ សមាជិក​សង្គម​ស៊ីវិល​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដោយ​អហិង្សា​នៅមុខ​វិមាន​រដ្ឋសភា​ជាតិ មុន​នឹង​ដើរ​ហែក្បួន ដើម្បី​អំពាវនាវ​សុំ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​។ អ្នក​តវ៉ា​មាន​ចំនួន​ប្រមាណ​ពី ២៥០ ទៅ ៣០០ អង្គ/នាក់ ​រួមមាន​យុវជន កសិករ សកម្មជន​សិទិ្ធ​ដីធ្លី បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​សារ​ព័ត៌មាន ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​ទូទៅ។

អ្នកតវ៉ាបានកាន់​បដា​ដែល​សរសេរ​ថា៖ “យើង​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ” និង “និយាយ​ថាទេ ចំពោះ​ច្បាប់​ស្តីពី​សហជីព សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល”។ អ្នក​ទាំងនោះ​ក៏បាន​ស្រែក​នូវពាក្យ​ស្លោក និង​​ច្រៀង​ចម្រៀង​ជាច្រើន ជំទាស់​នឹង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ គណកម្មាធិកា​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា គ្រោង​នឹង​ជួប​ប្រជុំ​នាថ្ងៃនេះ ដើម្បី​សម្រេច​ថា គណៈ​កម្មការ​នៃ​រដ្ឋ​សភា​ណាមួយ​ដែល​ត្រូវ​ធ្វើការ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា