អត្ថបទខ្លីៗ

សហគមន៍​ជា​ច្រើន​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ ធ្វើ​ការ​តវ៉ា​ស្នើ​សុំ​ជួប​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​

ចេញផ្សាយ ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ​ ប្រជា​ពលរដ្ឋ​ប្រហែល​ជា​២០០​ នាក់ ​មក​ពី​១៨​សហគមន៍​ផ្សេង​គ្នា​ដែល​មាន​​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​មកជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ខេត្ត​ព្រះ​សីហនុ។​

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំ​ជួប​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ដោយ​សង្ឃឹម​ថា​ សម្ដេច​​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ។​ រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​ធ្វើ​ដំណើរ​ទៅ​តាម​គម្រោង​ទស្សន​កិច្ច​ក្នុង​ខេត្ត​មួយ​ចំនួន។​

អ្នក​តំណាង​សហគមន៍​ចំនួន​១៧នាក់​ និង​​បុគ្គ​លិក​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​​(ADHOC)​ ​ម្នាក់​​ បាន​​ជួប​​ប្រជុំ​ជាមួយ​ ឯក​ឧត្តម​ ឈឹត​ សេង​ងួន​ ដែល​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ ហើយ​អ្នក​ទាំង​នោះ​កំពុង​តែ​រង់​ចាំ​ជួប​ជា​មួយ​សម្ដេច​តេ​ជោ​នា​យក​រដ្ឋ​មន្រ្តី។​

អាជ្ញាធរ​ក្នុង​តំបន់​កំពុង​តែ​ចាំ​ឃ្លាំ​មើល​ការ​តវ៉ា​ ប៉ុន្តែ​មិន​មាន​ការ​បិទ​ផ្លូវ​ ឬ ​មិន​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​​នោះ​ទេ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា