អត្ថបទខ្លីៗ

សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា បានចាប់ផ្តើម ហើយនឹងបន្តនៅថ្ងៃទី១៤ ខែមិថុនា

ចេញផ្សាយ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០១៣
F T M

សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងសមាជិកសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ នៅវេលាម៉ោងប្រហែល ២ និង ៤៥ នាទី នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​​អ្នក​​គាំទ្រ​​អ្នក​ស្រី ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​​នៅ​​ខាង​ក្រៅ​របង​តុលាការ។ សមាជិក​នៃ​សមាគម​ម៉ូតូ​ឌុប​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋប្រមាណ ៣០ ទៅ ៤០ នាក់ បាន​ប្រមូល​ផ្តុំ​តវ៉ា​ប្រឆាំង ដោយ​អំពាវ​នាវ​សូម​ឲ្យធ្វើការបន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា។ ក្រុមម៉ូតូឌុប មិន​បាន​ធ្វើ​​ការ​ស្រែក​តវ៉ា​នោះ​ទេ ប៉ុន្តែ​បាន​ប្រើ​ប្រាស់​សំលេង​ដែល​បាន​ថត​ទុក ដោយចាក់តាមមេក្រូ ក្នុង​​គោល​​បំណង​​រារាំង​​​សំលេង​​តវ៉ា​​របស់​​អ្នក​​គាំទ្រ​​អ្នក​ស្រី បុប្ផា។ យ៉ាង​តិច​ណាស់ មាន​សមាជិក​អ្នក​ម៉ូតូ​​ឌុប​​​ម្នាក់​​​បាន​​ប្រាប់​​អ្នក​​ឃ្លាំ​​មើល​​សិទិ្ធ​​មនុស្ស​​ថា លោក​ត្រូវ​បាន​គេ​ផ្តល់​ប្រាក់ ៣០,០០០ រៀល ដើម្បីមកធ្វើការតវ៉ានេះ។

នៅក្នុងបន្ទប់សវនាការ មានអ្នកចូលរួមស្តាប់ប្រហែល ៤០នាក់ ដែលមកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គទូត អង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីធ្វើការតាមដាននូវសវនាការនេះ។ អ្នកស្រី​បុប្ផា និងស្វាមីរបស់អ្នកស្រី បានផ្តល់សក្ខីកម្មនៅក្នុងសវនាការ។

បន្ទាប់ពីប្រព្រឹត្តិទៅអស់ពេល ៣ ម៉ោង សវនាការត្រូវបានពន្យាពេល ហើយនឹងត្រូវបន្តនៅថ្ងៃទី១៤ ខែមិថុនា នៅ​វេលាម៉ោង ២ ល្ងាច។

អ្នកស្រី បុប្ផា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ លើការចោទប្រកាន់ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុប។ មិនមានភស្តុតាងនៃការចូលរួមរបស់អ្នកស្រីនៅក្នុងករណីនេះទេ ហើយគ្រប់តម្រុយនៃការ​ចោទប្រកាន់ទៅលើអ្នកស្រី គឺជាការតបតទៅលើភាពសកម្មនិយមរបស់អ្នកស្រី ក្នុងករណីជម្លោះដីធ្លីនៅតំបន់​បឹងកក់។ អ្នកស្រី ត្រូវបានផ្តល់នាមជា អ្នកទោសមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា