អត្ថបទខ្លីៗ

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ

ចេញផ្សាយ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៣
F T M

បន្ទាប់មានការឃុំខ្លួនអស់រយៈពេល១៤ខែកន្លងមក នៅ​ទី​បញ្ចប់​អ្នក​ស្រី​យ៉ោម បុប្ផា ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ (PJ) នៅ​វេលា​ម៉ោង ៥ និង ៤៥ នាទីល្ងាចនេះ។ តុលាការ​​កំពូល​បាន​ចាប់​ផ្តើម​សវនាការ​លើ​សំណុំ​រឿង​របស់​អ្នក​ស្រី​នៅ​វេលា​ម៉ោង៩ និង៤៥នាទី​ព្រឹក ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​គាត់​ជាង​៤០០​នាក់ ​រួម​ទាំង​ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល បាន​ចូល​រួម​ជា​មួយ​ក្រុម​គ្រួសារ​ និង​សហគមន៏​របស់​អ្នក​ស្រី​នៅ​មុខសាលសវនាការ។ បន្ទាប់ពី​សវនាការ​២​ម៉ោង​កន្លង​មក​តុលាការ​កំពូល​បាន​ឲ្យ​អ្នក​ស្រី​យ៉ោម បុប្ផា នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ក្នុង​ការ​​ជំនុំ​​ជម្រះ​​សារ​ឡើង​វិញ​នៅ​សាលាឧទ្ធរណ៏។

អ្នកស្រី​មាន​ការ​រំជួល​ចិត្តយ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ជួបជុំ​ជា​មួយ​កូន​ប្រុស​អាយុ​ ៨ឆ្នាំ​របស់​អ្នក​ស្រី ហើយអ្នកស្រី​ក៏​បង្ហាញ​នូវ​ឥរិយាបទ​ទន់​ភ្លន់​ជាមួយ និង​ប្រជាពលរដ្ឋក្នុង​សហគមន៏​របស់​អ្នកស្រី និងអ្នកអ្នកគាំទ្រអ្នកស្រី។ អ្នកស្រី​បាន​ត្រលប់​ទៅ​សហគមន៏​បឹង​កក់​វិញ​ដើម្បី​រៀប​ចំ​ពិធី​អបអរ​សារទរ។

ដើម្បីទទួលបានព័ត៌មានលំអិតអំពីការដោះលែងនាថ្ងៃនេះ សូមចូលទៅកាន់ ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​របស់​អង្គការ​លីកាដូ.

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា