អត្ថបទខ្លីៗ

បុរស​ដប់នាក់ ដែលត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោធា ត្រូវ​បាន​ចោទ​ប្រកាន់ និង​បញ្ជួន​ទៅ​កាន់​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៤
F T M

កាល​ពី​ម្សិល​មិញ នាថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤ បុរស​ចំនួន ១០​នាក់ រួម​ទាំង​លោក វន់ ពៅ ប្រធាន​សមាគម​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ ប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​លោក ច័ន្ទ​ពុទ្ធិ​ស័ក មេ​ដឹក​នាំ​សហគមន៍​មក​ពី​តំបន់​បឹង​កក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោធា​កម្ពុជា​មួយ​ចំនួន នៅ​មុខ​រោង​ចក្រ យ៉ាក់ ជីង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤។ កាល​ពី​ព្រឹក​មិញ អ្នក​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជាប់​ចោទ​ពី​បទ​ល្មើស​ចំនួន​ពីរ គឺ​ហិង្សា​​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​និង​អំពើ​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ចុង​ក្រោយ បុរស​ទាំង​នោះ ត្រូវ​បាន​អនុញាត​ឲ្យ​ទទួល​ការ​ព្យាបាល​មុន​ពេល​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ ​កែប្រែ​ទី​១។ បុរស​ទាំង ១០​នាក់ បាន​ទទួល​ការ​ការពារ​ពី​មេធាវី​មក​ពី​អង្គការ​ចំនួន ៤។

អ្នក​ទាំង​នោះ ប្រឈម​មុខ​នឹង​ការ​ជាប់​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ ចំនួន ១៨ ខែ និង​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១,០០០ ដុល្លារ ទៅ ២,៥០០ ដុល្លារ​អាមេរិក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា