អត្ថបទខ្លីៗ

ឧទ្ធរណ៍​តម្កល់​ការ​ផ្តទ្ទា​ទោស​លើ ​លោក ​អ៊ុក ​ពេជ្រ​សំណាង​ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

ចេញផ្សាយ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ សា​លា​ឧទ្ធរណ៍​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​ទៅ​លើ​ ​លោក ​អ៊ុក ពេជ្រ​សំណាង​ ​ដែល​ជា​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ក្នុង​សំណុំ​រឿង​ទាក់​ទង​ទៅ​នឹង​ការ​តវ៉ា​មួយ​កាល​ពី​ ខែ​តុលា​ ឆ្នាំ​២០១៤​ ​ដែល​លោក​បាន​រង​របួស​ដោយ​កង​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ។​

នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៥ ​សំណុំ​រឿង​របស់​លោក ​សំណាង​ ត្រូវ​បាន​តុលាការ​បើកសវនាការ​ ​ហើយលោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា​ និ​ងរា​រាំង​មន្រី្ត​រាជ​ការ​សា​ធារណៈ​។ ​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ ​នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ដែល​មិន​ប្រក្រតី​ដោយ​សារ​ខ្វះ​ខាត​ភស្តុ​តាង​ និង​ការ​ផ្តល់​សក្ខី​កម្ម​របស់​សាក្សី​មាន​លក្ខណៈ​មិន​ស៊ី​ចង្វាក់​គ្នា។

អំឡុង​ពេល​សវនាការ​ឧទ្ធរណ៍​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៣​០ ​ខែមិថុនា​ ​ឆ្នាំ២០១៦ ​លោក សំណាង​ ​បាន​ព្យាយាម​ជំទាស់​ទៅ​នឹង​ការ​ផ្តន្ទា​ទោស​របស់​លោក​ជា​ច្រើន​ដង​ ​និង​បដិ​សេធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ហើយ​លោក​មិន​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​សម្រេច​ទៅ​តាម​សំណើរ​របស់​លោក​នោះ​ទេ​។ ​ជា​ថ្មី​ម្ដង​ទៀត​ ​ការ​ផ្តល់​សក្ខី​កម្ម​របស់​សាក្សី​មិន​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ ហើយ​មាន​ភស្តុតាង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លើក​ឡើង​ ​ដើម្បី​គាំទ្រ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។​

លោក​ អ៊ុក​​ ពេជ្រ​សំណាង​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ ដោយ​គិត​ត្រឹម​ថ្ងៃ​នេះ។​ លោក​ ត្រូវ​បាន​ឃុំ​ខ្លួនជាមួយ​នឹង​សមាជិក​ និង​សកម្មជន​គណបក្ស​ជំទាស់​ ១៧នាក់​ ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា