អត្ថបទខ្លីៗ

មនុស្សដែលត្រូវបានចាប់ខ្លួនទាំង ២៣ នាក់ ត្រូវ​បាន​បញ្ជាក់​ថា ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ ត្រពាំងថ្លុង

ចេញផ្សាយ ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៤
F T M

នៅម៉ោង ១០ ព្រឹកនេះ លោកស្រី ចៅក្រម សែម សក្តិកូឡា ដែល​ជា​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ទូរស័ព្ទ​ប្រាប់​ក្រុម​មេធាវី​អង្គការ លីកាដូ បញ្ចាក់​ថា​ជន​ជាប់​ចោទ​ដែលអង្គការលីកាដូ បានការពារ ចំនួន ៦ នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន និង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅអំឡុង​ពេល​នៃការ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​កម្មករ​ដែល​ជា​បាតុករ​នៅ​ក្បែរ​សួនឧ​ស្សាហកម្ម​កាណា​ឌីយ៉ា​តាម​បណ្តោយ​ផ្លូវ វេង ស្រេង កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់​រំ​កែប្រែ​ទី៣ (ពន្ធនាគារ ម៣) នៅ​ត្រពាំង​ថ្លុង ខេត្ត​កំពង់​ចាម។ អ្នក​ទាំង​ប្រាំ​មួយ រួម​មាន លោក វន់ ពៅ ដែល​ជា​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នកសម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង លោក ច័ន្ទ ពុទ្ធិស័ក ដែល​ជា​សកម្មជន​ដីធ្លី​មក​ពី​តំបន់​បឹងកក់។

ប្រធាន​ពន្ធនាគារ ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​អង្គការ លីកាដូ ចូល​ព្យាបាល​អ្នក​ទាំង ២៣ នាក់ នៅ​រសៀល​នេះ។ ពន្ធនាគារ ម៣ គឺជា​ពន្ធ​នាគារ​ដែល​ដាច់​ស្រយាល​មួយ​នៃ​ភាគ​ឥសាន​នៃ​រាជធានី​ភ្នំពេញ ហើយ​ដែល​ត្រូវ​ចំណាយ​ពេល ២ ម៉ោង ដោយ​ចេញ​ដំណើរ​ពី​ក្រុង​កំពង់ចាម។ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០១៣ មណ្ឌល​អប់រំ​កែ​ប្រែ​ទី៣ (ពន្ធនាគារ ម៣) ផ្ទុក​អ្នក​ទោស​ចំនួន ១.៤៩៦​នាក់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា