អត្ថបទខ្លីៗ

សមាជិកយុវជនគណបក្សជំទាស់ ត្រូវបានតុលាការផ្តន្ទាទោសពន្ធនាគារ ៧ឆ្នាំ

ចេញផ្សាយ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកយុវជនគណបក្សសង្គ្រោះជាតិចំនួនបីនាក់ ឲ្យជាប់ពន្ធនាគារចំនួន ប្រាំពីរឆ្នាំ ដោយសារអ្នកទាំងនោះបានចូលរួមតវ៉ា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។

យុវជនទាំងបីនាក់ដែលរួមមាន៖ លោក យា ថុង លោក រឿន ចិត្រា និងលោក យន់ គីមហួរ ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្ម តាមមាត្រា ៤៥៦ និង ៤៥៧។ ពេញមួយសវនាការ មេធាវីការពារជនជាប់ចោទ ត្រូវបានតុលាការរារាំង ដោយមិនឲ្យសាកសួរសាក្សីសំខាន់ៗ ហើយខាងអយ្យការមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់របស់ស្ថាប័ននេះទេ។

យវជនទាំងបី ត្រូវបានឃុំខ្លួនចាប់តាំងពីខែសីហា ឆ្នាំ២០១៥។ អ្នកទាំងនោះ នឹងទៅរួមជាមួយអ្នកគាំទ្រ និងមន្ត្រីគណបក្សជំទាស់ ១១ នាក់ផ្សេងទៀត ដែលត្រូវបានតុលាការចោទប្រកាន់ពីបទកុបកម្ម ដូចគ្នា និងផ្តន្ទាទោសពី ៧ ដល់ ២០ ឆ្នាំ ពាក់ព័ន្ធនឹងការតវ៉ាដូចគ្នានៅខែកក្កដា ឆ្នាំ ២០១៥។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា