អត្ថបទខ្លីៗ

សហគមន៍​នៅ​ខេត្ត​កោះកុង​តវ៉ា​រឿង​ដីសម្បទាន​ស្ករអំពៅ

ចេញផ្សាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០១៨
F T M
សហគមន៍​នៅ​ខេត្ត​កោះកុង​តវ៉ា​រឿង​ដីសម្បទាន​ស្ករអំពៅនៅខាងមុខ ក្រុមហ៊ុន​ កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​ប្រមាណជា​ង១០០នាក់​ មកពី​សហគមន៍​រងគ្រោះ​ដោយសារ​ការរំលោភ​យកដីធ្លី ​នៅស្រុក​ស្រែអំបិល​ បាន​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ស្ករ​អំពៅ​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី ​ដែល​មាន​​ភាគហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់​អំណាច។​ អ្នកតវ៉ា​ដែល​ធ្វើ​ដំណើរ​មកពី​ ឃុំជីខ​លើ ឃុំជីខ​ក្រោម និង​ឃុំ​ដងពែង​ បានជួប​នឹង​កង​កម្លាំង​នគរបាល​ និង​កងរាជ​អាវុធ​ហត្ថ​ប្រហែល​ជា​៥០នាក់​ ដែល​ត្រូវបាន​ដាក់​ពង្រាយ​នៅទីនោះ។

សហគមន៍​ទាំងនេះ​​កំពុង​រង់ចាំ​ដំណោះ​ស្រាយ​សមរម្យ​និង​សំណង​ការ​ខូចខាត​តាំងពី​ឆ្នាំ២០០៦​ ដែល​​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ត្រូវបាន​ដកហូត​ដោយសារ​ការផ្ដល់ដី​សម្បទាន​ឱ្យទៅ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួនពីរគឺ ក្រុមហ៊ុន ​កោះកុង ​ស៊ូហ្គើ​ អ៊ីនដាស​ស្រ្ទី និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ិនដាស្រ្ទី ខមផេនី លីមីតធីត​ ដែលមានភាគហ៊ុន​របស់​លោក​ឧកញ៉ា​ លីយ៉ុងផាត់​ ផងដែរ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា