អត្ថបទខ្លីៗ

សំណើរសុំ​ក្រៅឃុំ​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​បដិសេធ

ចេញផ្សាយ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៨
F T M
លោក យាង សុធារិន និង​លោក អ៊ួន ឈិន នៅតុលាការ​កំពូល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ក្នុង​សវនាការ​នា​ថ្ងៃនេះ សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក យាង សុធារិន និង​លោក អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ។ ដោយ​បាន​ប្រកាស​តំកល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ឲ្យ​បន្ត​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​លើ​អ្នក​ទាំង​ពីរ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម ឃឹម ប៉ុន បាន​អះអាង​ថា ការ​ស៊ើប​អង្កេត កំពុង​បន្ត​ដំណើរ​ការ ហើយថា​ការ​ដោះលែង​អ្នក​ទាំងពីរ អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ “ខូច​ខាត​ធ្ងន់​ធ្ងរ”។

លោក សុធារិន និង លោក ឈីន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១៤ ខែ​វិច្ឆិកា និង​ចោទ​ប្រកាន់​ពីបទ “ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍”។ អ្នក​ទាំង​ពីរ បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១១៨ ថ្ងៃ​ហើយ នៅ​ក្នុង​ពន្ធនាគារ ម១ ដែល​កំពុង​មាន​ស្ថានភាព​ចង្អៀត​ណែន។

អ្នកទាំងពីរ ធ្លាប់បាន​បម្រើ​ការងារ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ រហូត​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ បាន​បិទ​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​របស់​ខ្លួន កាល​ពីថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​អះអាង​ថា​បាន​ទទួល​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​រដ្ឋ និង​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការផ្សាយ​របស់​ខ្លួន​តាម​វិទ្យុ​នាពេល​នោះ។

អ្នកទាំងពីរ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​យោង​តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ ឬ​ភ្នាក់ងារ​បរទេស ដែល​អាច “អន្តរាយ​ដល់​ការ​ការពារ​ជាតិ”។ ប្រសិន​បើ​អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស នោះ​អ្នក​ទាំងពីរ​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៧ ឆ្នាំ ដល់​១៥ ឆ្នាំ។ កាល​បរិច្ឆេទ​នៃ​សវនាការ​លើ​អង្គ​សេចក្តី នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នោះ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា