អត្ថបទខ្លីៗ

អ្នកដឹកនាំសហគមន៍​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​បទ​ឈូស​ឆាយ​ដីព្រៃ​របស់​រដ្ឋ

ចេញផ្សាយ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៥
F T M

​តុលាការ​បើក​សវនាការ​លើ​សំណុំ​រឿងបុរស​ពីរនាក់​មក​ពី​សហគមន៍​អណ្តូង​ត្របែក​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ នៅ​ខណៈ​ដែល​កង​សន្តិសុខ ក៏ដូចជា​ទាហាន​រាប់​សិប​នាក់ ត្រូវបាន​ដាក់​ពង្រាយ​នៅ​ខាង​ក្រៅ​តុលាការ​ ដើម្បី​រារាំង​អ្នក​គាំទ្រប្រមាណ ៤០នាក់ របស់​អ្នក​ទាំង​ពីរ​ ពី​ការ​ប្រមូល​ផ្តុំ​គ្នា។

លោក សួន សេដ្ឋា និង លោក សួន ហុងលី ត្រូវបាន​ចោទ​ប្រកាន់​យោង​តាម​មាត្រា ៩៧ នៃ​ច្បាប់​ស្តីពី​ព្រៃ​ឈើ​ឆ្នាំ ២០១២។ ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​វិធីសាស្ត្រ​គម្រាមកំហែង​លើ​សហគមន៍​អណ្តូង​ត្របែក ដែលតែង​តែ​តវ៉ា​ទៅលើ​ជម្លោះ​ដី​ធ្លី​ជាច្រើន​ដែល​ត្រូវបាន​បង្ក​ឡើង​ដោយអាជ្ញាធរ​ក្នុង​តំបន់ (ដែល​រួម​មាន​ទាំង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ផងដែរ) ចាប់​តាំង​ពី​ឆ្នាំ ២០០៨។ សាលក្រម​នៃសវនាការ​នា​ថ្ងៃ​នេះ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃទី​២៣ ខែកញ្ញា។

ការ​ដាក់​ពង្រាយ​ទាហាន​ជាច្រើន ដែល​រារាំង​សហគមន៍​ពី​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​អ្នក​ទាំង​ពីរ​ នៅ​ក្រៅ​តុលាការ បាន​ក្លាយ​ជា​ការ​អនុវត្ត​ជាទូទៅ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង នៅ​ពេល​ណា​ដែល​អាជ្ញាធរ​គិត​ថា​មាន​ហានិភ័យ​ដោយ​មាន​ការ​ប្រមូល​ផ្តុំ​របស់​សហគមន៍​នៅ​ក្នុង​ក្រុង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា