អត្ថបទខ្លីៗ

តុលាការកំពូល តំកល់​សាល​ដីកា​ផ្តន្ទា​ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

ចេញផ្សាយ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៨
F T M
The three environmental activists following their release from Koh Kong prison in July 2016.

នាព្រឹកនេះ តុលាការកំពូល បានតំកល់​សាល​ដីកា​ផ្តន្ទា​ទោស​លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ដែល​ជា​អតីត​សកម្មជន​បីរូប​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហាផ្ទៃ។ អ្នក​ទាំង​បី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីបី​ឆ្នាំមុន នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ខណៈ​ដែល​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​យុទ្ធនាការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការបូម​ខ្សាច់​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង។

សកម្មជន​ទាំង​បីរូប បាន​ចូល​ខ្លួន​ក្នុង​សវនាការ​របស់​សាលា​ដំបូង​ខេត្ត​កោះកុង ក្នុង​នាម​ជា​ជន​ជាប់​ចោទ ពី​បទ​ល្មើស​គម្រាម​កំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខាត​ដែល​ភ្ជាប់​មក​នូវ​បញ្ជា​អ្វីមួយ យោង​តាម​មាត្រា ៤២៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ប៉ុន្តែ​ចៅក្រម​ជំនុំ​ជម្រះ បាន​ផ្លាស់​ប្តូរបទ​ចោទ​ប្រកាន់​នៅ​នាទី​ចុង​ក្រោយ ដោយ​ផ្តន្ទា​ទោស​អ្នក​ទាំងនោះ ក្រោម​បទ​ចោទ​ថា​ជា​អ្នក​ផ្តើម​គំនិត​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ល្មើស​នេះ។ សាលក្រម​របស់​សាលា​ដំបូង​ខេត្តកោះកុង ក្រោយ​មក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​តំកល់​ទុក​ជា​បាន​ការ។ សវនាការ​តុលាការ​កំពូល កាល​ពីថ្ងៃ​សុក្រ​មុន បាន​បន្ត​រំលោភ​បំពាន​លើ​សិទិ្ធ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ ដោយ​ភាគី​ទទួល​បន្ទុក​នៃការ​ដាក់​ភស្តុតាង​ត្រូវ​បាន​តុលាការ​ផ្លាស់ប្តូរ ហើយ​មិនមាន​ភស្តុតាង​ណា​មួយ​ត្រូវ​បាន​លើក​មក​បង្ហាញ​ដោយ​ព្រះ​រាជ​អាជ្ញា​នោះ​ទេ។

តុលាការកំពូល បាន​សម្រេច​តំកល់​ការផ្តន្ទា​ទោស​អ្នក​ទាំង​បី​រយៈ​ពេល ១៨ខែ ដោយ​ព្យួរ​ទោស​រយៈ​ពេល ប្រហែល ៨ខែ។ យោង​តាម​សេចក្តី​សម្រេច​នេះ សកម្មជន​ទាំង​បី​នឹង​បន្ត​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​អនុវត្ត​ទោស​ពន្ធនាគារ​ដែល​នៅ​សល់ ប្រសិន​បើ​អ្នក​ទាំងបី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ល្មើស​ផ្សេង​ទៀត ក្នុង​រយៈពេល ៥ឆ្នាំ​ក្រោយ។ អ្នក​ទាំង​បី ក៏ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​សង​សំណង​ជា​ទឹក​ប្រាក់ ១០០ លាន​រៀល (២៥.០០០ ដុល្លារអាមេរិក) ទៅ​ភាគី​ដើម​បណ្តឹង និង​ពិន័យ​ជាប្រាក់ ២លាន​រៀល (៥០០​ដុល្លារ​អាមេរិក) ចូលរដ្ឋ។ យោង​តាម​ច្បាប់​កម្ពុជា ការ​ខកខាន​មិន​បាន​បង់ប្រាក់​ខាងលើ នឹង​អាច​ឲ្យ​អ្នក​ទាំង​បី​បន្ត​ជាប់​ក្នុង​ពន្ធនាគារ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា