អត្ថបទខ្លីៗ

សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ សំ សុខា​ លើ​ករណី​គប់​ស្បែកជើង​ដាក់ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៨
F T M
អ្នកស្រី ​សំ សុខា​ ដើរ​​ចូល​​សាលា​ដំបូង​​ខេត្តកំពង់ស្ពឺ​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៨។

នៅថ្ងៃនេះ​ សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ សំ សុខា​ ដោយ​ចោទ​ប្រកាន់​ពី “បទប្រមាថ”​ និង​ “បទ​ញុះញង់​ឱ្យមាន​ការរើសអើង​” បន្ទាប់​ពី​អ្នកស្រី​បានបង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អ្នកស្រី​កំពុង​គប់ស្បែក​ជើង​ទៅលើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី​ សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ដោយ​កំបាំងមុខ​ និង​ត្រូវបាន​នាំខ្លួន​ពី​ប្រទេសថៃ​ កាល​ពីខែ​មុន​ ទោះបីជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ពី ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន (UNHCR)​ ក៏ដោយ។​ ករណី​របស់​អ្នកស្រីត្រូវ​បាន​ជំនុំជម្រះ​ម្ដងទៀត​ កាលពី​ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៨។​

នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះជា​សាធារណៈ​ក្នុងខែ​មេសា​ ឆ្នាំ​២០១៧​ (មុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់)​ មានរួម​បញ្ចូល​នូវពាក្យ​ពេចន៍​ និង​មតិរិះគន់​ខ្លាំងៗ​របស់​អ្នកស្រី​ចំពោះ​សម្ដេច​នាយករដ្ឋមន្រ្តី។​ នៅក្នុង​វីដេអូ​ក៏បាន​បង្ហាញថា​ អ្នកស្រី​ក៏បាន​គប់ស្បែក​ជើងសំដៅ​ទៅលើ​រូប​សម្ដេច​នាយករដ្ឋមន្រ្តី​ និង​រូប​សម្ដេច​ប្រធាន​រដ្ឋសភា។

អ្នកស្រី​ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ចំនួន​ ៥លានរៀល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា