អត្ថបទខ្លីៗ

ពលរដ្ឋ​សហគមន៍​ជាច្រើន​ តវ៉ា​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ​ និង​ជម្លោះ​ដី​ធ្លី

ចេញផ្សាយ ថ្ងៃទី​១១ ខែមករា ឆ្នាំ២០១៦
F T M
Community members in Sihanoukville demand a resolution to their land conflicts

នៅថ្ងៃនេះ សហគមន៍ជាច្រើន បានប្រមូលផ្តុំគ្នា​នៅក្នុង​ខេត្ត​ចំនួនបី ក្នុង​ប្រទេស​កម្ពុជា ដើម្បី​តវ៉ាជំទាស់​នឹង​ការ​បណ្តេញចេញ និង​អំពាវ​ឲ្យមាន​ការដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​អ្នក​ទាំងនោះ។

នៅក្នុងខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ​សហគមន៍​មកពី​ស្រុក​ឱរ៉ាល់ បានប្រមូល​ផ្តុំគ្នានៅ​មុខ​ក្រុមហ៊ុន HLH Agriculture Co. ជាថ្ងៃទីមួយ​នៃគម្រោង​ក្នុងការ​តវ៉ាជា​ច្រើនថ្ងៃ ដើម្បីជំទាស់​នឹងការ​រំលោភ​យកដីធ្លី​ដែលត្រូវ​បានប្រព្រឹត្ត​ដោយក្រុមហ៊ុន​នេះចាប់​តាំង​ពីឆ្នាំ ២០០៩។ ប្រជាពលរដ្ឋ​មួយក្រុម​ដែលមាន​សមាជិក​ប្រមាណ ១០០ នាក់ គ្រោងនឹង​បន្តការ​តវ៉ា​របស់អ្នក​ទាំងនោះ​ចំនួនបី​ថ្ងៃបន្តទៀត។

រីឯនៅក្នុងការតវ៉ាដោយឡែកមួយ​ផ្សេង​ទៀត ពលរដ្ឋ​ប្រមាណ ៤០នាក់ មកពី​សហគមន៍​ឆ្នេរអូរ​ឈើទាល ស្ពានឆេះ និង​កំពេញចាស់ ក្នុងខេត្​តព្រះសីហនុ បាន​ប្រមូលផ្តុំគ្នា​នៅមុខ​សាលាខេត្ត ដើម្បី​ទាមទារ​ឲ្យមានដំណោះ​ស្រាយ​លើជម្លោះ​ដីធ្លីរបស់​អ្នកទាំងនោះ។

ចំណែកឯនៅក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​រងគ្រោះ​ជាច្រើន​នាក់ក្នុង​ជម្លោះដីធ្លី​មកពីសហគមន៍​ផ្លូវរទេះភ្លើង​នៅបោយប៉ែត បានបន្ត​ការតវ៉ា​របស់អ្នក​ទាំងនោះ​ជំទាស់នឹង​គម្រោងផ្លូវដែក ដែល​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់ពលរដ្ឋ​ជិត ១.០០០ គ្រួសារ នៅសង្កាត់​ប៉ោយប៉ែត និង​ផ្សារកណ្តាល ក្នុងក្រុង​ប៉ោយប៉ែត។ លោក ឆេង ប៊ុនហាក់ ជាសកម្មជន​ម្នាក់ក្នុង​ចំណោម​អ្នកទាំងនោះ ត្រូវបាន​ចាប់ខ្លួន និងចោទ​ប្រកាន់​ពីបទ​ញុះញង់ ក្រោយ​ពេលមាន​ការតវ៉ាមួយកាល​ពីថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា