អត្ថបទខ្លីៗ

លោក ​គឹម ​សុខ ​អ្នក​វិភាគ​នយោបាយ​ត្រូវ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​

ចេញផ្សាយ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៧
F T M

នារសៀលនេះ​ អ្នក​វិភាគ​នយោបាយ​ លោក​ គឹម​ សុខ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​និង​បទ​បរិហា​កេរ្ដិ៍​ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​ដែល​ទើប​តែ​ប្ដឹង​ឡើង​ដោយ​សម្ដេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ រយៈពេល​៥ថ្ងៃ។​

លោក​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ រស់​ ពិសិដ្ឋ​ សម្រេច​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអា​សន្ន​រង់ចាំ​សវនាការ​ បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​សៀង ​សុខ​ បាន​សាក​សួរ​លោក​អស់​ជា​ច្រើន​ម៉ោង។​ នេះ​ជា​សំណុំ​រឿង​ទី១​ ក្នុង​ចំណោម​បណ្ដឹង​ចំនួន២​ ដែល​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​បាន​ប្ដឹង​ប្រឆាំង​នឹង​រូបលោក ​ពាក់ព័ន្ធ​នឹង​ការ​អត្ថា​ធិប្បាយ​របស់​លោក​អំពី​ឃាតកម្ម​លើលោក​បណ្ឌិត​ កែម​ ឡី ​ដែល​ត្រូវបា​នឃាតករ​បាញ់​សម្លាប់​ កាល​ពី​ខែកក្កដា​ ឆ្នាំ​២០១៦។​ បណ្ដឹងទី២​ ដែល​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​និង​បទ​បរិហារកេរ្តិ៍​ដូចគ្នា​ ត្រូ​វ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពីលោក​ គឹម​ សុខ​ បាន​ពន្យល់​បក​ស្រាយ​នៅ​ក្នុង​វិទ្យុ​អំពី​ការ​អត្ថា​ធិប្បាយ​របស់​លោក​កាល​ពី​ពេល​មុន។ ​ការ​ផ្តន្ទាទោស​ពីបទ​ញុះញង់​តម្រូវ​ឲ្យ​មានការ​ដាក់​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ៦ខែ ​ទៅ ២ឆ្នាំ​។ សម្ដេច​នាយក​រដ្ឋមន្រ្តី​ក៏បាន​ទាមទារ​សំណង​ពីរូប​លោក​ចំពោះ​បណ្ដឹង​ទាំងពីរ​នេះ ​ដែល​គិតជា​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណជា​ ២ ០១០ ​០០០ ០០០​ រៀល ​(ពីរពាន់​ដប់លាន​រៀល)​ ផង​ដែរ។​

ប្រជាពលរដ្ឋ​ប្រមាណ​ជា២៥០នាក់ ​បាន​ប្រមូល​ផ្ដុំគ្នា​នៅខាង​ក្រៅ​តុលាការ​ដើម្បី​ធ្វើការ​គាំទ្រ​លោក ​គឹម សុខ​ នាព្រឹកនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា