សមាជិកសហជីព ត្រូវបានសន្តិសុខខណ្ឌវាយឲ្យរបួសនៅក្បែរវិមានរដ្ឋសភា
ចេញផ្សាយ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នៅព្រឹកនេះ សហជីពយ៉ាងតិចពីរនាក់បានរងរបួសដោយការបំបែកយ៉ាងហិង្សារបស់អាជ្ញាធររដ្ឋ នៅពេលដែលមានការប្រមូលផ្តុំគ្នាដោយអហិង្សានៅក្បែរវិមានរដ្ឋសភាជាតិ ដើម្បីតវ៉ាជំទាស់នឹងការអនុម័តច្បាប់សហជីព។
សមាជិកសហជីពប្រមាណ ៥០នាក់ ដែលមកពីសហជីព និងសមាគមជាច្រើន ត្រូវបានគេរារាំងពីការប្រមូលផ្តុំគ្នានៅក្រៅវិមានរដ្ឋសភា ដោយមានការបិទផ្លូវនិងមានការពង្រាយកងកម្លាំងនគរបាលចម្រុះជាង ១០០នាក់។ នៅពេលដែលសហជីពទាំងនោះប្រមូលផ្តុំគ្នាដោយអហិង្សានៅមុខរបាំងបិទផ្លូវ ភ្លាមៗនោះក្រុមសន្តិសុខខណ្ឌមួយក្រុមមានគ្នា ៣០នាក់ បានមកបំបែកអ្នកទាំងនោះយ៉ាងហិង្សា។ លោក ស៊ុត ចិត្ត មកពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា(CUMW) ត្រូវបានសន្តិសុខដេញ និងវាយឲ្យរបួសត្រង់ក្បាល។ លោក ជា ឧត្តម ដែលមកពីសហជីពដូចគ្នា ក៏បានរងរបួសផងដែរនៅពេលព្យាយាមជួយលោក ចិត្ត។ នគរបាលដែលឈរក្បែរនោះមិនបានធ្វើអ្វីដើម្បីបញ្ឈប់អំពើហិង្សានោះទេ។
ច្បាប់នេះ នឹងត្រូវបានបោះឆ្នោតអនុម័តដោយអង្គប្រជុំសភានាថ្ងៃនេះ។ ច្បាប់នេះ ត្រូវបានរិះគន់ដោយសាធារណជនជាតិនិងអន្តរជាតិ ក្នុងនោះក៏មានអ្នកវិភាគផ្នែកច្បាប់នៃអង្គការសហប្រជាជាតិផងដែរ។ អ្នកទាំងនោះបានសន្និដ្ឋានថា ច្បាប់ស្តីពីសហជីពមានការរំលោភលើច្បាប់ជាតិ និងអន្តរជាតិ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិការងារ ច្បាប់ ឬបទប្បញ្ញត្តិ