អត្ថបទខ្លីៗ

សកម្មជន​ដី​ធ្លី អ្នក​ស្រី បុប្ផា បាន​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល

ចេញផ្សាយ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៣
F T M

សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន បាន​​ដាក់​​ពាក្យ​បណ្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់​ពី​មាន​ការ​ផ្លាស់​​ប្តូរ ឬ​កាត់​បន្ថយ​ទោស​ពន្ធ​នាគារ​​ដែលរយៈពេលពីរឆ្នាំរបស់អ្នកស្រី។ អ្នកស្រី ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​សារអ្នកស្រី ត្រូវបានគេអះអាង​ថា​បាន​ចូល​រួម​ក្នុង​សកម្មភាព​ហិង្សា ប៉ុន្តែ​នេះ​ត្រូវ​បាន​គេ​ជឿជាក់ថា ការចោទប្រកាន់ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​តប​ត​នឹង​ភាព​សកម្ម​និយម​ទៅ​លើ​សិទិ្ធ​ដី​ធ្លី​របស់​អ្នក​ស្រី។

អ្នកស្រី បុប្ផា ត្រូវបានចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០១២ ហើយផ្តន្ទាទោសពីបទ “ហិង្សាដោយចេតនា” នៅខែធ្នូ។ នៅ​ពេល​នោះ អ្នកស្រី ត្រូវបានផ្តន្ទោទោសឲ្យជាប់ពន្ធនាគាររយៈពេល បីឆ្នាំ។ កាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៣ សាលា​ឧទ្ធរណ៍ បានធ្វើការព្យួរទោសរបស់អ្នកស្រីរយៈពេលមួយឆ្នាំ ដែលនេះមានន័យថាអ្នកស្រីនឹងត្រូវ​បាន​ដោះ​លែង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤។ ទាំងសវនាការនៅសាលាដំបូង និងសាលាឧទ្ធរណ៍លើសំណុំរឿងរបស់អ្នកស្រី បុប្ផា សុទ្ធ​តែ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មានភស្តុតាងគ្រប់គ្រាន់ (ទោះបីជានៅក្នុងបរិបទនៃប្រជាពលរដ្ឋកម្ពុជា) ហើយ​សវនា​ការ​ទាំង​ពីរ​បាន​រក្សា​ការ​ចោទ​ប្រកាន់​នេះ​លើ​អ្នកស្រី។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយទោស​របស់​អ្នក​ស្រី បុប្ផា ពីបីឆ្នាំ មកត្រឹម ពីរឆ្នាំ មិនទាន់អាចបង្ហាញថាជាជោគជ័យនោះទេ”។ អ្នកនាង បានបន្តទៀតថា៖ “ការ​ផ្តន្ទា​ទោស​នេះ គឺមិនមានមូលហេតុត្រឹមត្រូវ មានភាពលំអៀង ព្រមទាំងមានលក្ខណៈនយោបាយ។ ទោះ​បី​ជា​ស្ថិត​នៅ​រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​ពន្ធ​នា​គារ​ក៏ដោយ ក៏ជារយៈពេលមួយដ៏ច្រើនផងដែរ។ តុលាការកំពូល សូមមេត្តាគួរតែបោះជំហានទៅមុខ ហើយ​ដំណើរ​ការ​នីតិ​វិធី​លើ​រឿង​ក្តី​នេះ​ឲ្យ​បាន​លឿន​តាមដែលអាចធ្វើទៅបាន”។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា