អត្ថបទខ្លីៗ

កសិករ​រាប់​រយ​នាក់ ​ចូល​មក​រាជ​ធានី​ដើម្បី​ដាក់​ញត្តិ​អំពី​ជម្លោះ​ដីធ្លី និង​អំពើ​ពុក​រលួយ

ចេញផ្សាយ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៥
F T M

នា​រសៀល​នេះ កសិករ​ប្រមាណ ២៥០​នាក់ មក​ពី​ខេត្ត​ស្វាយ​រៀង ព្រះ​សីហនុ និង​តាកែវ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា​ជាតិ ដើម្បី​ដាក់​ញត្តិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ និង​ស្វាយ​រៀង។

ញតិ្តទី​​មួយ​ក្នុង​ចំណោម​ញត្តិ​ផ្សេង​ទៀត បាន​អំពាវ​នាវ​ដល់​រដ្ឋ​សភា​ឲ្យធ្វើការ​ស៊ើប​អង្កេត​ករណី​ជម្លោះ​​ដីធ្លី​នានា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង រួម​មាន​អំពើ​ពុក​រលួយ​របស់​មន្ត្រី​នានា​ក្នុង​ការ​លួច​លក់​ដី​របស់​កសិករ​​ឲ្យ​ក្រុម​ហ៊ុន​ជាច្រើន​ ដែល​បាន​រារាំង​កសិករ​ពី​ការទទួល​បាន​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី។ ញត្តិ​ទីពីរ អំពាវ​នាវ​ដល់​រដ្ឋ​សភា​ឲ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​​ដី​ធ្លី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ក្នុង​ចំណោម​ជម្លោះ​​ផ្សេង​ទៀត​ កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ ២០១១ ហើយ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ជិត​ ២.០០០ គ្រួសារ ក្នុង​ខេត្ត​ទាំង​ពីរ។ បន្ទាប់​ពី​កសិករ​ទាំង​នោះ​បាន​ដាក់​ញត្តិ​​តំណាង​រាស្ត្រជាសមាជិក​នៃ​គណៈកម្មការរដ្ឋ​សភា​ បាន​យល់​ព្រម​ស៊ើប​អង្កេត​ជម្លោះ​ដី​ធ្លី​ទាំង​នោះ។

នៅ​ព្រឹក​នេះ អាជ្ញាធរ​បាន​រារាំង​ក្រុម​ពលរដ្ឋ​មួយ​ក្រុម​ដែល​មាន​សមាជិក ២០០នាក់ មក​ពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ពី​ការ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ការ​ប្រមូល​ផ្តុំនេះ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា